តារាង

ក្នុង​ប្រអប់​​ បញ្ចូល​ជួរ​ឈរ​មូល​ដ្ឋាន​ទិន្នន័យ​​ ជ្រើស​ជម្រើស​​ តារាង​​ ដើម្បី​បញ្ចូល​ទិន្នន័យ​ដែល​បាន​ជ្រើស​ទៅ​ក្នុង​ឯកសារ​ជា​តារាង​មួយ​ ។ ក្នុង​ប្រអប់​ អ្នក​អាច​សម្រេចថា​ ​វាល​​​មូល​ដ្ឋាន​ទិន្នន័យ​ ឬ​ជួរ​ឈរ​មួយ​ណា​​ត្រូវ​បាន​ផ្ទេរ​ ។ និង​ វិធីដែល​តារាង​អត្ថបទ​ត្រូវ​បាន​ធ្វើ​ទ្រង់​ទ្រាយ​ ។​​

តារាង

ក្នុង​ផ្ទៃ តារាង​ ប្រើ​គ្រាប់ចុច​ព្រួញ​ដើម្បី​ជ្រើស​ជួរ​ឈរ​របស់​តារាង​មូល​ដ្ឋាន​ទិន្នន័យ​ដែល​អ្នក​ចង់​អនុវត្ត​ទៅ​តារាងអត្ថបទ​ ។

ជួរ​​ឈរ​​មូលដ្ឋាន​ទិន្នន័យ

បញ្ជាក់លម្អិត​ជួរ​ឈរ​មូលដ្ឋានទិន្នន័យ​ដែល​ត្រូវ​បញ្ចូល​ក្នុង​តារាង​អត្ថបទ​ ។ ជួរ​ឈរ​តារាង​មូលដ្ឋានទិន្នន័យ​ទាំងអស់​ដែល​មិន​ត្រូវ​បាន​ទទួល​ក្នុង​ប្រអប់បញ្ជី ជួរឈរ​តារាង ត្រូវ​បាន​រាយ​នៅ​ទីនេះ ។ ធាតុ​ត្រូវ​បាន​តម្រៀប​តាម​អក្សរ​ក្រម ។

ជួរឈរ​តារាង​

រាយ​ជួរឈរ​មូលដ្ឋាន​ទិន្នន័យ​​ដែល​ត្រូវ​​បញ្ចូល​​ក្នុង​ឯកសារ​ ។​ ជួរ​ឈរ​នឹង​​ត្រូវ​បាន​ផ្តល់​ឲ្យ​ទៅ​ធាតុ​ដែល​ទាក់ទង​នីមួយៗ​ក្នុង​តារាង​ ។ លំដាប់ធាតុ​ក្នុង​ប្រអប់បញ្ជី ជួរ​ឈរ​តារាង កំណត់​លំដាប់​ទិន្នន័យ​​ក្នុង​តារាង​អត្ថបទ​ ។

>>

ផ្លាស់ទី​វាល​មូលដ្ឋាន​ទិន្នន័យ​​ដែល​បាន​រាយ​ក្នុង​ប្រអប់បញ្ជី​​ ជួរ​ឈរ​តារាង ។ វាល​ទាំងអស់​បាន​រាយ​ក្នុង​​​​ប្រអប់​បញ្ជី ជួរ​ឈរ​តារាង ត្រូវ​បាន​បញ្ចូល​ក្នុង​ឯកសារ ។

>

ផ្លាស់​​វាល​មូលដ្ឋានទិន្នន័យ​ដែ​ល​បានជ្រើស​ក្នុង​ប្រអប់បញ្ជី ជួរ​ឈរ​តារាង ។ អ្នកក៍​អាច​ចុច​ទ្វេរ​ដង​លើ​ធាតុ​មួយ​ដើម្បី​ផ្លាស់ទី​វា​ទៅ​ប្រអប់បញ្ជី ជួរ​ឈរ​តារាង ។ វាល​ទាំងអស់​បាន​រាយ​ក្នុង​ប្រអប់បញ្ជី ជួរ​ឈរ​តារាង ត្រូវ​បាន​បញ្ចូល​ក្នុង​ឯកសារ ។

<

យក​វាល​មូលដ្ឋានទិន្នន័យ​ដែល​បានជ្រើ​សចេញ​ពី​ប្រអប់បញ្ជី ជួរ​ឈរ​តារាង វាល​ដែល​បានយក​ចេញ​​មិន​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ឯកសារ​ទេ ។

