LibreOffice 25.2 Help
ចាប់ផ្តើមអ្នកជំនួយការសម្រាប់ពុម្ពសំបុត្រមួយ ។ អ្នកអាចប្រើពុម្ពនេះសម្រាប់ទាំងការទាក់ទងផ្ទាល់ខ្លួន និង ពាណិជ្ជកម្ម ។
LibreOffice ចេញមកជាមួយពុម្ពគំរូសម្រាប់សំបុត្រពាណិជ្ជកម្ម និង ផ្ទាល់ខ្លួន ដែលអ្នកអាចប្តូរតម្រូវការរបស់អ្នកផ្ទាល់តាមបំណងជាមួយនឹងជំនួយរបស់អ្នកជំនួយការ ។ អ្នកជំនួយការនាំអ្នកម្តងមួយជំហានៗក្នុងការបង្កើតពុម្ពឯកសារ និង ផ្តល់នូវប្លង់ និង ជម្រើសការរចនាជាច្រើន ។ ការមើលជាមុនផ្តល់ឲ្យអ្នកនូវការចាប់អារម្មណ៍នៃវិធីដែលសំបុត្របានបញ្ចប់នឹងបង្ហាញដោយយោងតាមការកំណត់ដែលអ្នកជ្រើស ។
នៅក្នុងអ្នកជំនួយការ អ្នកអាចកែប្រែធាតុ និង ជ្រើសរបស់ក្នុងពេលតែមួយ ។ អ្នកក៍អាចរំលងទំព័រធាតុទាំងមូល ឬ ទំព័រអ្នកជំនួយការទាំងអស់ដែលក្នុងករណីការកំណត់បច្ចុប្បន្ន (លំនាំដើម)នៅតែមានប្រសិទ្ធិភាព ។
ប្រសិនបើអ្នកកំពុងបង្កើតសំបុត្រពាណិជ្ជកម្មមួយ អ្នកអាចជ្រើសធាតុជាច្រើនដើម្បីបញ្ចូលក្នុងឯកសាររបស់អ្នក ដែលតាមធម្មតាមិនអនុវត្តទៅសំបុត្រផ្ទាល់ខ្លួន ដូចជាបន្ទាត់ប្រធានបទ ។ ប្រសិនបើអ្នកជ្រើសជម្រើសសំបុត្រ ផ្ទាល់ខ្លូន ទំព័រមួយចំនួនដែលមានធាតុចំពោះសំបុត្រពាណិជ្ជកម្មនឹងមិនត្រូវបានបញ្ចូលក្នុងប្រអប់អ្នកជំនួយការទេ ។
អនុញ្ញាតឲ្យអ្នកមើលជម្រើសដែលអ្នកបានធ្វើលើជំហានមុន ។ ការកំណត់បច្ចុប្បន្ននឹងត្រូវបានរក្សាទុក ។
រក្សាទុកការកំណត់បច្ចុប្បន្ន និង បន្តទៅទំព័របន្ទាប់ ។
ដោយយោងទៅតាមជម្រើសរបស់អ្នក អ្នកជំនួយការបង្កើតពុម្ពឯកសារថ្មីមួយ និង រក្សាទុកវានៅលើថាសរឹងរបស់អ្នក ។ LibreOffice បង្កើតឯកសារថ្មីមួយដែលមានមូលដ្ឋានលើពុម្ពដែលមានស្រាប់ ដែលមានឈ្មោះថា "គ្មានចំណងជើង X" (X តំណាងឲ្យលេខរៀងតៗគ្នា) និង បង្ហាញវានៅលើផ្ទៃការងារ ។
LibreOffice រក្សាទុកការកំនត់បច្ចុប្បន្នក្នុងអ្នកជំនួយការ ដោយយោងតាមពុម្ពដែលបានជ្រើស ។ ការកំណត់ទាំងនេះត្រូវបានប្រើជាការកំណត់លំនាំដើមពេលក្រោយ ដែលអ្នកធ្វើឲ្យអ្នកជំនួយការសកម្ម ។