ពិនិត្យ​មើលភាព​ទាន់សម័យ

ពិនិត្យ​ភាព​ទាន់សម័យ​ដែល​មាន​ទៅ​នឹង​កំណែ LibreOffice របស់​អ្នក ។ ប្រសិន​បើ​មានកំណែ​ថ្មី អ្នកអាច​ជ្រើ​សដើម្បី​ទាញ​យក​ភាព​ទាន់សម័យ ។ បន្ទាប់​ពី​ការទាញ​យក ប្រសិន​បើអ្នក​មាន​សិទ្ធិសរសេរ​សម្រាប់​ថត​ដំឡើង អ្នក​អាច​ដំឡើង​ភាព​ទាន់សម័យ ។

នៅ​ពេលដែលការ​ទាញ​យក​ចាប់ផ្ដើម អ្នក​នឹង​ឃើញ​របារ​វឌ្ឍនភាព និងប៊ូតុង​បី​នៅ​លើប្រអប់ ។ អ្នក​អាច​ផ្អាក និង​បន្ត​ការ​ទាញយក​ដោយ​ចុច​លើប៊ូតុង​ផ្អាក និង​ទាញយក ។ ចុច​បោះបង់​ ដើម្បីបោះបង់​ការ​ទាញយក និង​លុប​ឯកសារ​ដែល​បាន​ទាញ​យក​ដោយ​ផ្នែក ។

តាម​លំនាំ​ដើម ការទាញ​យក​នឹង​ត្រូវ​ទុក​លើ​ផ្ទៃតុ​របស់​អ្នក​ ។ អ្នក​អាច​ផ្លាស់​ប្តូរ​ថត​ដែលនឹង​រក្សា​ទុក​​ឯកសារ​ដែល​បាន​ទាញយកក្នុង​ - LibreOffice - ធ្វើ​បច្ចុប្បន្នភាព​លើ​បណ្តាញ ។

បន្ទាប់​ពី​ទាញ​យក​បាន​បញ្ចប់ អ្នក​អាច​ចុច​ដំឡើង​ដើម្បីចាប់ផ្ដើម​ដំឡើង​ភាព​ទាន់សម័យ ។ អ្នក​នឹង​ឃើញ​ប្រអប់អះអាង ដែលអ្នក​អាច​ជ្រើស​ដើម្បីបិទ LibreOffice ។

រូប​តំណាង​ចំណាំ

នៅ​ក្រោម​ប្រព័ន្ធ​ប្រតិបត្តិការ វា​អាចត្រូវ​បាន​ទាមទារ​​ថត​ទាញយក​ដោយ​ដៃ ពន្លា​ឯកសារ​ទាញ​យក និង​ចាប់ផ្ដើម​ស្គ្រីប​ដំឡើង ។


បន្ទាប់ពីដំឡើង​ភាព​ទាន់សម័យ អ្នក​អាច​លុប​ឯកសារ​ទាញ​យក​ដើម្បីរក្សាទុក​ចន្លោះ ។

Please support us!