LibreOffice 24.8 Help
ចង្អុលបង្ហាញតាមរយៈតារាងវាលរបស់តម្លៃ និង តារាងបញ្ជីត្រូវបានតភ្ជាប់ ។
តារាងតម្លៃគឺជាតារាងនៃសំណុំបែបបទបច្ចុប្បន្ន ដែលវាលបញ្ជីត្រូវបានបញ្ចូល ។ តារាងបញ្ជីគឺជាតារាងដែលទិន្នន័យរបស់វា ត្រូវបានបង្ហាញក្នុងវាលបញ្ជី ។ តារាងទាំងពីរត្រូវតែត្រូវបានតភ្ជាប់វាលទិន្នន័យទៅវិញទៅមក ។ តំណទាំងនេះនឹងត្រូវបានបញ្ចូលលើទំព័រនេះនៃអ្នកជំនួយការ ។ ឈ្មោះវាលមិនចាំបាច់ដូចគ្នាទេ (នេះអាស្រ័យលើរបៀបដែលឈ្មោះវាលត្រូវបានកំណត់ក្នុងតារាងទាំងពីរ) ប៉ុន្តែវាលទាំងពីរត្រូវតែមានប្រភេទវាលដូចគ្នា ។
បញ្ជាក់វាលទិន្នន័យសំណុំបែបបទបច្ចុប្បន្ន ដែលគួរត្រូវបានតភ្ជាប់ទៅនឹងវាលមួយក្នុងតារាងដែលបានតភ្ជាប់ ។ បន្ថែមលើនេះទៀត ចុចវាលទិន្នន័យដែលចង់បានក្នុងវាលបញ្ជីខាងក្រោម ។
ក្នុង វត្ថុបញ្ជា - លក្ខណសម្បត្តិ វាលដែលបានបញ្ជាក់នឹងលេចឡើងជាធាតុក្នុងទំព័រផ្ទាំង ទិន្នន័យ នៅក្រោម វាលទិន្នន័យ ។
បញ្ជាក់លម្អិតវាលទិន្នន័យតារាងដែលបានតភ្ជាប់ ដែលទាក់ទងទៅនឹងវាលតារាងតម្លៃដែលបានបញ្ជាក់ ។ បន្ថែមទៀតនោះ ចុចវាលទិន្នន័យក្នុងវាលបញ្ជីដែលទាបជាង ។
ក្នុង វត្ថុបញ្ជា - លក្ខណសម្បត្តិ វាលដែលបានបញ្ជាក់នឹងបង្ហាញក្នុងទំព័រផ្ទាំង ទិន្នន័យ របស់សេចក្តីថ្លែងការ SQL ក្រោម មាតិកាបញ្ជី ។