LibreOffice 7.1 Help
បញ្ជាក់មធ្យោបាយដែលអ្នកអាចធ្វើការជាមួយទិន្នន័យក្នុងមូលដ្ឋានទិន្នន័យមួយ ។
នៅក្នុងបង្អួចមូលដ្ឋានទិន្នន័យ ជ្រើស កែសម្រួល - មូលដ្ឋានទិន្នន័យ - ការកំណត់កម្រិតខ្ពស់
វត្ថុបញ្ជាខាងក្រោមមានអាស្រ័យតាមប្រភេទមូលដ្ឋានទិន្នន័យ ៖
អនុញាតបានតែតួអក្សរដែលស្របតាមការបង្កើតឈ្មោះរបស់ SQL92 ក្នុងឈ្មោះមួយក្នុងប្រភពទិន្នន័យ ។ តួអក្សរផ្សេងទាំងអស់ត្រូវបានបដិសេធន៍ ។ ឈ្មោះនិមួយៗត្រូវចាប់ផ្តើមដោយអក្សរតូច អក្សរធំ ឬសញ្ញា ( _ ) ។ តួអក្សរដែលនៅសល់អាចជាអក្សរ ASCII លេខ និងសញ្ញា ( _ ) ។
មូលដ្ឋានទិន្នន័យខ្លះប្រើពាក្យគន្លឹះ "AS" នៅចន្លោះឈ្មោះ និងឈ្មោះក្លែងក្លាយរបស់វា ចំនែកមូលដ្ឋានទិន្នន័យផ្សេងទៀតប្រើចន្លោះមើលមិនឃើញ ។ បើកជម្រើសនេះ ដើម្បីបញ្ចូល AS ពីមុខឈ្មោះក្លែងក្លាយ ។
ជ្រើសដើម្បីប្រើកូដគូ CR + LF ដើម្បីបញ្ចប់គ្រប់បន្ទាត់អត្ថបទ (បានចូលចិត្តសម្រាប់ DOS និងប្រព័ន្ធប្រតិបត្តិការវីនដូ) ។
បន្ថែមឈ្មោះក្លែងក្លាយទៅខាងចុងឈ្មោះតារាងក្នុងសេចក្តីថ្លែងការណ៍ SELECT ។
ប្រើលំដាប់គេចសម្រាប់ការចូលរួមខាងក្រៅ ។ វាក្យសម្ព័ន្ធសម្រាប់លំដាប់គេចនេះគឺ {oj outer-join}
ឧទាហរណ៍ ៖
select Article.* from {oj item LEFT OUTER JOIN orders ON item.no=orders.ANR}
មិនអើពើសិទ្ធិចូលដំណើរការដែលផ្តល់ឲ្យដោយកម្មវិធីបញ្ជាមូលដ្ឋានទិន្នន័យ ។
ជំនួសប៉ារ៉ាម៉ែត្រដែលមានឈ្មោះក្នុងប្រភពទិន្នន័យដោយប្រើសញ្ញាសួរ (?) ។
មូលដ្ឋានទិន្នន័យខ្លះផ្តល់លេខកំណែទៅវាល ដើម្បីតាមដានភាពផ្លាស់ប្តូរចំពោះកំណត់ត្រា ។ លេខកំណែនៃវាលមួយ ត្រូវបានបង្កើនម្តងមួយរាល់ពេលដែលមាតិកានៃវាលត្រូវបានផ្លាស់ប្តូរ ។បង្ហាញលេខកំណែខាងក្នុងនៃកំណត់ត្រាក្នុងតារាងមូលដ្ឋានទិន្នន័យ ។
ប្រើប្រភពទិន្នន័យបច្ចុប្បន្ននៃកាតាឡុក ។ ជម្រើសនេះមានប្រយោជន៍ នៅពេលប្រភពទិន្នន័យ ODBC ជាម៉ាស៊ីនបម្រើមូលដ្ឋានទិន្នន័យ ។ កុំជ្រើសជម្រើសនេះបើមូលដ្ឋានទិន្នន័យ ODBC ជាកម្មវិធីបញ្ជា dBASE ។
អនុញ្ញាតឲ្យអ្នកប្រើឈ្មោះគ្រោងការណ៍ក្នុងសេចក្តីថ្លែងការណ៍ SELECT ។
