LibreOffice 24.8 Help
បើកអ្នកជំនួយការសម្រាប់ទូរសារ ។ អ្នកជំនួយការអាចជួយអ្នកបង្កើតពុម្ពឯកសារសម្រាប់ឯកសារទូរសារ ។ បន្ទាប់អ្នកអាចបោះពុម្ពឯកសារទូរសារទៅម៉ាស៊ីនបោះពុម្ព ឬ ទៅម៉ាស៊ីនទូរសារ ប្រសិនបើកម្មវិធីបញ្ជាទូរសារអាចប្រើបាន ។
LibreOffice មកជាមួយពុម្ពសម្រាប់ឯកសារទូរសារ ដែលអ្នកអាចកែប្រែក្នុងអ្នកជំនួយការដើម្បីឲ្យសមនឹងតម្រូវការផ្ទាល់របស់អ្នក ។ អ្នកជំនួយការនាំអ្នកម្តងមួយជំហានៗក្នុងការបង្កើតពុម្ពឯកសារ និង ផ្តល់ប្លង់ និង ជម្រើសរចនាជាច្រើន ។ ការមើលឯកសារជាមុនផ្តល់ឲ្យអ្នកនូវការចាប់អារម្មណ៍នៃវិធីដែលទូរសារបានបញ្ចប់នឹងបង្ហាញឡើង ។
នៅក្នុងប្រអប់ អ្នកអាចកែប្រែធាតុ និង ជម្រើសរបស់អ្នកនៅពេលតែមួយ ។ អ្នកក៍អាចរំលងទំព័រទាំងមូល ឬ ទំព័រអ្នកជំនួយការទាំងអស់ ក្នុងករណីដែលការកំណត់បច្ចុប្បន្ន (លំនាំដើម) នៅតែមានប្រសិទ្ធិភាព ។
ចុចប៊ូតុង ថយក្រោយ ដើម្បីមើលការកំណត់ដែលបានជ្រើសនៅលើទំព័រមុន ។ ការកំណត់បច្ចុប្បន្ន នឹងមិនត្រូវបានកែប្រែ ឬ លុបទេ ប្រសិនបើអ្នកចុចលើប៊ូតុងនេះ ។ ថយក្រោយ នឹងមានសកម្មភាពពី ប៉ុន្មានវិនាទីដែលទៅកាន់ទំព័រថ្មី ។
អ្នកជំនួយការរក្សាទុកការកំណត់បច្ចុប្បន្ន និង ទៅកាន់ទំព័របន្ទាត់ ។ ប៊ូតុង បន្ទាប់ នឹងអសកម្មនៅពេលដែលអ្នកបានមកដល់ទំព័រចុងក្រោយ ។
ដោយយោងទៅតាម ការជ្រើសរើសរបស់អ្នក អ្នកជំនួយការបង្កើតពុម្ពឯកសារ ហើយរក្សាវាទុក ។ ឯកសារថ្មី បានពឹងផ្អែកលើពុម្ព ដែលកើតឡើងនៅក្នុងតំបន់ធ្វើការ ដែលមានឈ្មោះឯកសារ "UntitledX" ។