បញ្ចូលជួរឈរមូលដ្ឋានទិន្នន័យ
បញ្ចូលវាលទាំងអស់នៃកំណត់ត្រាដែលបានសម្គាល់ក្នុងឯកសារបច្ចុប្បន្ននៅទីតាំងដែលទស្សន៍ទ្រនិច ។ រូបតំណាងអាចមើលឃើញតែក្នុងករណីដែលឯកសារបច្ចុប្បន្នគឺជាឯកសារអត្ថបទ ឬសៀវភៅបញ្ជី ។
ក្នុងកម្មវិធីរុករកប្រភពទិន្នន័យ ជ្រើសកំណត់ត្រាដែលអ្នកចង់បញ្ចូលក្នុងឯកសារ និង បន្ទាប់មកចុចរូបតំណាង ទិន្នន័យទៅអត្ថបទ ។ កំណត់ត្រាត្រូវបានបញ្ចូលក្នុងឯកសារនៅទីតាំងដែលទស្សន៍ទ្រនិចស្ថិតនៅ ជាមួយនឹងមាតិការបស់វាលនីមួយៗនៃកំណត់ត្រាដែលបានចម្លងទៅកាន់ជួរឈររបស់តារាងមួយ ។ អ្នកក៏អាចជ្រើសកំណត់ត្រាជាច្រើន និង ផ្ទេរពួកវាទៅក្នុងឯកសារដោយចុចរូបតំណាង ទិន្នន័យទៅអត្ថបទ ។ បន្ទាប់មកកំណត់ត្រានិមួយៗត្រូវបានសរសេរទៅកាន់ជួរដេកថ្មីមួយ ។
ក្នុងកម្មវិធីរុករកប្រភពទិន្នន័យ ជ្រើសកំណត់ត្រាដែលអ្នកចង់បញ្ចូលទៅក្នុងឯកសារ ហើយបន្ទាប់មកចុចរូបតំណាង ទិន្នន័យទៅអត្ថបទ ឬ អូស និង ទម្លាក់ទិន្នន័យពីកម្មវិធីរុករកប្រភពទិន្នន័យទៅក្នុងឯកសារ ។ នេះនឹងបើកប្រអប់ បញ្ចូលជួរឈរមូលដ្ឋានទិន្នន័យ ។ ជ្រើសថាតើទិន្នន័យគួរត្រូវបានបញ្ចូលជា តារាងជា វាល ឬ ជា អត្ថបទ ។
ចំណង់ចំណូលចិត្តដែលអ្នកបានកំណត់ក្នុងប្រអប់ បញ្ចូលជួរឈរមូលដ្ឋានទិន្នន័យ ត្រូវបានរក្សាទុក និង សកម្មបន្ទាប់ពីប្រអប់ត្រូវបានហៅ ។ ដំណើរការរក្សាទុកនេះគឺឯករាជ្យរបស់មូលដ្ឋានទិន្នន័យ និង អាចកត់ត្រាចំណង់ចំណូលចិត្តសម្រាប់មូលដ្ឋានទិន្នន័យអតិបរមា ៥ ។
ប្រសិនបើទិន្នន័យត្រូវបានបញ្ចូលទៅក្នុងឯកសារជាតារាងមួយ លក្ខណសម្បត្តិរបស់តារាងមិនត្រូវបានរក្សាទុករួមជាមួយនឹងទិន្នន័យក្នុងឯកសារ ។ ប្រសិនបើអ្នកជ្រើសមុខងារ ទ្រង់ទ្រាយស្វ័យប្រវត្តិ សម្រាប់ធ្វើទ្រង់ទ្រាយតារាង LibreOffice នឹងចំណាំឈ្មោះរបស់ពុម្ពទ្រង់ទ្រាយ ។ បន្ទាប់មកពុម្ពនេះនឹងត្រូវបានប្រើដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកបញ្ចូលទិន្នន័យជាតារាងម្តងទៀត លើកលែងតែកំណត់ត្រាត្រូវបានផ្លាស់ប្តូរ ។