LibreOffice 7.5 Help
បញ្ជាក់ប្រភេទក្រាហ្វិក និង គុណភាពបង្ហាញអេក្រង់គោលដៅ ។
កំណត់ទ្រង់ទ្រាយរូបភាព ។ អ្នកក៏អាចកំណត់តម្លៃបង្ហាប់សម្រាប់ការនាំចេញ ។
ឯកសារត្រូវបាននាំចេញជាឯកសារ PNG ។ ឯកសារ PNG ត្រូវបានបង្ហាញដោយមិនបាត់បង់ទិន្នន័យ ហើយអាចមានច្រើនជាង ២៥៦ ពណ៌ ។
ឯកសារគឺត្រូវបាននាចេញជាឯកសារ GIF ។ ឯកសារ GIF គឺត្រូវបានបង្ហាប់ដោយមិនបាត់បង់ទីន្នន័យឡើយ ហើយមានពណ៌អតិបរមាដល់ទៅ ២៥៦ ពណ៌ ។
ឯកសារត្រូវបាននាំចេញជាឯកសារ JPEG ។ ឯកសារ JPEG គឺត្រូវបានបង្ហាប់ ជាមួយនឹងការបង្ហាប់ដែលអាចលៃតម្រូវបាន ហើយអាចមានពណ៌ច្រើនជាង ២៥៦ ពណ៌ ។
បញ្ជាក់កត្តាបង្ហាប់នៃក្រាហ្វិក JPEG ។ តម្លៃ ១០០ ភាគរយ ផ្ដល់នូវគុណភាពល្អបំផុតសម្រាប់ជួរទិន្នន័យធំ ។ កត្តា ២៥% ចង្អុរបង្ហាញពីឯកសារតូចៗដែលមានគុណភាពរូបភាពទាប ។
កំណត់គុណភាពបង្ហាញសម្រាប់អេក្រង់គោលដៅ ។ ដោយអាស្រ័យលើគុណភាពបង្ហាញដែលបានជ្រើស រូបភាពនឹងត្រូវបានបង្ហាញក្នុងទំហំដែលបានបន្ថយ ។ អ្នកអាចបញ្ជាក់ការបន្ថយរហូតដល់ 80% ពីទំហំដើម ។
ជ្រើសគុណភាពបង្ហាញទាបដើម្បីធ្វើឲ្យទំហំឯកសារតូច ទោះបីជាការបង្ហាញមានស្លាយច្រើនក៏ដោយ ។
ជ្រើសគុណភាពបង្ហាញមធ្យមសម្រាប់ការបង្ហាញដែលមានទំហំមធ្យម ។
ជ្រើសគុណភាពបង្ហាញខ្ពស់សម្រាប់ការបង្ហាញស្លាយឲ្យមានគុណភាពខ្ពស់ ។
បញ្ជាក់ថា ឯកសារសំឡេងដែលត្រូវបានកំណត់ជាបែបផែនសម្រាប់ដំណើរផ្លាស់ប្ដូរស្លាយ គឺត្រូវបាននាំចេញ ។