លំដាប់​ថេប​

ក្នុង​ប្រអប់​​ លំដាប់​ផ្ទាំង​​ ​អ្នក​អាច​កែប្រែ​​លំដាប់​ដែល​វាល​​វត្ថុ​បញ្ជា​​ទទួល​ការ​ផ្តោត​អារម្មណ៍​ពេល​អ្នក​ប្រើ​ចុច​គ្រាប់​ចុច​ថេប (Tab)

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

On Form Design bar, click

រូបតំណាង

លំដាប់​សកម្ម


ប្រសិន​បើ​ធាតុ​សំណុំ​បែប​បទ​ត្រូវ​បាន​បញ្ចូល​ក្នុង​ឯកសារ​ LibreOffice កំណត់​ដោយ​ស្វ័យប្រវត្តិ​ក្នុង​លំដាប់​ណា​មួយ​​ដើម្បី​​ផ្លាស់​ទី​ពី​វត្ថុ​បញ្ជា​មួយ​ទៅ​វត្ថុ​បញ្ជា​បន្ទាប់​ទៀត​ពេល​ប្រើ​គ្រាប់ចុច​ថេប (Tab) ។ គ្រាប់វត្ថុ​បញ្ជា​ថ្មី​បាន​បន្ថែម​ត្រូវ​បាន​ដាក់​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​​ខាង​ចុង​នៃ​ស៊េរីនេះ​ ។ ក្នុង​ប្រអប់​ លំដាប់ថេប អ្នក​អាច​​សម្រួល​​លំដាប់​របស់​ស៊េរី​នេះ​ទៅ​តាម​តម្រូវ​ការ​នីមួយៗ​ ។

អ្នក​ក៏​អាច​កំណត់​សន្ទស្សន៍​របស់​វត្ថុ​បញ្ជា​មួយ​​តាម​រយៈ​លក្ខណសម្បត្តិ​ជាក់​លាក់​របស់​វា​ ដោយ​បញ្ចូល​តម្លៃ​ដែល​ចង់​បាន​ ក្រោម​ លំដាប់​ ក្នុង​ប្រអប់​ លក្ខណសម្បត្តិ​ របស់​វត្ថុ​បញ្ជា​ ។

ប៊ូតុង​មូលដ នៅក្នុង​ក្រុម អាច​ចូលដំណើរការ​ដោយ​គ្រាប់ចុច​ថេប​(Tab) នៅពេល​ដែល​ប៊ូតុងមូលមួយ​ត្រូវបាន​កំណត់​ទៅ "បានជ្រើស" ។ ប្រសិន​បើ​អ្នក​បាន​រចនា​ក្រុម​ប៊ូតុង​មូល ដែល​មិនមាន​ប៊ូតុង​កំណត់​ទៅ "បានជ្រើស​ទេ" នោះ​អ្នកប្រើ​នឹង​មិនអាច​ចូលដំណើរការ​ក្រុម ឬ​ប៊ូតុង​មូល​ណាមួយ​ដោយ​ក្ដារចុច​បានឡើយ ។

វត្ថុ​បញ្ជា

រាយ​វត្ថុ​បញ្ជា​ទាំង​អស់​ក្នុង​សំណុំ​បែប​បទ​ ។ វត្ថុ​បញ្ជា​ទាំង​នេះ​​​អាចត្រូវ​បាន​ជ្រើស​​ដោយ​ប្រើ​គ្រាប់ចុច​ថេប(Tab) ​ក្នុង​លំដាប់​ដែល​បាន​ផ្តល់​ឲ្យ​ពី​កំពូល​ទៅ​បាត​ ។​ ជ្រើស​វត្ថុ​បញ្ជា​មួយ​ពី​​បញ្ជី​ វត្ថុ​បញ្ជា​​ ដើម្បី​ផ្តល់​ឲ្យ​ទីតាំង​ដែល​ចង់បាន​ក្នុង​លំដាប់ថេប​ ។

ផ្លាស់ទី​ឡើង​លើ

ចុច​ប៊ូតុង​​ ផ្លាស់​ទី​ឡើង​លើ​​ ដើម្បី​ប្តូរ​វត្ថុ​បញ្ជា​ដែល​បានជ្រើស​​ទីតាំង​មួយ​ដែល​ខ្ពស់​ជាង​ក្នុង​លំដាប់​ផ្ទាំង​ ។

ផ្លាស់ទី​ចុះ​ក្រោម

ចុច​ប៊ូតុង​​ ផ្លាស់​ទី​ចុះ​ក្រោម​ ដើម្បី​ប្តូរ​វត្ថុ​បញ្ជា​ដែល​បាន​ជ្រើ​ស ទីតាំង​មួយ​ទាប​ជាង​ក្នុង​លំដាប់​ផ្ទាំង​ ។

តម្រៀប​ស្វ័យ​ប្រវត្តិ

ចុច​ប៊ូតុង​​ តម្រៀប​ស្វ័យ​ប្រវត្តិ​​ ដើម្បី​តម្រៀប​វត្ថុ​បញ្ជា​ដោយ​ស្វ័យ​ប្រវត្តិ​ ដោយ​យោង​ទៅតាម​ទីតាំង​របស់ពួក​វា​ក្នុង​ឯកសារ​ ។

Please support us!