ការប្លែងភាព
បញ្ចូល ឬកែសម្រួលព័ត៌មានសម្រាប់ តម្រង XML ។
ប្រភេទឯកសារ
បញ្ចូល DOCTYPE របស់ឯកសារ XML ។
អ្នកចង្អុលបង្ហាញសាធារណៈត្រូវបានប្រើដើម្បីរកតម្រង ពេលអ្នកបើកឯកសារដោយមិនបញ្ជាក់តម្រងមួយ ។
រកមើល
Opens a file selection dialog.
XSLT សម្រាប់នាំចេញ
ប្រសិនបើ នេះជាតម្រងនាំចេញមួយ បញ្ចូលឈ្មោះឯកសារបរស់សន្លឹករចនាប័ទ្ម XSLT ដែលអ្នកចង់ប្រើសម្រាប់នាំចេញ ។
XSLT សម្រាប់នាំចូល
ប្រសិនបើ នេះជាតម្រងនាំចូលមួយ បញ្ចូលឈ្មោះឯកសាររបស់សន្លឹករចនាប័ទ្ម XSLT ដែលអ្នកចង់ប្រើសម្រាប់នាំចូល ។
ពុម្ពសម្រាប់នាំចូល
បញ្ចូលឈ្មោះរបស់ពុម្ព ដែលអ្នកចង់ប្រើដើម្បីនាំចូល ។ ក្នុងពុម្ព រចនាប័ទ្មត្រូវបានកំណត់ ដើម្បីបង្ហាញស្លាក XML ។
ផ្លូវទៅកាន់ថតដែលមានពុម្ពត្រូវតែរួមបញ្ចូលនៅក្នុង LibreOffice - ចំណូលចិត្តឧបករណ៍ - ជម្រើស - LibreOffice - ផ្លូវ ។ នៅពេលអ្នកបើកឯកសារ XML តម្រងរបស់វានឹងប្រើពុម្ព ពុម្ពនឹងបើកមុនគេ ។ ក្នុងពុម្ព អ្នកអាចផ្គូផ្គងរចនាប័ទ្ម LibreOffice ដើម្បីបង្ហាញស្លាក XML នៅក្នុងឯកសារ XML ។