ជួរឈរមូលដ្ឋានទិន្នន័យ
រាយជួរឈរទាំងអស់របស់តារាងមូលដ្ឋានទិន្នន័យ ដែលអាចត្រូវបានទទួលយកក្នុងប្រអប់បញ្ជីជម្រើស ដើម្បីបញ្ចូលពួកវាទៅក្នុងឯកសារ ។ ជ្រើសជួរឈរមូលដ្ឋានទិន្នន័យដែលអ្នកចង់បញ្ចូលក្នុងឯកសារ ។
>
ផ្លាស់ទីវាលដែលអ្នកបានជ្រើសនៅក្នុងប្រអប់បញ្ជី ជួរឈរមូលដ្ឋានទិន្នន័យ ទៅក្នុងវាលដែលបានជ្រើស។ អ្នកអាចចុចទ្វេដងលើធាតុដើម្បីជ្រើសវាក៏បាន។
ជ្រើស
រាយជួរឈរមូលដ្ឋានទិន្នន័យដែលអ្នកបានជ្រើសដើម្បីបញ្ចូលក្នុងឯកសារ ។ អ្នកក៏អាចបញ្ចូលអត្ថបទនៅទីនេះផងដែរ ។ អត្ថបទនេះនឹងត្រូវបានបញ្ចូលផងដែរទៅក្នុងឯកសារ ។ លំដាប់របស់ធាតុក្នុងវាលជម្រើសត្រូវនឹងលំដាប់ទិន្នន័យក្នុងឯកសារ ។
ទ្រង់ទ្រាយ
បញ្ជាក់ទ្រង់ទ្រាយសម្រាប់បញ្ចូលវាលមូលដ្ឋានទិន្នន័យទៅក្នុងឯកសារ ។
ពីមូលដ្ឋានទិន្នន័យ
ទទួលយកទ្រង់ទ្រាយមូលដ្ឋានទិន្នន័យ ។
ជ្រើស
បញ្ជាក់លម្អិតទ្រង់ទ្រាយមួយពីបញ្ជី ប្រសិនព័ត៌មានទ្រង់ទ្រាយរបស់វាលទិន្នន័យពិតប្រាកដមិនត្រូវបានទទួល ។ ទ្រង់ទ្រាយដែលបានចែកចាយនៅទីនេះគឺអាចប្រើបានសម្រាប់តែវាលទិន្នន័យជាក់លាក់ ដូចជា វាលលេខ ឬ Boolean ។ ប្រសិនអ្នកជ្រើសវាលមូលដ្ឋានទិន្នន័យមួយក្នុងទ្រង់ទ្រាយអត្ថបទ អ្នកនឹងអាចជ្រើសទ្រង់ទ្រាយមួយចំនួនទៀតពីបញ្ជីជម្រើស ព្រោះថាទ្រង់ទ្រាយអត្ថបទនឹងត្រូវបានថែរក្សាដោយស្វ័យប្រវត្តិ ។
ប្រសិនទ្រង់ទ្រាយដែលអ្នកចង់បានមិនបានរាយ ជ្រើស "ទ្រង់ទ្រាយផ្សេង..." និង កំណត់ទ្រង់ទ្រាយដែលចង់បានក្នុងប្រអប់ ទ្រង់ទ្រាយលេខ ។
ទ្រង់ទ្រាយលេខដែលបានផ្តល់ឲ្យដោយប្រើបញ្ជីជម្រើស តែងតែសំអាងទៅលើវាលមូលដ្ឋានទិន្នន័យបានជ្រើសក្នុងប្រអប់បញ្ជី ជួរឈរមូលដ្ឋានទិន្នន័យ។
រចនាប័ទ្មកថាខណ្ឌ
តាមលំនាំដើម កថាខណ្ឌដែលបានបញ្ចូលត្រូវបានធ្វើទ្រង់ទ្រាយជាមួយនឹងរចនាប័ទ្មកថាខណ្ឌបច្ចុប្បន្ន ។ ទ្រង់ទ្រាយនេះឆ្លើយតបទៅនឹងធាតុ "ទទេ" ក្នុងប្រអប់បញ្ជី រចនាប័ទ្មកថាខណ្ឌ ។ នេះជាកន្លែងដែលអ្នកអាចជ្រើសរចនាប័ទ្មកថាខណ្ឌផ្សេងៗទៀតដើម្បីអនុវត្តកថាខណ្ឌ ដែលអ្នកចង់បញ្ចូលក្នុងឯកសារ ។ ប្រអប់បញ្ជីបង្ហាញអថេររចនាប័ទ្មកថាខណ្ឌដែលបានកំណត់ក្នុង LibreOffice និង ត្រូវបានគ្រប់គ្រងក្នុង កាតាឡុករចនាប័ទ្ម ។