<<

យក​វាល​មូលដ្ឋានទិន្នន័យ​ទាំងអស់ចេញ​ពី​ប្រអប់បញ្ជី ជួរ​ឈរ​តារាង

ទ្រង់ទ្រាយ

បញ្ជាក់​​ទ្រង់ទ្រាយ​សម្រាប់​បញ្ចូល​វាល​​មូល​ដ្ឋាន​ទិន្នន័យ​ទៅ​ក្នុង​ឯកសារ​ ។

ពី​មូលដ្ឋាន​ទិន្នន័យ

ទទួល​យក​ទ្រង់ទ្រាយ​មូលដ្ឋានទិន្នន័យ ។

ជ្រើស

បញ្ជាក់លម្អិត​ទ្រង់​ទ្រាយ​មួយ​ពី​បញ្ជី​ ប្រសិន​ព័ត៌​មាន​ទ្រង់ទ្រាយ​របស់​វាល​​ទិន្នន័យ​ពិត​ប្រាកដ​មិន​ត្រូវ​បាន​ទទួល​ ។​ ទ្រង់ទ្រាយ​ដែល​បាន​ចែក​ចាយ​នៅ​ទីនេះ​គឺ​អាច​ប្រើ​បាន​សម្រាប់​តែ​វាល​​ទិន្នន័យ​​​​ជាក់​លាក់​ ដូច​ជា​​ វាល​​លេខ​ ឬ Boolean ។ ប្រសិន​អ្នកជ្រើស​វាល​​មូល​ដ្ឋាន​​ទិន្នន័យ​មួយ​ក្នុង​ទ្រង់ទ្រាយ​អត្ថបទ​ អ្នក​នឹងអាច​ជ្រើស​ទ្រង់ទ្រាយ​មួយ​ចំនួន​ទៀត​ពី​បញ្ជី​ជម្រើស​ ព្រោះ​ថា​ទ្រង់ទ្រាយ​អត្ថបទ​នឹង​ត្រូវ​បាន​ថែ​រក្សា​ដោយ​ស្វ័យ​ប្រវត្តិ​ ។

ប្រសិន​ទ្រង់ទ្រាយ​ដែល​អ្នក​ចង់​បាន​មិន​បាន​រាយ​ ជ្រើស​ "ទ្រង់​ទ្រាយ​ផ្សេង​..." និង​ កំណត់​ទ្រង់​ទ្រាយ​ដែល​ចង់​បាន​ក្នុង​ប្រអប់​ ទ្រង់​ទ្រាយ​លេខ​​ ។

ទ្រង់ទ្រាយ​លេខ​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ប្រើ​បញ្ជី​ជម្រើស​ តែង​តែ​សំអាង​ទៅ​លើ​វាល​​មូល​ដ្ឋាន​ទិន្នន័យ​​បាន​ជ្រើស​ក្នុង​ប្រអប់​បញ្ជី​ ជួរ​ឈរ​មូល​ដ្ឋាន​ទិន្នន័យ​​។​

រូប​តំណាង​ចំណាំ

ដើម្បី​​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ឯកសារ​ក្នុង​សំណុំ​បែប​បទ​របស់​តារាង​មួយ​ ជម្រើស​​ តារាង​​ ត្រឹម​ត្រូវ​​ត្រូវ​តែ​សកម្ម​ ។​ ​បន្ទាប់​មក​អ្នក​អាច​ជ្រើសវាល​​មូល​ដ្ឋាន​ទិន្នន័យ​មួយ​ពី​ប្រអប់បញ្ជី​​ ជួរ​ឈរ​តារាង​​ ដើម្បី​កំណត់​ទ្រង់​ទ្រាយ​របស់​វាល​​មូល​ដ្ឋាន​ទិន្នន័យ​​ ។​ ការ​ផ្លាស់​ប្តូរ​ទ្រង់ទ្រាយលេខ​នឹង​ត្រូវ​បានអនុវត្ត​​ទៅ​ជម្រើស​ចុង​ក្រោយ​ ។ វា​គ្មាន​បញ្ហា​ដែល​វាល​​មូល​ដ្ឋាន​ទិន្នន័យ​ត្រូវ​បាន​ជ្រើស​ចេញ​ពី​ប្រអប់​បញ្ជី​​ ជួរ​ឈរ​មូល​ដ្ឋាន​ទិន្នន័យ​​ ​ឬ​ ពី​ប្រអប់​បញ្ជី​​ ជួរ​ឈរ​តារាង​​ ។


បញ្ចូល​​ក្បាល​​តារាង

បញ្ជាក់​​ថា​តើ​ត្រូវ​បញ្ចូល​បន្ទាត់​ក្បាល​សម្រាប់ជួរ​ឈរ​​ក្នុង​តារាង​អត្ថបទ​ ។

អនុវត្ត​ឈ្មោះ​ជួរ​ឈរ

ប្រើ​ឈ្មោះ​វាល​របស់​​តារាង​មូលដ្ឋានទិន្នន័យ​ជា​ក្បាល​សម្រាប់​ជួរ​ឈរតារាង​អត្ថបទ​នីមួយៗ ។

បង្កើត​តែ​ជួរ​ដេក​

បញ្ចូល​បន្ទាត់​បឋមកថា​ទទេ​ទៅក្នុង​តារាង​អត្ថបទ ។ ការ​ប្រើ​ជម្រើស បង្កើត​តែ​ជួរ​ដេក អ្នក​អាច​កំណត់​បឋមកថា​ក្នុង​ឯកសារ ដែល​មិន​ត្រូវគ្នា​នឹង​ឈ្មោះ​វាល​មូលដ្ឋាន​ទិន្នន័យ ។

លក្ខណសម្បត្តិ

បើក​ប្រអប់ ដែល​អាច​ឲ្យ​អ្នក​កំណត់​លក្ខណសម្បត្តិ​តារាង​ដូច​ជា​ ស៊ុម​ ផ្ទៃ​ខាង​ក្រោយ​ និង ទទឹង​ជួរ​ឈរ ។

ទ្រង់ទ្រាយ​ស្វ័យ​ប្រវត្តិ

Opens the dialog, in which you can select format styles that are immediately applied when inserting the table.

Please support us!