ការ​ចែក​ចាយ​

ចែក​ចាយ​វត្ថុ​ដែល​បាន​ជ្រើស​បី​ ឬ​ច្រើន​​ស្មើៗ​គ្នា​តាម​​អ័ក្ស​ផ្ដេក​ ឬ​អ័ក្ស​បញ្ឈរ​ ។ អ្នក​ក៏​អាច​ចែក​ចាយ​គម្លាត​ស្មើៗ​គ្នា​ផង​ដែរ​​រវាង​វត្ថុ​ ។​

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Shape - Distribution (LibreOffice Draw).

Open context menu - choose Distribution (LibreOffice Impress).


វត្ថុ​ដែល​ត្រូវ​បាន​ចែក​ចាយ​​គោរព​តាម​​វត្ថុ​ដែល​នៅ​ក្រៅ​គេ​បំផុត​ក្នុង​ជម្រើស​ ។

ដោយ​​ផ្ដេក

បញ្ជាក់​ការ​ចែក​ចាយ​ដោយ​ផ្ដេក​សម្រាប់​វត្ថុ​ដែល​បាន​ជ្រើស​ ។

គ្មាន

​កុំ​ចែក​ចាយ​វត្ថុ​ផ្ដេក ។

ឆ្វេង

ចែក​ចាយ​វត្ថុ​ដែល​បាន​ជ្រើស​ ដូច្នេះ​គែម​ឆ្វេង​របស់​​វត្ថុ​ត្រូវ​បាន​ដាក់​ចន្លោះ​ស្មើៗ​គ្នា​​ពី​មួយ​ទៅ​មួយ​ ។

តម្រឹម​កណ្តាល​​

ចែក​ចាយ​វត្ថុ​ដែល​បានជ្រើស​ ដូច្នេះ​ចំណុច​កណ្តាល​នៃ​វត្ថុ​ផ្ដេក​ត្រូវ​បាន​ដាក់​ចន្លោះ​ស្មើៗ​គ្នា​ពី​មួយ​ទៅ​មួយ ។

គម្លាត

ចែក​ចាយ​វត្ថុ​ដែល​បានជ្រើស​ដោយ​ផ្ដេក ដូច្នេះ​វត្ថុ​ត្រូវ​បាន​ដាក់​ចន្លោះ​ស្មើៗ​គ្នា​ពី​មួយ​ទៅ​មួយ ។

ស្តាំ

ចែក​ចាយ​វត្ថុ​ដែល​បានជ្រើស​​ ដូច្នេះ​គែម​ស្តាំ​របស់​វត្ថុ​​ត្រូវ​បាន​ដាក់​ចន្លោះ​ស្មើៗគ្នា​ពី​មួយ​ទៅ​មួយ​ ។

ដោយ​បញ្ឈរ

បញ្ជាក់​ការ​ចែក​ចាយ​​បញ្ឈរ​សម្រាប់​វត្ថុ​ដែល​បាន​ជ្រើស​ ។

គ្មាន

កុំ​ចែក​ចាយ​វត្ថុ​ដោយ​បញ្ឈរ​ ។

កំពូល

ចែក​ចាយ​វត្ថុ​ដែល​បាន​ជ្រើស​ ដូច្នេះ​គែម​កំពូល​របស់​វត្ថុ​​​ត្រូវ​បាន​ដាក់​ចន្លោះ​ស្មើៗ​គ្នា​​ពី​មួយ​ទៅ​មួយ​ ។

តម្រឹម​កណ្តាល​​

ចែក​ចាយ​វត្ថុ​ដែល​បាន​​ជ្រើស​ ដូច្នេះ​ចំណុច​កណ្តាល​បញ្ឈរ​របស់​វត្ថុ​ត្រូវ​បាន​ដាក់​ចន្លោះ​ស្មើៗ​គ្នា​​ពី​មួយ​ទៅ​មួយ​ ។​

គម្លាត

ចែក​ចាយ​វត្ថុ​ដែល​បាន​ជ្រើស​ដោយ​បញ្ឈរ​ ដូច្នេះ​វត្ថុ​ត្រូវ​បាន​ដាក់​​ចន្លោះ​ស្មើៗ​គ្នា​​ពី​មួយ​ទៅ​មួយ​ ។

បាត

ចែក​ចាយ​វត្ថុ​ដែល​បានជ្រើស​ ដូច្នេះ​គែម​បាត​របស់​វត្ថុ​ត្រូវ​បាន​ដាក់​ចន្លោះ​ស្មើៗគ្នា​ពី​មួយ​ទៅ​មួយ​ ។​

Please support us!