ប្រភព​ទិន្នន័យ

ផ្នែក​នេះ​មាន​ព័ត៌មាន​ស្តី​អំពី​ការ​រុករក​ និង កែ​ស្រួល​​តារាង​មូល​ដ្ឋាន​ទិន្នន័យ ។

ទិដ្ឋភាព​ទូទៅ​មូល​ដ្ឋាន​ទិន្នន័យ

note

អ្នក​មិន​អាច​ប្រើ​កម្មវិធី​រុករក​ប្រភព​ទិន្នន័យ​​នៅ​លើ​តារាង​មូល​ដ្ឋាន​​​​ទិន្នន័យ​មួយ​ ដែល​ត្រូវ​បាន​បើក​ក្នុង​របៀប​រចនា ។


កម្មវិធី​រុករក​ប្រភព​ទិន្នន័យ

រក​ឃើញ​ពាក្យ​បញ្ជា​សម្រាប់​កម្មវិធី​រុក​រក​ប្រភព​ទិន្នន័យ​នៅ​លើ​ របារ​ទិន្នន័យ​តារាង និង​នៅ​ក្នុង​ ម៉ឺនុយ​បរិបទ​ ។

ការ​ជ្រើស​កំណត់​ត្រា​

ដើម្បី​ជ្រើស​កំណត់​ត្រា​មួយ​ក្នុង​តារាង​មូល​ដ្ឋាន​ទិន្នន័យ​មួយ​ ចុច​ក្បាល​ជួរ​ដេកនោះ​ ឬ​ចុច​ក្បាល​ជួរ​ដេក​មួយ​ និង​បន្ទាប់​មក​​ប្រើ​គ្រាប់​ចុច​ព្រួញ​ឡើង​លើ​ ឬ​ចុះ​ក្រោម​ ។

តារាង​ដូច​ខាង​ក្រោម​នេះ​ ពិពណ៌នា​អំពី​វិធី​ជ្រើស​ធាតុ​នីមួយៗ​ក្នុង​កម្មវិធី​រុករក​ប្រភព​ទិន្នន័យ ៖

ជម្រើស

អំពើ

កំណត់​​ត្រា

ចុច​​ក្បាល​ជួរ​ដេក

កំណត់​ត្រា​ជា​ច្រើន​ ឬ​ការ​យក​ជម្រើស​មួយ​ចេញ​

ចុច ហើយ​ចុច​ក្បាល​ជួរ​ដេក​

ជួរ​ឈរ

ចុច​ក្បាល​ជួរ​ឈរ

វាល​ទិន្នន័យ

ចុច​ក្នុង​វាល​ទិន្នន័យ

តារាង​ទាំង​មូល​

ចុច​ក្បាល​ជួរ​ដេក​នៃ​ក្បាល​​ជួរ​ឈរ​


ការ​ផ្លាស់​ប្តូរ​​ប្រភព​ទិន្នន័យ​

រូបតំណាង

អនុញ្ញាត​ឲ្យ​អ្នក​កែសម្រួល​ បន្ថែម​ ឬ​លុប​កំណត់​ត្រា​ពី​តារាង​មូល​ដ្ឋាន​ទិន្នន័យ ។

កាត់​ ចម្លង​ និង​ បិទ​ភ្ជាប់​ទិន្នន័យ

អ្នក​ក៏​អាច​បញ្ចូល​ឯកសារ​ទៅ​ក្នុង​ឯកសារ​មេ​ ដោយ​អូស​ឯកសារ​មួយ​ពី​ផ្ទៃ​តុ​របស់​អ្នក​ និង ទម្លាក់​វា​នៅ​លើ​ទិដ្ឋភាព​​មេ​​​នៃ​កម្ម​វិធី​រុករក ។

អ្នក​អាច​​អូស​ និង ទម្លាក់​​​ទៅ​ជា​ បាទ/ទេ គោល​ពីរ​ រូបភាព ឬ​ការ​រាប់វាល​​​តារាង​ ។

note

អូស​ និង ទម្លាក់​ធ្វើ​ការ​តែ​ក្នុង​របៀប​ កែសម្រួល


របារ​ទិន្នន័យ​តារាង

ប្រើ​របារ​ទិន្នន័យ​តារាង ដើម្បី​ត្រួតត្រា​ទិដ្ឋភាព​ទិន្នន័យ ។

ការ​រុក​រក​ក្នុង​កម្មវិធី​​រុក​រក​ប្រភព​ទិន្នន័យ​

ប្រើ​របារ​រុក​រក​សំណុំបែបបទ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទិដ្ឋភាព​ប្រភព​ទិន្នន័យ​ ដើម្បី​ផ្លាស់ទី​រវាង​កំណត់ត្រា​ផ្សេងៗ ។

