LibreOffice 24.8 Help
កំណត់ជម្រើសការធ្វើទ្រង់ទ្រាយសម្រាប់បន្ទាត់ដែលបានជ្រើស ឬបន្ទាត់ដែលអ្នកចង់គូរ ។អ្នកក៏អាចបន្ថែមក្បាលព្រួញទៅបន្ទាត់មួយ ឬផ្លាស់ប្តូរនិមិត្តសញ្ញាគំនូសតាង ។
Select the line style that you want to use.
Select the thickness for the line. You can append a measurement unit. A zero line thickness results in a hairline with a thickness of one pixel of the output medium.
បញ្ចូលភាពថ្លានៃបន្ទាត់ ដែល ១០០% ត្រូវនឹងភាពថ្លាខ្លាំង និង 0% មានន័យថាស្រអាប់ខ្លាំង ។
កំណត់ជម្រើសសម្រាប់និមិត្តសញ្ញាចំណុចទិន្នន័យក្នុងគំនូសតាងរបស់អ្នក ។
ជ្រើសរចនាប័ទ្មនិមិត្តសញ្ញាដែលអ្នកចង់ប្រើក្នុងគំនូសតាងរបស់អ្នក ។ ប្រសិនបើអ្នកជ្រើស ស្វ័យប្រវត្តិ LibreOffice ប្រើនិមិត្តសញ្ញាលំនាំដើមសម្រាប់ប្រភេទគំនូសតាងដែលបានជ្រើស ។
បញ្ចូលទទឹងមួយសម្រាប់និមិត្តសញ្ញា ។
បញ្ចូលកម្ពស់មួយសម្រាប់និមិត្តសញ្ញា ។
រក្សាសមាមាត្ររបស់និមិត្តសញ្ញា ពេលអ្នកបញ្ចូលតម្លៃទទឹង និង កម្ពស់ថ្មីមួយ ។
អ្នកអាចបន្ថែមក្បាលព្រួញទៅចុងម្ខាង ឬចុងទាំងសងខាងនៃបន្ទាត់ដែលបានជ្រើស ។ ដើម្បីបន្ថែមរចនាប័ទ្មព្រួញមួយទៅបញ្ជី ជ្រើសព្រួញក្នុងឯកសាររបស់អ្នក និងបន្ទាប់មកចុចលើផ្ទាំង រចនាប័ទ្មព្រួញ របស់ប្រអប់នេះ ។
ជ្រើសក្បាលព្រួញដែលអ្នកចង់អនុវត្តទៅបន្ទាត់ដែលបានជ្រើស ។
បញ្ចូលទទឹងសម្រាប់ក្បាលព្រួញ ។
ដាក់កណ្តាលក្បាលព្រួញនៅចំណុចចុងនៃបន្ទាត់ដែលបានជ្រើស ។
ធ្វើឲ្យការកំណត់ក្បាលព្រួញទាំងពីរទាន់សម័យ ពេលអ្នកបញ្ចូលទទឹងផ្សេងមួយ ជ្រើសរចនាប័ទ្មក្បាលព្រួញផ្សេងមួយ ឬដាក់ក្បាលព្រួញមួយកណ្តាល ។
ជ្រើសរាងដែលត្រូវប្រើនៅជ្រុងរបស់បន្ទាត់។ ក្នុងករណីដែលមុំរវាងបន្ទាត់តូច, រាងផ្គុំត្រូវបានជំនួសដោយរាងបញ្ឆិត។
ជ្រើសរចនាប័ទ្មគម្របចុងបន្ទាត់។ គម្របត្រូវបានបន្ថែមទៅកាន់បន្ទាត់ដាច់ៗខាងក្នុង។