ផ្ដល់ជួរឈរ

ក្នុង​កម្មវិធី​​រុក​រក​​ប្រភព​ទិន្នន័យ អ្នក​អាច​ចម្លង​តារាង​មួយ​ដោយ​អូស​ និង​ទម្លាក់​តារាង​ទៅ​លើ​កុងទឺន័រ​តារាង ។ បើ​អ្នក​ជ្រើស​ប្រអប់​ធីក​ភ្ជាប់​ទិន្នន័យ​លើ​ទំព័រ​ដំបូង​នៃ​ប្រអប់​ចម្លង​តារាង ប្រអប់​ផ្តល់​តម្លៃ​ជួរ​ឈរ​ លេច​ឡើង​ជា​បង្អួច​ទី​ពីរ ។ អ្នក​អាច​ប្រើ​ប្រអប់​នេះដើម្បីផ្គូផ្គង​មាតិកា​នៃ​វាល​​ទិន្នន័យ​ក្នុង​តារាង​ប្រភព​ទៅតារាង​ទិសដៅ ។

តារាង​​ប្រភព

រាយ​វាល​ទិន្នន័យ​ក្នុង​តារាង​ប្រភព ។ ដើម្បី​រួម​បញ្ចូល​វាល​ទិន្នន័យ​ពី​តារាង​ប្រភព​ក្នុង​តារាង​ទិសដៅ ជ្រើស​ប្រអប់​គូសធីក​នៅ​ពី​មុខ​ឈ្មោះ​វាល​ទិន្នន័យ ។ ដើម្បី​ផ្គូផ្គង​មាតិកា​របស់​វាល​ទិន្នន័យ​ក្នុង​តារាង​ប្រភព​ទៅ​វាល​ទិន្នន័យ​ផ្សេងៗទៀត​ក្នុង​តារាង​ទិសដៅ ចុច​វាល​ទិន្នន័យ​ក្នុង​បញ្ជី​តារាង​ប្រភព ហើយ​បន្ទាប់មក​ចុចព្រួញឡើងលើ ឬចុះក្រោម ។. ដើម្បី​រួម​បញ្ចូល​វាល​ទិន្នន័យ​ប្រភព​ទាំងអស់​ក្នុង​តារាង​ទិសដៅ ចុច ទាំងអស់ ។

តារាង​​ទិសដៅ

រាយ​វាល​ទិន្នន័យ​ដែល​អាច​ប្រើ​បាន​នៅ​ក្នុង​តារាង​ទិសដៅ ។ មាន​តែ​វាល​ទិន្នន័យ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ជ្រើស​ក្នុង​បញ្ជី​តារាង​ប្រភព ដែល​នឹងត្រូវ​បាន​រួម​បញ្ចូល​ក្នុង​តារាង​ទិសដៅ ។

លើ

Moves the selected entry up one position in the list.

ក្រោម

Moves the selected entry down one position in the list.

ទាំងអស់

ជ្រើស​វាល​ទិន្នន័យ​ទាំងអស់​ក្នុង​បញ្ជី ។

គ្មាន

សម្អាត​ប្រអប់​ធីក​ទាំងអស់​ក្នុង​បញ្ជី ។

Please support us!