LibreOffice 7.1 Help
បញ្ជាក់ជម្រើសសម្រាប់តម្លៃដែលបានបង្កើតដោយស្វ័យប្រវត្តិ សម្រាប់កំណត់ត្រាទិន្នន័យថ្មី ។
វត្ថុបញ្ជាខាងក្រោមមានអាស្រ័យតាមប្រភេទមូលដ្ឋានទិន្នន័យ ៖
ធ្វើឲ្យ LibreOffice គាំទ្រវាលទិន្នន័យដែលកើនដោយស្វ័យប្រវត្តិ ក្នុងប្រភពទិន្នន័យ ODBC ឬ JDBC បច្ចុប្បន្ន ។ ជ្រើសជម្រើសនេះ បើលក្ខណៈពិសេសកើនដោយស្វ័យប្រវត្តិក្នុងស្រទាប់ SDBCX នៃមូលដ្ឋានទិន្នន័យ មិនត្រូវបានគាំទ្រ ។ តាមលំនាំដើម ចំនួនបន្ថែមស្វ័យប្រវត្តិត្រូវបានជ្រើស សម្រាប់វាលកូនសោសំខាន់ ។
បញ្ជូលអ្នកបញ្ជាក់ពាក្យបញ្ជា SQL ដែលណែនាំប្រភពទិន្នន័យទៅវាលទិន្នន័យចំនួនគត់កើនឡើងស្វ័យប្រវត្តិដែលបានបញ្ជាក់ ។ ឧទាហរណ៍ សេចក្តីថ្លែងការណ៍ MySQL ខាងក្រោមនេះ បានប្រើសេចក្តីថ្លែងការណ៍ AUTO_INCREMENT ដើម្បីបង្កើនក្រឡាទទឹង"លេខសម្គាល់" គ្រប់ពេលដែលសេចក្តីថ្លែងការណ៍វាលទិន្នន័យមួយ ៖
CREATE TABLE "table1" ("id" INTEGER AUTO_INCREMENT)
ឧទាហរណ៍នេះ អ្នកត្រូវតែបញ្ចូល AUTO_INCREMENT ទៅក្នុងប្រអប់ សេចក្ដីថ្លែងការបន្ថែមដោយស្វ័យប្រវត្តិ ។
បញ្ចូលសេចក្តីថ្លែងការណ៍ SQL ដែលត្រឡប់តម្លៃកំនើនស្វ័យប្រវត្តិចុងក្រោយសម្រាប់វាលទិន្នន័យកូនសោសំខាន់ ។ ឧទាហរណ៍ ៖
SELECT LAST_INSERT_D();