LibreOffice 7.1 Help
អនុញ្ញាតឲ្យអ្នកកំណត់ និងកែសម្រួលទំនាក់ទំនងមួយរវាងតារាងពីរ ។
ជម្រើសធ្វើបច្ចុប្បន្នភាព និងលុប អាចមានតែក្នុងករណីពួកវាត្រូវបានគាំទ្រដោយមូលដ្ឋានទិន្នន័យដែលបានប្រើ ។
បើអ្នកបង្កើតទំនាក់ទំនងថ្មីមួយ អ្នកអាចជ្រើសតារាងមួយពីប្រអប់បន្សំនីមួយៗក្នុងផ្នែកខាងលើនៃប្រអប់ ។
បើអ្នកបានបើកប្រអប់ ទំនាក់ទំនង សម្រាប់ទំនាក់ទំនងដែលមានស្រាប់មួយដោយចុចទ្វេដងលើបន្ទាត់តភ្ជាប់ក្នុងបង្អួចទំនាក់ទំនង នោះតារាងដែលមានក្នុងទំនាក់ទំនង នឹងមិនអាចត្រូវបានកែប្រែបានទេ ។
កំណត់វាលកូនសោសម្រាប់ទំនាក់ទំនង ។
ឈ្មោះតារាងដែលបានជ្រើសសម្រាប់តំណនឹងលេចឡើងនៅទីនេះជាឈ្មោះជួរឈរ ។ បើអ្នកចុចវាលមួយ អ្នកអាចប្រើប៊ូតុងព្រួញដើម្បីជ្រើសវាលមួយពីតារាង ។ ទំនាក់ទំនងនីមួយៗត្រូវបានសរសេរក្នុងជួរដេកមួយ ។
នៅទីនេះ អ្នកអាចជ្រើសជម្រើសដែលមានប្រសិទ្ធិភាព នៅពេលមានភាពផ្លាស់ប្តូរចំពោះវាលកូនសោចម្បងមួយ ។
បញ្ជាក់ថា ភាពផ្លាស់ប្តូរណាមួយចំពោះកូនសោចម្បង នឹងមិនមានឥទ្ធិពលលើវាលកូនសោខាងក្រៅផ្សេងទៀតទេ ។
ធ្វើឲ្យវាលកូនសោខាងក្រៅទាំងអស់ទាន់សម័យ បើតម្លៃនៃកូនសោចម្បងត្រូវគ្នាត្រូវបានកែប្រែ (ធ្វើឲ្យល្បាក់ទាន់សម័យ) ។
បើកូនសោចម្បងត្រូវគ្នាត្រូវបានកែប្រែ សូមប្រើជម្រើសនេះដើម្បីកំណត់តម្លៃ "IS NULL" ទៅកាន់វាលខាងក្រៅទាំងអស់ ។ IS NULL មានន័យថាវាលគឺទទេ ។
បើកូនសោចម្បងដែលត្រូវគ្នាត្រូវបានកែប្រែ សូមប្រើជម្រើសនេះដើម្បីកំណត់តម្លៃលំនាំដើមទៅវាលកូនសោខាងក្រៅទាំងអស់ ។ កំឡុងពេលបង្កើតតារាងដែលត្រូវគ្នា តម្លៃលំនាំដើមនៃវាលកូនសោខាងក្រៅនឹងត្រូវបានកំណត់ នៅពេលអ្នកផ្តល់តម្លៃលក្ខណសម្បត្តិវាល ។
នៅទីនេះ អ្នកអាចជ្រើសជម្រើសដែលមានប្រសិទ្ធិភាព នៅពេលវាលកូនសោចម្បងមួយត្រូវបានលុប ។
បញ្ជាក់ថា ការលុបនៃកូនសោចម្បងនឹងមិនមានឥទ្ធិពលលើវាលកូនសោខាងក្រៅផ្សេងទៀតឡើយ ។
បញ្ជាក់ថា វាលកូនសោខាងក្រៅទាំងអស់នឹងត្រូវបានលុប បើអ្នកលុបវាលកូនសោចម្បងដែលឆ្លើយតប ។
ពេលអ្នកលុបវាលកូនសោចម្បងមួយដោយប្រើជម្រើស លុបល្បាក់ នោះកំណត់ត្រាទាំងអស់ពីតារាងផ្សេងទៀត ដែលមានកូនសោនេះជាកូនសោបរទេសរបស់ពួកវា ក៏នឹងត្រូវបានលុបផងដែរ ។ សូមប្រើជម្រើសនេះដោយប្រុងប្រយ័ត្នបំផុត ដោយវាអាចធ្វើឲ្យចំណែកសំខាន់របស់មូលដ្ឋានទិន្នន័យត្រូវបានលុបផងដែរ ។
បើអ្នកលុបកូនសោចម្បងត្រូវគ្នា នោះតម្លៃ "IS NULL" នឹងត្រូវបានផ្តល់ទៅឲ្យវាលកូនសោខាងក្រៅទាំងអស់ ។
បើអ្នកលុបកូនសោចម្បងដែលត្រូវគ្នា នោះតម្លៃដែលបានកំណត់មួយនឹងត្រូវបានកំណត់ចំពោះវាលកូនសោខាងក្រៅទាំងអស់ ។