អ្នក​ជំនួយការ​របៀប​វារៈ

ចាប់ផ្តើម​អ្នក​ជំនួយ​ការ​ដើម្បីជួយ​អ្នក​បង្កើត​ពុម្ព​របៀប​វារៈ​មួយ​ ។ អ្នក​អាច​ប្រើ​របៀប​វារៈ​មួយ​ដើម្បី​បញ្ជាក់លម្អិត​ប្រធានបទ​ពិភាក្សា​សម្រាប់​សនិសិទ្ធិ​ និង កិច្ច​ប្រជុំ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose File - Wizards - Agenda.


LibreOffice មក​ជាមួយ​ពុម្ព​គំរូ​មួយ​សម្រាប់​របៀប​វារៈ​ដែល​អ្នក​អាច​កែប្រែ​ឲ្យ​សម​នឹង​តម្រូវ​ការ​ផ្ទាល់ខ្លួន​របស់អ្នក​ ។ អ្នក​ជំនួយ​ការ​ផ្តល់​ឲ្យ​អ្នកនូវ​ប្លង់ និង ជម្រើស​រចនាបជាច្រើន​សម្រាប់​បង្កើត​ពុម្ព​ឯកសារ​ ។ ការ​មើល​ជាមុន​ផ្តល់​ឲ្យអ្នក​នូវ​ការ​ចាប់អារម្មណ៍​នៃ​វិធី​ដែល​របៀប​វារៈ​បាន​បញ្ចប់​នឹង​បង្ហាញ​ឡើង​ ។

ក្នុង​អ្នកជំនួយ​ការ​ អ្នកអាច​កែប្រែ​ធាតុ​របស់អ្នក​នៅ​ពេល​តែ​​មួយ​ ។ អ្នកក៍អាច​រំលង​ទំព័រ​ទាំង​មូល​ ឬ ទំព័រ​ទាំងអស់​ ក្នុង​ករណី​ដែល​ការ​កំណត់​បច្ចុប្បន្ន​ (​លំនាំដើម)​ នៅ​តែ​មាន​ប្រសិទ្ធិភាព ។

អ្នក​ជំនួយការ​របៀប​វារៈ - រចនា​ទំព័រ

បញ្ជាក់លម្អិត​ការ​រចនា​ទំព័រ​សម្រាប់​របៀប​វារៈ ។

អ្នក​ជំនួយការ​របៀបវារៈ - ព័ត៌មាន​ទូទៅ

បញ្ជាក់​​កាលបរិច្ឆេទ ពេលវេលា ចំណង​ជើង និង​ទីតាំង​​​ប្រជុំ ។

អ្នក​ជំនួយការ​របៀបវារៈ - បឋមកថា​ដែលត្រូវ​រួមបញ្ចូល

បញ្ជាក់​​ក្បាល​ដែល​អ្នក​ចង់​​បញ្ចូល​ក្នុង​របៀប​វារៈ ។

អ្នក​ជំនួយការ​របៀបវារៈ - ឈ្មោះ

បញ្ជាក់លម្អិត​ឈ្មោះ​ត្រូវ​បោះពុម្ព​​លើ​របៀប​វារៈ ។

អ្នក​ជំនួយការ​របៀប​វារៈ - ធាតុ​របៀប​វារៈ

បញ្ជាក់លម្អិត​ប្រធាន​បទ​ដែល​ត្រូវ​បោះពុម្ព​នៅ​លើ​ពុម្ព​របៀប​វារៈ ។

អ្នក​ជំនួយការ​របៀប​វារៈ - ឈ្មោះ និង​ទីតាំង

ជ្រើស​ចំណង​ជើង​ និងទីតាំង​សម្រាប់​​ពុម្ព​របៀបវារៈ ។

ថយ​ក្រោយ

ត្រឡប់​​ទៅ​របៀប​ដែល​បានធ្វើឡើង​លើ​ទំព័រ​មុន​ ។ ការ​កំណត់​បច្ចុប្បន្ន​នៅ​តែ​មាន​ប្រសិទ្ធិ​ភាព​ ។ ប៊ូតុង​នេះ​សកម្ម​តែ​បន្ទាប់​ពី​ទំព័រ​ដំបូង​ប៉ុណ្ណោះ ។​

បន្ទាប់

អ្នក​ជំនួយ​ការ​រក្សា​ទុក​ការ​កំណត់បច្ចុប្បន្ន​ និង ទៅ​ទំព័រ​បន្ទាប់​ ។ ម្តង​នោះ​អ្នក​ឈានដល់​ទំព័រ​ចុង​ក្រោយ​ ប៊ូតុង​នេះ​នឹង​អសកម្ម ។

បញ្ចប់

ដោយ​យោង​ទៅតាម​ជម្រើស​របស់​អ្នក​ អ្នកជំនួយ​ការ​បង្កើត​ពុម្ព​ឯកសារ​មួយ​ និង រក្សា​ទុក​វា​នៅលើ​ថាស​រឹង​របស់អ្នក​ ។ ឯកសារ​ថ្មី​មួយ​ដែល​មាន​មូលដ្ឋាន​លើ​ពុម្ព​នឹង​បង្ហាញ​ក្នុង​ផ្ទៃ​ការ​ងារ​នេះ ដែល​មាន​ឈ្មោះ​ឯកសារ​ "គ្មាន​ចំណង​ជើង X" (X ជំនួស​ឲ្យ​លេខ​ដោយ​ស្វ័យ​ប្រវត្តិ​មួយ) ។

បោះបង់

ការ​ចុច បោះបង់ ​នឹងបិទ​ប្រអប់​ដោយ​មិន​រក្សា​ទុក​ការ​ផ្លាស់ប្តូរ​ណា​មួយ​ដែល​បាន​ធ្វើឡើយ ។

រូប​តំណាង​ចំណាំ

LibreOffice រក្សា​ទុក​ការ​កំណត់​បច្ចុប្បន្ន​ក្នុង​អ្នក​ជំនួយ​ការ​ ដោយ​យោង​តាម​ពុម្ព​ឯកសារ​ដែល​បានជ្រើស ។ ទាំងនេះ​នឹង​ត្រូវ​បាន​ប្រើ​ជា​ការ​កំណត់​​លំនាំដើមពេល​ក្រោយ​ ដែល​អ្នក​ធ្វើ​ឲ្យ​អ្នកជំនួយ​ការ​សកម្ម ។


Please support us!