LibreOffice 24.8 Help
ប្រសិនបើអ្នកបញ្ចូលប្រអប់បន្សំមួយ ឬ ប្រអប់បញ្ជីមួយក្នុងឯកសារ អ្នកជំនួយការមួយចាប់ផ្តើមដោយស្វ័យប្រវត្តិ ។ អ្នកជំនួយការនេះអនុញ្ញាតឲ្យអ្នកបញ្ជាក់យ៉ាងអន្តរសកម្មថាតើព័ត៌មានមួយណាដែលត្រូវបង្ហាញ ។
អ្នកអាចប្រើរូបតំណាង បើក/បិទអ្នកជំនួយការ ដើម្បីរក្សាអ្នកជំនួយការពីការចាប់ផ្តើមដោយស្វ័យប្រវត្តិ ។
អ្នកជំនួយការសម្រាប់ប្រអប់បន្សំ និង ប្រអប់បញ្ជីខុសពីគ្នាដោយជំហានចុងក្រោយរបស់វា ។ នេះដោយសារតែធម្មជាតិរបស់វាលវត្ថុបញ្ជា ៖
ប្រអប់បញ្ជី
ក្នុងករណីមានប្រអប់បញ្ជីមួយ អ្នកប្រើជ្រើសធាតុមួយពីបញ្ជីមួយរបស់ធាតុ ។ ធាតុទាំងនេះត្រូវបានរក្សាទុកក្នុងតារាងមូលដ្ឋានទិន្នន័យ និង មិនអាចត្រូវបានកែប្រែតាមរយៈប្រអប់បញ្ជី ។
ជាច្បាប់ទូទៅមួយ តារាងមូលដ្ឋានទិន្នន័យដែលមានធាតុបញ្ជី ដែលមើលឃើញក្នុងសំណុំបែបបទ មិនមែនជាតារាងដែលសំណុំបែបបទត្រូវបានផ្អែកលើនោះទេ ។ ប្រអប់បញ្ជីក្នុងសំណុំបែបបទមួយ ដំណើរការដោយប្រើយោង នោះគឺសេចក្តីយោងទៅធាតុបញ្ជីដែលមើលឃើញ ត្រូវបានកំណត់ទីតាំងក្នុងតារាងសំណុំបែបបទ (តារាងតម្លៃ) ហើយក៏ត្រូវបានបញ្ចូលផងដែរ ដូចនៅក្នុងតារាងតម្លៃ បើអ្នកប្រើជ្រើសធាតុមួយពីបញ្ជី និង រក្សាវាទុក ។ តាមរយៈតម្លៃយោង ប្រអប់បញ្ជីអាចបង្ហាញទិន្នន័យពីតារាងមួយ ដែលបានតភ្ជាប់ទៅតារាងសំណុំបែបបទបច្ចុប្បន្ន ។ ដូច្នេះ អ្នកជំនួយការប្រអប់បញ្ជី អនុញ្ញាតឲ្យតភ្ជាប់តារាងពីររបស់មូលដ្ឋានទិន្នន័យ ដូច្នេះក្រឡាទទឹងវត្ថុបញ្ជាអាចបង្ហាញបញ្ជីលម្អិតរបស់វាលមូលដ្ឋានទិន្នន័យ ដែលត្រូវបានកំណត់ទីតាំងក្នុងតារាងខុសគ្នា ពីតារាងមួយដែលសំណុំបែបបទយោងទៅ ។
ក្នុងតារាងដទៃទៀតវាលដែលត្រូវការ ត្រូវបានស្វែងរកដោយប្រើឈ្មោះវាល (ប្រភពវត្ថុបញ្ជា) និងបន្ទាប់មកវាលទាំងនេះនឹងត្រូវបានបញ្ចប់ដូចគ្នា ។ ប្រសិនបើឈ្មោះវាលរកមិនឃើញ បញ្ជីនឹងនៅតែទទេ ។ ពេលវាលបញ្ជីមានជួរឈរដែលបានតភ្ជាប់ ជួរឈរដំបូងរបស់តារាងដទៃទៀតនឹងត្រូវបានប្រើដោយគ្មានសំណួរកំពុងត្រូវបានបង្ហាញដំបូង ។
