ប្រតិបត្តិ​សេចក្តី​ថ្លែង​ការណ៍ SQL

បើក​ប្រអប់​មួយ ដែល​អ្នក​អាច​បញ្ចូល​ពាក្យបញ្ជា SQL សម្រាប់​គ្រប់គ្រង​មូលដ្ឋាន​ទិន្នន័យ​មួយ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

In a database file window, choose Tools - SQL.


ការ​ប្រតិបត្តិ​ពាក្យ​បញ្ជា​ SQL

អ្នក​អាច​បញ្ចូល​តែ​ពាក្យ​បញ្ជា​គ្រប់គ្រង​ប៉ុណ្ណោះ​ក្នុង​ប្រអប់​នេះ ដូចជា Grant, Create Table ឬ Drop Table មិន​មែន​ពាក្យ​បញ្ជា​តម្រង​ទេ ។ ពាក្យ​បញ្ជា​ដែល​អ្នក​អាច​បញ្ចូល គឺ​អាស្រយ​លើ​ប្រភព​ទិន្នន័យ ឧទាហរណ៍ dBASE អាច​រត់​តែ​ពាក្យ​បញ្ជា SQL ខ្លះ​ដែល​បាន​រាយ​នៅ​ទីនេះ​ប៉ុណ្ណោះ ។

រូប​តំណាង​ចំណាំ

To run an SQL query for filtering data in the database, use the Query Design View.


ពាក្យ​បញ្ជា​ដើម្បី​ប្រតិបត្តិ

បញ្ចូល​ពាក្យ​បញ្ជា​គ្រប់គ្រង SQL ដែល​អ្នក​ចង់​រត់ ។

ឧទាហរណ៍ សម្រាប់​ប្រភព​ទិន្នន័យ "គន្ថនិទ្ទេស" មួយ​អ្នក​អាច​បញ្ចូល​ពាក្យ​បញ្ជា SQL ខាង​ក្រោម ៖

SELECT "Address" FROM "biblio" "biblio"

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ពាក្យ​បញ្ជា SQL សូម​ប្រឹក្សា​ជាមួយ​ឯកសារ​ដែល​ភ្ជាប់​មក​ជាមួយ​មូលដ្ឋាន​ទិន្នន័យ ។

ពាក្យ​បញ្ជា​មុន

រាយ​ពាក្យ​បញ្ជា SQL ដែល​បាន​ប្រតិបត្តិ​មុន​ៗ ។​ ដើម្បី​រត់​ពាក្យ​បញ្ជា​ម្តង​ទៀត ចុច​ពាក្យ​បញ្ជា ហើយ​បន្ទាប់​មក​ចុច រត់ ។

ស្ថានភាព

បង្ហាញ​លទ្ធផល រួម​ទាំង​កំហុស​នៃ​ពាក្យ​បញ្ជា SQL ដែល​អ្នក​បាន​រត់ ។

រត់

រត់​ពាក្យ​បញ្ជា​ដែល​អ្នក​បាន​បញ្ចូល​ក្នុង​ប្រអប់ ពាក្យ​បញ្ជា​ដើម្បី​ប្រតិបត្តិ ។

បិទ

បិទ​ប្រអប់ ។

Please support us!