ស្វែង​រក​ - ស្វែង​រក​អត្ថបទ​ពេញ​លេញ​​

​មុខងារ​ស្វែង​រក​អត្ថបទ​​ពេញលេញ​​ក្នុង​ជំនួយ​របស់​ LibreOffice អនុញ្ញាត​ឲ្យ​អ្នក​ស្វែង​រក​​ឯកសារ​ជំនួយ​ ដែល​​មាន​បន្សំ​មួយ​ចំនួន​នៃ​ពាក្យ​ស្វែង​រក​ ។ ដើម្បី​ធ្វើ​ដូចនេះ​ វាយ​​បញ្ចូល​ពាក្យ​មួយ​ ឬ​ ច្រើនទៅ​​លក្នុង​​វាល​ ពាក្យ​ស្វែង​រក​ ។

វាល​​ ពាក្យ​ស្វែង​រក​​ រក្សា​ទុក​ពាក្យ​ដែល​អ្នក​បាន​បញ្ចូល​ចុង​ក្រោយ​ ។​ ​ដើម្បី​ធ្វើ​ការ​ស្វែង​រក​ពាក្យ​មុន​ម្តង​ទៀត​ ចុច​រូប​តំណាង​ព្រួញ​ និង ជ្រើស​ពាក្យ​ពី​បញ្ជី​ ។

បន្ទាប់ពី​បាន​អនុវត្ត​ការ​ស្វែងរក ក្បាល​ឯកសារ​នៃ​លទ្ធផល​ទាំងអស់​គឺ​លេចឡើង​នៅ​ក្នុង​បញ្ជី ។ អាច​ចុច​ទ្វេ​ដង​លើ​ធាតុ​ក៏បាន ឬ​ជ្រើស​វា ហើយ​ចុច បង្ហាញ​ ក៏​បាន ដើម្បី​ផ្ទុក​ឯកសារ​ជំនួយ​ដែល​ត្រូវ​គ្នា ។

ប្រើ​ប្រអប់​ធីក​ ស្វែង​រក​​តែ​ក្នុង​ក្បាល​​ ​ដើម្បី​កំណត់​ការ​ស្វែង​រក​ក្បាល​ឯកសារ​ ។​

ប្រអប់​ធី​ក​ តែ​ពាក្យ​ពេញ​ប៉ុណ្ណោះ​ អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​ស្វែងរក​ជាក់​លាក់​មួយ​ ។ ប្រសិនបើ​​ប្រអប់​នេះ​ត្រូវ​បាន​ធីក​ នោះ​​រក​មិន​ឃើញ​​ពាក្យ​មិន​ពេញ​លេញ ។ កុំ​ធីក​ប្រអប់​ធីក​នេះ​ ប្រសិន​បើ​ពាក្យ​ស្វែង​រក​ដែល​អ្នក​បញ្ចូល​ គួរ​តែ​រក​ឃើញ​ផង​ដែរ​នូវ​ផ្នែក​នៃ​ពាក្យ​វែង​ៗ ។

អ្នក​អាច​បញ្ចូល​ការ​បន្សំ​ណាមួយ​របស់​ពាក្យ​ដែល​ត្រូវ​ស្វែងរក ដោយ​បំបែក​ដោយ​ដកឃ្លា ។ ការ​ស្វែងរក​គឺ​មិន​ប្រកាន់​អក្សរ​តូចធំ​ទេ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

ការ​ស្វែង​រក​តាម​អត្ថបទ​ពេញលេញ និង តាម​លិបិក្រម​តែង​តែ​អនុវត្ត​ទៅ​កាន់​កម្មវិធី LibreOffice ដែល​បាន​ជ្រើស ។ ជ្រើស​កម្មវិធី​ដែល​សមស្រប​ ដោយ​ប្រើ​ប្រអប់​បញ្ជី​លើ​របារ​ឧបករណ៍​របស់​អ្នក​មើល​ជំនួយ ។


Please support us!