លក្ខណសម្បត្តិកម្រិត​ខ្ពស់

បញ្ជាក់​ជម្រើស​មួយ​ចំនួន​សម្រាប់​មូលដ្ឋាន​ទិន្នន័យ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ក្នុង​បង្អួច​មូលដ្ឋាន​ទិន្នន័យ ជ្រើស កែ​សម្រួល - មូលដ្ឋាន​ទិន្នន័យ - លក្ខណសម្បត្តិ ចុច​ថេប លក្ខណសម្បត្តិ​កម្រិត​ខ្ពស់


វត្ថុ​បញ្ជា​ខាង​ក្រោម​មាន​អាស្រ័យ​តាម​ប្រភេទ​មូលដ្ឋាន​ទិន្នន័យ ៖

ផ្លូវ​ទៅ​កាន់​ឯកសារ dBASE

បញ្ចូល​ផ្លូវ​ទៅ​កាន់​ថត​ដែល​មាន​ឯកសារ dBASE ។

រូប​តំណាង​ព្រមាន

សូម​ប្រាកដ​ថា​ កន្ទុយ​ឈ្មោះ​​ឯកសារ *.dbf នៃ​ឯកសារ dBASE គឺ​ជា​អក្សរ​តូច ។


រកមើល

បើក​ប្រអប់​មួយ​ដែល​អ្នក​អាច​ជ្រើស​ឯកសារ​មួយ ឬ​ថត​មួយ ។

សាកល្បង​​ការ​​តភ្ជាប់

សាកល្បង​ការ​តភ្ជាប់​មូលដ្ឋាន​ទិន្នន័យ ជាមួយ​ការ​កំណត់​បច្ចុប្បន្ន ។

ផ្លូវ​ទៅ​កាន់​ឯកសារ​អត្ថបទ

បញ្ចូល​ផ្លូវ​ទៅ​កាន់ថត​របស់​ឯកសារ​អត្ថបទ ។

ផ្លូវ​ទៅ​កាន់​ឯកសារ​សៀវភៅ​បញ្ជី

បញ្ចូល​ផ្លូវ​ទៅ​ឯកសារ​សៀវភៅ​បញ្ជី ដែល​អ្នក​ចង់​ប្រើ​ជា​មូលដ្ឋាន​ទិន្នន័យ​មួយ ។

ឈ្មោះ​ប្រភព​​ទិន្នន័យ ODBC លើ​ប្រព័ន្ធ​របស់​អ្នក

បញ្ចូល​ឈ្មោះ​នៃ​ប្រភព​ទិន្នន័យ ODBC

ឈ្មោះ​អ្នក​ប្រើ

បញ្ចូល​ឈ្មោះ​អ្នក​ប្រើ​ដែល​ត្រូវការ ដើម្បី​ចូល​ដំណើរការ​មូលដ្ឋាន​ទិន្នន័យ ។

ទាមទារ​ពាក្យ​សម្ងាត់

ប្រសិន​បើ​បាន​សម្គាល់ អ្នក​ប្រើ​នឹង​ត្រូវ​បាន​ស្នើ​ឲ្យ​បញ្ចូល​ពាក្យ​សម្ងាត់​ ដែល​ត្រូវ​ការ​ចូល​ដំណើរ​ការ​មូលដ្ឋាន​ទិន្នន័យ ។

ឈ្មោះ​របស់​មូលដ្ឋាន​ទិន្នន័យ

បញ្ចូល​ឈ្មោះ​របស់​មូលដ្ឋាន​ទិន្នន័យ ។

ឈ្មោះ​មូលដ្ឋាន​ទិន្នន័យ MySQL

បញ្ចូល​ឈ្មោះ​មូលដ្ឋាន​ទិន្នន័យ MySQL ដែល​អ្នក​ចង់​ប្រើ​ជា​ប្រភព​​ទិន្នន័យ​មួយ ។

ឈ្មោះ​​មូលដ្ឋាន​ទិន្នន័យ Oracle

បញ្ចូល​ឈ្មោះ​មូលដ្ឋាន​ទិន្នន័យ ​Oracle ដែល​អ្នក​ចង់​ប្រើ​ជា​ប្រភព​​ទិន្នន័យ​មួយ ។

ឯកសារ​មូលដ្ឋាន​ទិន្នន័យ Microsoft Access

បញ្ចូល​ឈ្មោះ​ឯកសារ​មូលដ្ឋាន​ទិន្នន័យ Microsoft Access ដែល​អ្នក​ចង់​ប្រើ​ជា​ប្រភព​​ទិន្នន័យ​មួយ ។

ឈ្មោះ​កុំព្យូទ័រ

បញ្ចូល​ឈ្មោះ​កុំព្យូទ័រ​សម្រាប់​ប្រភព​ទិន្នន័យ LDAP ។

URL ប្រភព​ទិន្នន័យ

បញ្ចូល​ទីតាំង​នៃ​ប្រភព​ទិន្នន័យ JDBC ជា URL មួយ ។

សន្តាន​កម្មវិធី​បញ្ជា JDBC

បញ្ចូល​ឈ្មោះ​នៃ​សន្តាន​កម្មវិធី​បញ្ជា JDBC ដែល​ភ្ជាប់​ទៅ​ប្រភព​ទិន្នន័យ ។

សាកល្បង​សន្តាន

សាកល្បង​ការ​តភ្ជាប់​មូលដ្ឋាន​ទិន្នន័យ តាម​រយៈ​សន្តាន​កម្មវិធី​បញ្ជា JDBC ។

ជ្រើស​​មូលដ្ឋាន​​ទិន្នន័យ​មួយ

ជ្រើស​មូលដ្ឋាន​ទិន្នន័យ​មួយ​ពី​បញ្ជី ឬ​ចុច បង្កើត ដើម្បី​បង្កើត​មូលដ្ឋាន​ទិន្នន័យ​ថ្មី​មួយ ។

Please support us!