LibreOffice 7.5 Help
នៅទំព័រដំបូង អ្នកអាចជ្រើសការរចនាដែលមានស្រាប់ ឬ បង្កើតការរចនាថ្មីមួយ ។
ការកំណត់ដែលអ្នកជ្រើសសម្រាប់នាំចេញនឹងត្រូវបានរក្សាទុកដោយស្វ័យប្រវត្តិជាការរចនាមួយ សម្រាប់ការនាំចេញផ្សេងៗទៀត ។ អ្នកអាចបញ្ចូលឈ្មោះរចនាបន្ទាប់ពីចុច បង្កើត ។
ក្នុងតំបន់នេះ អ្នកអាចជ្រើស ដើម្បីបង្កើតការរចនាថ្មីមួយ និង ជ្រើស ឬ លុបការរចនាដែលមានស្រាប់ ។
ប្រសិនអ្នកលុបការរចនាមួយ អ្នកនឹងលុបព័ត៌មានរចនាក្នុងអ្នកជំនួយការតែប៉ុណ្ណោះ ។ ឯកសារនាំចេញ នឹងមិនត្រូវបានលុបដោយសកម្មភាពនេះទេ ។
បង្កើតការរចនាថ្មីក្នុងទំព័របន្ទាប់នៃអ្នកជំនួយការ ។
ផ្ទុកការរចនាដែលមានពីបញ្ជីការរចនាដែលត្រូវប្រើជាចំណុចចាប់ផ្ដើមសម្រាប់ជំហានពីក្រោយលើទំព័របន្ទាប់នៃអ្នកជំនួយការ ។
បង្ហាញការរចនាដែលមានទាំងអស់ ។
លុបការរចនាដែលបានជ្រើសពីបញ្ជីការរចនា ។