កំណត់​បន្ថែម\

បញ្ជាក់​​ជម្រើស​បន្ថែម​សម្រាប់​ប្រភព​ទិន្នន័យ​មួយ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

នៅ​ក្នុង​បង្អួច​ ជ្រើស កែសម្រួល - មូលដ្ឋាន​ទិន្នន័យ - លក្ខណសម្បត្តិ ចុចផ្ទាំង ការ​កំណត់​បន្ថែម


វត្ថុ​បញ្ជា​ខាង​ក្រោម​មាន​អាស្រ័យ​តាម​ប្រភេទ​មូលដ្ឋាន​ទិន្នន័យ ៖

ឈ្មោះ​កុំព្យូទ័រ

បញ្ចូល​ឈ្មោះ​កុំព្យូទ័រ​ម៉ាស៊ីន​បម្រើ ដែល​មាន​មូលដ្ឋាន​ទិន្នន័យ ឧទាហរណ៍ ​ldap.server.com ។

លេខ​ច្រក

បញ្ចូល​លេខ​ច្រក​សម្រាប់​ម៉ាស៊ីន​បម្រើ ដែល​បង្ហោះ​មូលដ្ឋាន​ទិន្នន័យ ។

សន្តាន​កម្មវិធី​បញ្ជា MySQL JDBC

បញ្ចូល​ឈ្មោះ​កម្មវិធី​បញ្ជា JDBC សម្រាប់​មូលដ្ឋាន​ទិន្នន័យ MySQL ។

សំណុំ​​តួ​អក្សរ

ជ្រើស​សំណុំ​តួអក្សរ​ដែល​អ្នក​ចង់​ប្រើ ដើម្បី​មើល​មូលដ្ឋាន​ទិន្នន័យ​ក្នុង LibreOffice ។ ការ​កំណត់​នេះ​មិន​ប៉ះពាល់​ដល់​មូលដ្ឋាន​ទិន្នន័យ​ទេ ។ ដើម្បី​ប្រើ​សំណុំ​តួអក្សរ​លំនាំដើម​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក ជ្រើស "ប្រព័ន្ធ" ។

រូប​តំណាង​ចំណាំ

អត្ថបទ និង​មូលដ្ឋាន​ទិន្នន័យ dBASE ​ត្រូវ​បាន​ដាក់​កម្រិត​ទៅ​​សំណុំ​តួ​អក្សរ​ជាមួយ​ប្រវែង​តួ​អក្សរ​ដែលមាន​ទំហំ​ថេរ​ ដែល​តួ​អក្សរ​ទាំ​ង​អស់​ត្រូវបាន​បម្លែង​កូដ​ដោយ​ប្រើ​ចំនួន​បៃ​ដូច​គ្នា ។


សន្តាន​​​កម្មវិធី​បញ្ជា Oracle JDBC

​​បញ្ចូល​ឈ្មោះ​កម្មវិធី​បញ្ជា JDBC​ សម្រាប់​មូលដ្ឋាន​ទិន្នន័យ Oracle ។

កំណត់​​កម្មវិធី​បញ្ជា

បញ្ជាក់​ជម្រើស​​កម្មវិធី​បញ្ជា​បន្ថែម ។

ប្រើ​កាតាឡុក សម្រាប់​មូលដ្ឋាន​ទិន្នន័យ​ដែល​ផ្អែក​លើ​ឯកសារ ។

ប្រើ​ប្រភព​ទិន្នន័យ​បច្ចុប្បន្ន​នៃ​កាតាឡុក ។ ជម្រើស​នេះ​មាន​ប្រយោជន៍ នៅ​ពេល​ប្រភព​ទិន្នន័យ ODBC ជា​ម៉ាស៊ីន​បម្រើ​មូលដ្ឋាន​ទិន្នន័យ ។ កុំ​ជ្រើស​ជម្រើស​នេះ​បើ​មូលដ្ឋាន​ទិន្នន័យ ODBC ជា​កម្មវិធី​បញ្ជា dBASE ។

DN មូលដ្ឋាន

បញ្ចូល​ចំណុច​ចាប់ផ្តើម​ដើម្បី​ស្វែងរក​មូលដ្ឋាន​ទិន្នន័យ LDAP ឧទាហរណ៍ dc=com dc=com ។

