ចម្លងតារាង
អ្នកអាចចម្លងតារាងដោយអូស និងទម្លាក់តារាងក្នុងផ្ទៃតារាងរបស់បង្អួចឯកសារមូលដ្ឋានទិន្នន័យ ។ ប្រអប់ ចម្លងតារាង នឹងបង្ហាញឡើង ។
ឈ្មោះតារាង
បញ្ជាក់ឈ្មោះមួយសម្រាប់ចម្លង ។ មូលដ្ឋានខ្លះអាចទទួលបានតែឈ្មោះដែលមានប្រាំបីតួអក្សរ ឬតូចជាងនេះ ។
ជម្រើស
ការកំណត់ និងទិន្នន័យ
បង្កើតច្បាប់ចម្លង 1:1 មួយនៃតារាងមូលដ្ឋានទិន្នន័យ ។ ការកំណត់តារាង និងទិន្នន័យពេញលេញត្រូវបានចម្លង ។ ការកំណត់តារាងរួមមានរចនាសម្ព័ន្ធតារាង និងទ្រង់ទ្រាយពីវាលទិន្នន័យផ្សេងៗ រួមទាំងលក្ខណសម្បត្តិវាលពិសេស ។ មាតិកាវាលផ្គត់ផ្គងទិន្នន័យ ។
ការកំណត់
ចម្លងតែការកំណត់តារាង និងមិនមែនទិន្នន័យដែលឆ្លើយតបទេ ។
ជាទិដ្ឋភាពតារាង
If the database supports Views and you selected this option, a query will be created in the table container as a table. This option allows you to view the query results as a normal table view. The table will be filtered in the view with a "Select" SQL statement.
បន្ថែមខាងចុងទិន្នន័យ
បន្ថែមទិន្នន័យតារាងទៅខាងចុងដើម្បីត្រូវបានចម្លងទៅកាន់តារាងដែលមានស្រាប់ ។
ការកំណត់តារាងត្រូវតែដូចគ្នាបេះបិទ ដូច្នេះទិន្នន័យអាចត្រូវបានចម្លង ។ ទិន្នន័យមិនអាចត្រូវបានចម្លង ប្រសិនបើវាលទិន្នន័យក្នុងតារាងគោលដៅមានទ្រង់ទ្រាយផ្សេងទៀត ច្រើនជាងវាលទិន្នន័យក្នុងតារាងប្រភព ។
ផ្គូផ្គងឈ្មោះវាលទិន្នន័យនៅក្នុងប្រអប់ ចម្លងតារាង នៅលើទំព័រ អនុវត្តជួរឈរ ។
បើទិន្នន័យមិនអាចត្រូវបានភ្ជាប់ អ្នកនឹងឃើញបញ្ជីវាលមួយក្នុងប្រអប់ព័ត៌មានជួរឈរ ដែលទិន្នន័យរបស់វាមិនអាចត្រូវបានចម្លង បើអ្នកអះអាងប្រអប់នេះដោយយល់ព្រម មានតែទិន្នន័យដែលមិនមាននៅក្នុងបញ្ជីនឹងត្រូវបានភ្ជាប់ ។
បើវាលនៃតារាងគោលដៅមានប្រវែងវាលតូចជាងក្នុងតារាងប្រភពពេលដែលទិន្នន័យកំពុងត្រូវបានភ្ជាប់ វាលទិន្នន័យប្រភពនឹងត្រូវបានកាត់បន្ថយទំហំដើម្បីផ្គូផ្គងប្រវែងទិន្នន័យក្នុងតារាងគោលដៅ ។
បង្កើតកូនសោចម្បង
នឹងបង្កើតវាលទិន្នន័យកូនសោសំខាន់ព្រមទាំងបំពេញវាដោយស្វ័យប្រវត្តិជាមួយនឹងតម្លៃនេះ ។ ជានិច្ចកាលអ្នកគួរតែប្រើវាលនេះ ដោយសារតែកូនសោសំខាន់អាចប្រើបានគ្រប់ពេលក្នុងការកែសម្រួលតារាង ។
ឈ្មោះ
បញ្ជាក់ឈ្មោះសម្រាប់កូនសោសំខាន់ដែលបានបង្កើត ។ ឈ្មោះនេះគឺស្រេចចិត្ត ។