កំណត់​ត្រា​ដំបូង

រូបតំណាង

ទៅកាន់​កំណត់​ត្រា​ដំបូង​ក្នុង​តារាង ។

កំណត់​ត្រា​មុន

រូបតំណាង

ទៅ​កាន់​កំណត់​ត្រា​មុន​ក្នុង​តារាង​ ។

លេខ​កំណត់​ត្រា

វាយ​បញ្ចូល​ចំនួន​កំណត់ត្រា ​ដែល​អ្នក​ចង់​បង្ហាញ រួច​ចុច​គ្រាប់ចុច​បញ្ចូល​ (Enter) ។

កំណត់​ត្រា​បន្ទាប់

រូបតំណាង

ទៅ​កាន់​កំណត់​ត្រា​បន្ទាប់​ក្នុង​តារាង​ ។

កំណត់​ត្រា​ចុង​ក្រោយ

រូបតំណាង

ទៅ​កាន់​កំណត់​ត្រា​ចុង​ក្រោយ​ក្នុង​តារាង​ ។

កំណត់​ត្រា​ថ្មី

រូបតំណាង

បញ្ចូល​កំណត់​ត្រា​ថ្មី​ទៅ​ក្នុង​តារាង​បច្ចុប្បន្ន​ ។ ដើម្បី​បង្កើត​កំណត់​ត្រា​ ចុច​ប៊ូតុង​សញ្ញា​ផ្កាយ​ (*) នៅ​ខាង​ក្រោម​ទិដ្ឋភាព​តារាង ។ ជួរ​ដេក​ទទេ​ត្រូវ​បាន​បន្ថែម​នៅ​ខាង​ចុង​តារាង​នេះ ។

កំណត់​ត្រា​ជា​ច្រើន

បង្ហាញ​ចំនួន​កំណត់​ត្រា​ ។ ឧទាហរណ៍​ "កំណត់​ត្រា​ ៧ នៃ ៩(២)" បង្ហាញ​ថា​កំណត់​ត្រា​ពីរ​​ (២) ត្រូវ​បាន​ជ្រើស​នៅ​ក្នុង​តារាង​ដែល​មាន​កំណត់​ត្រា ៩ និង​ថា​ទស្សន៍​ទ្រនិច​គឺ​ស្ថិត​នៅ​ក្នុង​កំណត់​ត្រា​លេខ​ ៧ ។

ការ​រៀប​ចំ​តារាង​

ដើម្បី​ចូល​ដំណើរ​ការ​ពាក្យ​បញ្ជា​សម្រាប់​ធ្វើ​ទ្រង់​ទ្រាយ​តារាង​ ចុច​កណ្តុរ​ខាង​ស្តាំ​​លើ​ក្បាល​ជួរ​ឈរ​ ឬ​ក្បាល​ជួរ​ដេក ។

ទ្រង់​​ទ្រាយ​តារាង​

ធ្វើ​ទ្រង់ទ្រាយ​ជួរ​ដេក​ដែល​បាន​ជ្រើស​ ។

កម្ពស់​ជួរ​ដេក​

ផ្លាស់​ប្តូរ​កម្ពស់​នៃ​ជួរ​ដេក​បច្ចុប្បន្ន​ ឬ​ជួរ​ដេក​ដែល​បាន​ជ្រើស ។

លុប​ជួរ​ដេក

លុប​ជួរ​ដេក​ដែល​បាន​ជ្រើស ។

ទ្រង់​ទ្រាយ​ជួរ​ឈរ

ធ្វើ​ទ្រង់​ទ្រាយ​ជួរ​ឈរ​ដែល​បាន​ជ្រើស​ ។

ទទឹង​ជួរឈរ

​ផ្លាស់​ប្តូរ​ទទឹង​​ជួរ​ឈរ​បច្ចុប្បន្ន​ ឬ​ទទឹង​ជួរឈរ​ដែល​បាន​ជ្រើស ។

លាក់​ជួរឈរ (ច្រើន)

លាក់​ជួរឈរ​ដែល​បាន​ជ្រើស ។ ដើម្បី​បង្ហាញ​ជួរឈរ​ដែល​បាន​លាក់ ចុច​កណ្ដុរស្ដាំ​លើ​បឋមកថា​ជួរឈរ​ណា​មួយ ហើយ​បន្ទាប់​មក​ជ្រើស បង្ហាញ​ជួរឈរ ។

បង្ហាញ​ជួរ​ឈរ (ច្រើន)

បង្ហាញ​ជួរឈរ​ដែល​បាន​លាក់ ។ ជ្រើស​ជួរឈរ​ដែល​អ្នក​ចង់​បង្ហាញ​ពី​បញ្ជី ឬ​ចុច ទាំងអស់ ដើម្បី​បង្ហាញ​ជួរឈរ​ដែល​បាន​លាក់​ទាំងអស់ ។

Please support us!