បង្កើតសន្ទស្សន៍មួយជាមួយសេចក្តីថ្លែងការណ៍ ASC ឬ DESC ។
ជ្រើសប្រភេទនៃការប្រៀបធៀបប៊ូលីន ដែលអ្នកចង់ប្រើ ។
នៅពេលដែលអ្នកបញ្ចូលកំណត់ត្រាថ្មី ឬធ្វើឲ្យកំណត់ត្រាដែលមានរួចនៅក្នុងសំណុំបែបបទទាន់សម័យ ហើយអ្នកទុកឲ្យវាលនៅទទេ ដែលជាព្រំដែនចំពោះជួរឈរមូលដ្ឋានទិន្នន័យ ដែលត្រូវការព័ត៌មានបញ្ចូល បន្ទាប់មកអ្នកនឹងឃើញសារតវ៉ាអំពីវាលទទេ ។
ប្រសិនបើប្រអប់បញ្ជាមិនបានបើក នោះសំណុំបែបបទនៅក្នុងមូលដ្ឋានទិន្នន័យបច្ចុប្បន្ន និងមិនត្រូវបានពិនិត្យរកមើលវាលដែលត្រូវការទេ ។
ប្រអប់បញ្ជាគឺមានសម្រាប់ប្រភេទប្រភពទិន្នន័យទាំងអស់ ដែលគាំទ្រសិទ្ធិដំណើរការសរសេរចំពោះទិន្នន័យរបស់ពួកវា ។ ប្រអប់បញ្ជាមិនមានសម្រាប់សៀវភៅបញ្ជី អត្ថបទ, csv, និងសៀវភៅអាសយដ្ឋានបានតែអានផ្សេងទៀតទេ ។
សម្រាប់តែការតភ្ជាប់ Oracle JDBC ។ នៅពេលបើកវា បញ្ជាក់ថាគ្មានជួរឈរត្រូវបានចាត់ទុកថាជាវាលរូបិយប័ណ្ណទេ ។ ប្រភេទវាលបានត្រឡប់ពីកម្មវិធីបញ្ជាមូលដ្ឋានទិន្នន័យត្រូវបានបោះបង់ ។
ប្រើ date/time literals ដែលស្របទៅតាម ODBC ស្តង់ដារ ។
អាចបដិសេធវិធានការណ៍ដែលស្រាវជ្រាវគោលរកឃើញ ទោះជាមូលដ្ឋានទិន្នន័យគាំទ្រសោចម្បងក៏ដោយ ។
នៅពេលតភ្ជាប់ទៅកាន់មូលដ្ឋានទិន្នន័យប្រើ API តាមប្រភេទដូចជា ODBC, JDBC, ឬ ADO, អនុវត្តការស្រាវជ្រាវគោលបច្ចុប្បន្ន ដើម្បីកំណត់ថាតើមូលដ្ឋានទិន្នន័យនេះគាំទ្រសោចម្បង ។ បើមិនគាំទ្រ APIs ដែលមានផ្ដល់ការគាំទ្រក្នុងការទទួលបានព័ត៌មាននេះ ។
ពេលខ្លះវិធានការណ៍ដែលស្រាវជ្រាវបានបរាជ័យ ។ កំណត់ប្រអប់ធីក tri-state នេះតាមលំនាំដើមទៅកាន់ភាពដែលមិនអាចកំណត់បាន មានន័យថា "អនុវត្តវិធានការណ៍ដែលស្រាវជ្រាវ" ។ ប្រសិនបើប្រអប់ធីកត្រូវបានបើក សន្មតថាសោចម្បងគាំទ្រ ។ ប្រសិនបើប្រអប់ធីកត្រូវបានបិទ គ្មានសោចម្បងគាំទ្រត្រូវបានសន្មតឡើយ ។
ចំណាំថា ប្រសិនបើជម្រើសនេះបដិសេធវិធានការណ៍ដែលស្រាវជ្រាវ ។ ប្រសិនបើអ្នកបើកប្រអប់ធីកសម្រាប់មូលដ្ឋានទិន្នន័យ ដែលមិនគាំទ្រសោចម្បង អ្នកនឹងឃើញកំហុសមួយចំនួន ។