ចំនួន​កំណត់​ត្រា​អតិ​បរមា

បញ្ចូល​ចំនួន​កំណត់ត្រា​អតិបរមា​ដែល​អ្នក​ចង់​ផ្ទុក នៅ​ពេល​អ្នក​ចូល​ដំណើរការ​ម៉ាស៊ីន​បម្រើ LDAP ។

បង្ហាញ​​កំណត់ត្រា​​ដែល​បាន​លុប​ផង​ដែរ

បង្ហាញ​កំណត់ត្រា​ទាំងអស់​ក្នុង​ឯកសារ​មួយ រួម​ទាំង​កំណត់ត្រា​ដែល​បាន​សម្គាល់​ថា​បាន​លុប ។ បើ​អ្នក​ជ្រើស​ប្រអប់​ធីក​នេះ អ្នក​នឹង​មិន​អាច​លុប​កំណត់ត្រា​បាន​​ទេ ។

រូប​តំណាង​ចំណាំ

ជា​ទ្រង់ទ្រាយ dBASE កំណត់ត្រា​ដែល​បាន​លុប​នឹង​នៅសល់​ក្នុង​ឯកសារ ។


រូប​តំណាង​ព័ត៌មាន​ជំនួយ

ដើម្បី​មើល​ភាព​ផ្លាស់ប្តូរ​ដែល​អ្នក​ធ្វើ​ចំពោះ​មូលដ្ឋាន​ទិន្នន័យ សូម​បិទ​ការ​តភ្ជាប់​ទៅ​កាន់​មូលដ្ឋាន​ទិន្នន័យ និង​បន្ទាប់​​មក​តភ្ជាប់​មូលដ្ឋាន​ទិន្នន័យ​ឡើង​វិញ ។


សន្ទស្សន៍

បើក​ប្រអប់​លិបិក្រម ដែល​អ្នក​អាច​ទទួល​ស្គាល់​លិបិក្រម​តារាងនៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ dBASE បច្ចុប្បន្ន ។

អត្ថបទ​មាន​ក្បាល

ជ្រើស​ប្រអប់​ធីក​នេះ បើ​បន្ទាត់​ដំបូង​នៃ​ឯកសារ​អត្ថបទ​មាន​ឈ្មោះ​វាល ។

អ្នក​ខណ្ឌ​ចែក​វាល

បញ្ចូល ឬ​ជ្រើស​តួអក្សរ​ដែល​បំបែក​វាល​​ទិន្នន័យ​ក្នុង​ឯកសារ​អត្ថបទ ។

អ្នក​ខណ្ឌ​ចែក​អត្ថបទ

បញ្ចូល ឬ​ជ្រើស​តួអក្សរ​ដែល​សម្គាល់​វាល​អត្ថបទ​ក្នុង​ឯកសារ​អត្ថបទ ។ អ្នក​មិន​អាច​ប្រើ​តួអក្សរ​ដដែល​ជា​អ្នក​បំបែក​វាល​​បាន​ទេ ។

អ្នក​បំបែក​ខ្ទង់​ទសភាគ

បញ្ចូល ឬ​ជ្រើស​តួអក្សរ​ដែល​ត្រូវ​បាន​ប្រើ​ជា​អ្នក​បំបែក​ខ្ទង់​ទសភាគ​ក្នុង​ឯកសារ​អត្ថបទ ឧទាហរណ៍ ចំណុច (0.5) ឬ​ក្បៀស (0,5) ។

អ្នក​បំបែក​ខ្ទង់ពាន់

បញ្ចូល ឬ​ជ្រើស​តួអក្សរ​ដែល​ត្រូវ​បាន​ប្រើ​ជា​អ្នក​បំបែក​ខ្ទង់​ពាន់​ក្នុង​ឯកសារ​អត្ថបទ ឧទាហរណ៍ ក្បៀស (1,000) ឬ​ចំណុច (1.000) ។

កន្ទុយ​ឯកសារ

ជ្រើស​ទ្រង់ទ្រាយ​សម្រាប់​ឯកសារ​អត្ថបទ ។ កន្ទុយ​ដែល​អ្នក​ជ្រើស​នឹង​ប៉ះពាល់​ដល់​ការ​កំណត់​លំនាំដើម​ខ្លះ​ក្នុង​ប្រអប់​នេះ ។

Please support us!