LibreOffice 25.2 Help
អ្នកអាចប្រើធាតុវត្ថុបញ្ជាទាំងអស់ និងព្រឹត្តិការណ៍សំណុំបែបបទក្នុងឯកសារ HTML ។ មានព្រឹត្តិការណ៍លេខដែលត្រូវកំណត់កាលបរិច្ឆេទ (ឧទាហរណ៍ ព្រឹត្តិការណ៍ផ្ដោត) ដែលមិនបានផ្លាស់ប្ដូរ ។ ពួកវានឹងបន្តនាំចូល និងនាំចេញជា ONFOCUS, ONBLUR និងផ្សេងទៀតសម្រាប់ JavaScript និងជា SDONFOCUS, SDONBLUR, និងផ្សេងទៀតសម្រាប់ LibreOffice Basic ។
ឈ្មោះនៃប្រភេទដែលមានចំណុចប្រទាក់ Listener និង ឈ្មោះវិធីសាស្ត្រនៃព្រឹត្តិការណ៍ ត្រូវបានប្រើសម្រាប់ព្រឹត្តិការណ៍ផ្សេងទៀតទាំងអស់ ៖ ព្រឹត្តិការណ៍មួយដែលបានចុះឈ្មោះជា XListener::method ត្រូវបាននាំចេញជា
SDEvent-XListener-method = "/* event-code */"
ចំណាំថា XListener- និង សមាសភាគវិធីសាស្ត្ររបស់ជម្រើនេះគឺមិនប្រកាន់អក្សរធំតូច ។
ការប្រើព្រឹត្តិការណ៍នៃវត្ថុបញ្ជាត្រូវបានធ្វើដោយប្រើ LibreOffice API ។ បើអ្នកផ្តល់ព្រឹត្តិការណ៍មួយទៅឲ្យវត្ថុបញ្ជា នោះវត្ថុមួយនឹងចុះឈ្មោះដោយខ្លួនវាផ្ទាល់នៅខាងក្នុងជា "Listener" សម្រាប់ព្រឹត្តិការណ៍វត្ថុបញ្ជាជាក់លាក់ ។ ដើម្បីធ្វើដូចនេះ វត្ថុត្រូវតែប្រើចំណុចប្រទាក់ជាក់លាក់មួយ ឧទាហរណ៍ ផ្ទៃប្រទាក់ XFocusListener ដូច្នេះវាអាចមានប្រតិកម្មដើម្បីផ្តោតអារម្មណ៍លើព្រឹត្តិការណ៍ ។ នៅពេលព្រឹត្តិការណ៍កើតឡើង វត្ថុបញ្ជានឹងហៅវិធីសាស្ត្រពិសេសនៃចំណុចប្រទាក់ Listener នៅពេលវត្ថុបញ្ជាទទួលការផ្តោតអារម្មណ៍ ។ វត្ថុដែលត្រូវបានចុះឈ្មោះនៅខាងក្នុង នឹងហៅកូដ JavaScript ឬ LibreOffice Basic ដែលត្រូវបានផ្តល់ទៅឲ្យព្រឹត្តិការណ៍ ។
តម្រង HTML ឥឡូវប្រើផ្ទៃប្រទាក់អ្នកស្តាប់ជាក់លាក់ និង ឈ្មោះវិធីសាស្ត្រ ដូច្នេះវាអាចនាំចូល និង នាំចេញព្រឹត្តិការណ៍ដូចដែលចង់បាន ។ អ្នកអាចចុះឈ្មោះព្រឹត្តិការណ៍ផ្តោតអារម្មណ៍មួយតាមរយៈ
<INPUT TYPE=text ONFOCUS="/* code */"
ប្រសើជាងតាមរយៈ
<INPUT TYPE=text SDEvent-XFocusListener-focusGained="/* code */"
ការចុះឈ្មោះ ។ ដូច្នេះព្រឹត្តិការណ៍ត្រូវបានចុះឈ្មោះដូចដែលអ្នកចង់បាន រួមទាំងអ្វីៗដែលមិនបានផ្តល់ឲ្យក្នុងប្រអប់បញ្ជី ។ ដើម្បីកំណត់ភាសាស្គ្រីបរបស់ព្រឹត្តិការណ៍ អ្នកអាចសរសេរបន្ទាត់ដូចខាងក្រោមនេះក្នុងបឋមកថាឯកសារ ៖
<META HTTP-EQUIV="content-script-type" CONTENT="...">
ឧទាហរណ៍ ដូចជា CONTENT អ្នកអាចប្រើ "text/x-StarBasic" សម្រាប់ LibreOffice Basic ឬ "text/JavaScript" សម្រាប់ JavaScript ។ បើគ្មានធាតុត្រូវបានធ្វើ នោះ JavaScript ត្រូវបានសន្មត ។
កំឡុងពេលនាំចេញ ភាសាស្គ្រីបលំនាំដើមនឹងត្រូវបានកំណត់ ដោយផ្អែកលើម៉ូឌុលដំបូងដែលរកឃើញក្នុងការគ្រប់គ្រងម៉ាក្រូ ។ សម្រាប់ព្រឹត្តិការណ៍ មានតែភាសាមួយប៉ុណ្ណោះអាចត្រូវបានប្រើក្នុងមួយឯកសារ ។