LibreOffice 25.2 Help
បញ្ជាក់លម្អិតតារាងមួយពីតារាងមូលដ្ឋានទិន្នន័យដែលអាចប្រើបាន ដែលមានវាលទិន្នន័យដែលមាតិការបស់វាគួរត្រូវបានបង្ហាញជាធាតុបញ្ជីមួយ ។
សម្រាប់ប្រអប់បញ្ជី តារាងមួយដែលអាចត្រូវបានតភ្ជាប់ជាមួយនឹងតារាងសំណុំបែបបទបច្ចុប្បន្នត្រូវបានបញ្ជាក់បា្រប់ ។ តារាងតភ្ជាប់យ៉ាងហោចណាស់ត្រូវតែមានវាលធម្មតាមួយជាមួយនឹងតារាងរបស់សំណុំបែបបទបច្ចុប្បន្ន ។ ការតភ្ជាប់នេះធ្វើឲ្យវាអាចបង្កើតសេចក្តីយោងដែលមានន័យពិតប្រាកដមួយ ។
សម្រាប់ប្រអប់បន្សំ គួរតែមានទំនាក់ទំនងរវាងតារាងសំណុំបែបបទ និង តារាងដែលមានទិន្នន័យ ដែលត្រូវបង្ហាញក្នុងប្រអប់បន្សំ ។
ក្នុងវាល តារាង ជ្រើសតារាង ដែលមានវាលទិន្នន័យដែលមាតិការបស់វាគួរត្រូវបានបង្ហាញក្នុងវាលវត្ថុបញ្ជា ។
តារាងដែលត្រូវបានផ្តល់ឲ្យនៅទីនេះ បង្ហាញក្នុង លក្ខណសម្បត្តិវត្ថុបញ្ជា ជាធាតុមួយរបស់សេចក្តីថ្លែងការណ៍ SQL ក្នុងវាល មាតិកាបញ្ជី ។