ទីតាំង និង​ទំហំ

ផ្លាស់ប្ដូរ​ទំហំ ឬ​ផ្លាស់ទី​វត្ថុ​ដែល​បាន​ជ្រើស ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Format - Position and Size - Position and Size tab.


ទីតាំង

បញ្ជាក់​​ទី​តាំង​របស់​វត្ថុ​ដែល​បាន​ជ្រើស​នៅ​លើ​ទំព័រ ។

ទី​តាំង X

បញ្ចូល​ចម្ងាយ​ផ្ដេក​​ដែល​អ្នក​ចង់​ផ្លាស់​ទី​វត្ថុ​ ដែល​ទាក់ទង​ទៅ​នឹង​ចំណុច​គោល​ដែល​បាន​ជ្រើស​​ក្នុង​ក្រឡាចត្រង្គ ។

ទី​តាំង Y

បញ្ចូល​ចម្ងាយ​បញ្ឈរ​ ដែល​អ្នក​ចង់​ផ្លាស់​ទី​វត្ថុ​ដែល​ទាក់​ទង​នឹង​ចំណុច​គោល​បាន​ជ្រើស​ក្នុង​ក្រឡា​ចត្រង្គ ។

ចំណុច​គោល

ចុច​ចំណុច​គោល​ក្នុង​ក្រឡា​ចត្រង្គ​ និង​បន្ទាប់​មក​ បញ្ចូល​តម្លៃ​ដែល​អ្នក​ចង់​រំកិល​​​​វត្ថុ​ទាក់​ទង​នឹង​​​ចំណុច​គោល​ដែល​អ្នក​បាន​ជ្រើស​ក្នុង​ប្រអប់​ ទីតាំង​ Y និងទីតាំង X ។ ចំណុច​គោល​ត្រូវ​នឹង​ចំណុច​ទាញ​ជម្រើស​លើ​វត្ថុ​មួយ​ ។​

ទំហំ

បញ្ជាក់​តម្លៃ​ដែល​អ្នក​ចង់​ផ្លាស់​ប្តូរ​ទំហំ​វត្ថុ​ដែល​បាន​ជ្រើសដោយ​គោរព​តាម​​ចំណុច​គោល​ដែល​បាន​ជ្រើស​ ។

ទទឹង

បញ្ចូល​ទទឹង​សម្រាប់​ក្រាហ្វិក​ដែល​បាន​ជ្រើស​ ។

កម្ពស់

បញ្ចូល​កម្ពស់​សម្រាប់​ក្រាហ្វិក​ដែល​បាន​ជ្រើស​ ។

រក្សា​សមាមាត្រ

រក្សា​សមាមាត្រ​ ពេល​អ្នក​ផ្លាស់​ប្តូរ​ទំហំ​របស់​វត្ថុ​ដែល​បាន​ជ្រើស ។

ចំណុច​គោល

ចុច​ចំណុច​គោល​ក្នុង​ក្រឡា​ចត្រង្គ និង​បន្ទាប់​មក​ បញ្ចូល​វិមាត្រ​ទំហំ​ថ្មី​សម្រាប់​វត្ថុ​ដែល​បានជ្រើស​ក្នុង​ប្រអប់ ទទឹង និង​កម្ពស់

ការពារ

ទីតាំង

ការពារ​ការ​ផ្លាស់​ប្តូរ​ទៅ​ទី​តាំង​ ឬ​ទំហំ​របស់​វត្ថុ​ដែល​បាន​ជ្រើស ។

ទំហំ

ការពារ​អ្នក​ពី​ការ​ផ្លាស់​ប្តូរ​ទំហំ​វត្ថុ​ ។

សម្រួល

បញ្ជាក់ ប្រសិនបើ​ទំហំ​របស់​វត្ថុ​គំនូរ​គួរ​ត្រូវ​បាន​លៃ​តម្រូវ​ឲ្យ​សម​ទៅ​នឹង​ទំហំ​អត្ថបទ​ដែល​បាន​បញ្ចូល។

ធ្វើ​ឲ្យ​ទទឹង​សម​​ទៅ​នឹង​អត្ថបទ

ពង្រីក​ទទឹង​វត្ថុ​ទៅតាម​​ទទឹង​អត្ថបទ ប្រសិនបើ​វត្ថុ​តូច​ជាង​អត្ថបទ។

ធ្វើ​ឲ្យ​​កម្ពស់​សម​ទៅ​នឹង​អត្ថបទ

ពង្រីក​កម្ពស់​វត្ថុ​ទៅតាម​កម្ពស់​អត្ថបទ ប្រសិនបើ​វត្ថុ​តូច​ជាង​អត្ថបទ។

Please support us!