ជាឧទាហរណ៍ ប្រសិនបើតារាងអត្ថបទមានអ្នកចែកចាយម្នាក់ ប្រអប់បញ្ជីអាចប្រើតំណ "លេខអ្នកផ្គត់ផ្គង់" ដើម្បីបង្ហាញឈ្មោះរបស់អ្នកផ្គត់ផ្គង់ពីតារាង អ្នកផ្គត់ផ្គង់ ។ នៅលើទំព័រ តំណវាល អ្នកជំនួយការនឹងសួរអ្នកអំពីការកំណត់ទាំងអស់ដែលត្រូវការសម្រាប់តំណនេះ ។
ប្រអប់បន្សំ
ក្នុងករណីដែលមានប្រអប់បន្សំជាច្រើន អ្នកប្រើអាចជ្រើសធាតុមួយពីធាតុបញ្ជី ឬ បញ្ចូលអត្ថបទពួកវាផ្ទាល់ ។ ធាតុដែលត្រូវបានផ្តល់ឲ្យជាបញ្ជីដែលអ្នកប្រើអាចជ្រើសវា អាចមានប្រភពដើមពីតារាងមូលដ្ឋានទិន្នន័យណាមួយ ។ ធាតុទាំងអស់ដែលអ្នកប្រើជ្រើស ឬ បញ្ចូល ដូច្នេះពួកវាអាចត្រូវបានរក្សាទុកតែក្នុងសំណុំបែបបទ ឬ ក្នុងមូលដ្ឋានទិន្នន័យមួយប៉ុណ្ណោះ។ ប្រសិនពួកវាត្រូវបានរក្សាទុកក្នុងមូលដ្ឋានទិន្នន័យ ពួកវានឹងត្រូវបានសរសេរចូលទៅក្នុងតារាងមូលដ្ឋានទិន្នន័យដែលសំណុំបែបបទមានមូលដ្ឋានលើ ។
ប្រអប់បន្សំអាចបង្ហាញទិន្ននន័យរបស់តារាងមួយចំនួន ។ តំណផ្ទាល់រវាងតារាងសំណុំបែបបទបច្ចុប្បន្ន និង តារាងដែលតម្លៃរបស់វាត្រូវបានបង្ហាញក្នុងប្រអប់បន្សំ (តារាងបញ្ជី) គឺមិនចាំបាច់ ។ ប្រអប់បន្សំមិនធ្វើការជាមួយសេចក្តីយោងទេ ។ ប្រសិនអ្នកប្រើបញ្ចូល ឬ ជ្រើសតម្លៃ និង រក្សាទុកវា តម្លៃដែលបានបង្ហាញយ៉ាងជាក់ស្តែងនឹងត្រូវបានបញ្ចូលក្នុងតារាងសំណុំបែបបទ ។ ដូចដែលគ្មានតំណរវាងតារាងសំណុំបែបបទ និង តារាងបញ្ជី តារាង តំណវាល មិនបង្ហាញនៅទីនេះទេ ។
ក្នុងករណីជាប្រអប់់ផ្សំមួយ អ្នកជ្រើសធាតុពីបញ្ជី និង ធាតុទាំងនេះត្រូវបានរក្សាទុកក្នុងតារាងបញ្ជី ។ ក្នុងករណីជាប្រអប់បន្សំមួយ អ្នកអាចបន្ថែមអត្ថបទបន្ថែមដែលអាចត្រូវបានសរសេរទៅក្នុងតារាងមូលដ្ឋានទិន្ន័យបច្ចុប្បន្នរបស់សំណុំបែបបទ (តារាងតម្លៃ) និង បានរក្សាទុកនៅទីនោះតាមតម្រូវការ ។ សម្រាប់មុខងារនេះ អ្នកជំនួយការប្រអប់បន្សំ មានទំព័រ ដំណើរការទិន្នន័យដូចទំព័រចុងក្រោយ ចំណែកឯក្នុងករណីជាប្រអប់បញ្ជី ទំព័រនេះមិនមានទេ ។ នៅទីនេះអ្នកអាចកំណត់កន្លែងដែលអត្ថបទបានបញ្ចូល ត្រូវបានរក្សាទុកក្នុងតារាងតម្លៃ ។