LibreOffice 7.5 Help
កាត់តម្រឹម ឬកំណត់មាត្រដ្ឋានក្រាហ្វិកដែលបានជ្រើស ។ អ្នកក៏អាចស្ដារក្រាហ្វិកទៅទំហំដើមរបស់បានផងដែរ ។
ប្រើផ្ទៃនេះដើម្បីកាត់តម្រឹម ឬកំណត់មាត្រដ្ឋានក្រាហ្វិកដែលបានជ្រើស ឬដើម្បីបន្ថែមចន្លោះមិនឃើញជុំវិញក្រាហ្វិក ។
រក្សាមាត្រដ្ឋានដើមនៃក្រាហ្វិក ពេលអ្នកច្រឹប ដូច្នេះមានតែទំហំរបស់ក្រាហ្វិកផ្លាស់ប្តូរ ។
រក្សាទំហំដើមរបស់ក្រាហ្វិក ពេលអ្នកច្រឹប ដូច្នេះមានតែមាត្រដ្ឋានរបស់ក្រាហ្វិកទេដែលផ្លាស់ប្តូរ ។ ដើម្បីកាត់បន្ថយមាត្រដ្ឋានរបស់ក្រាហ្វិក ជ្រើសជម្រើសនេះ និង បញ្ចូលតម្លៃអវិជ្ជមានក្នុងប្រអប់ច្រឹប ។ ដើម្បីបង្កើនមាត្រដ្ឋានរបស់ក្រាហ្វិក បញ្ចូលតម្លៃវិជ្ជមានក្នុងប្រអប់ច្រឹប ។
ប្រសិនបើជម្រើស រក្សាមាត្រដ្ឋាន ត្រូវបានជ្រើស បញ្ចូលតម្លៃវិជ្ជមានមួយ ដើម្បីកាត់តម្រឹមគែមខាងឆ្វេងរបស់ក្រាហ្វិក ឬតម្លៃអវិជ្ជមានដើម្បីបន្ថែមចន្លោះមិនឃើញទៅខាងឆ្វេងរបស់ក្រាហ្វិក ។ ប្រសិនបើជម្រើស រក្សាទំហំរូបភាព ត្រូវបានជ្រើស បញ្ចូលតម្លៃវិជ្ជមានមួយដើម្បីបង្កើនមាត្រដ្ឋានផ្ដេករបស់ក្រាហ្វិក ឬតម្លៃអវិជ្ជមានដើម្បីបន្ថយមាត្រដ្ឋានផ្ដេករបស់ក្រាហ្វិក ។
ប្រសិនបើជម្រើស រក្សាមាត្រដ្ឋាន ត្រូវបានជ្រើស បញ្ចូលតម្លៃវិជ្ជមានដើម្បីកាត់តម្រឹមគែមខាងស្តាំរបស់ក្រាហ្វិក ឬតម្លៃអវិជ្ជមានដើម្បីបន្ថែមចន្លោះមិនឃើញទៅខាងស្តាំនៃក្រាហ្វិក ។ ប្រសិនបើជម្រើស រក្សាទំហំរូបភាព ត្រូវបានជ្រើស បញ្ចូលតម្លៃវិជ្ជមានមួយដើម្បីបង្កើនមាត្រដ្ឋានផ្ដេករបស់ក្រាហ្វិក ឬតម្លៃអវិជ្ជមានមួយដើម្បីបន្ថយមាត្រដ្ឋានផ្ដេករបស់ក្រាហ្វិក ។
ប្រសិនបើជម្រើស រក្សាមាត្រដ្ឋាន ត្រូវបានជ្រើស បញ្ចូលចំនួនវិជ្ជមានដើម្បីកាត់តម្រឹមកំពូលរបស់ក្រាហ្វិក ឬបញ្ចូលចំនួនអវិជ្ជមានដើម្បីបន្ថែមចន្លោះមិនឃើញខាងលើក្រាហ្វិក ។ ប្រសិនបើជម្រើស រក្សាទំហំរូបភាព ត្រូវបានជ្រើស បញ្ចូលចំនួនវិជ្ជមានដើម្បីបង្កើនមាត្រដ្ឋានបញ្ឈររបស់ក្រាហ្វិក ឬបញ្ចូលចំនួនអវិជ្ជមានដើម្បីបន្ថយមាត្រដ្ឋានបញ្ឈររបស់ក្រាហ្វិក ។
ប្រសិនបើជម្រើស រក្សាមាត្រដ្ឋាន ត្រូវបានជ្រើស បញ្ចូលតម្លៃវិជ្ជមានដើម្បីកាត់តម្រឹមបាតរបស់ក្រាហ្វិក ឬតម្លៃអវិជ្ជមានដើម្បីបន្ថែមចន្លោះមិនឃើញខាងក្រោមក្រាហ្វិក ។ ប្រសិនបើជម្រើស រក្សាទំហំរូបភាព ត្រូវបានជ្រើស បញ្ចូលតម្លៃវិជ្ជមានមួយដើម្បីបង្កើនមាត្រដ្ឋានបញ្ឈររបស់ក្រាហ្វិក ឬតម្លៃអវិជ្ជមានមួយដើម្បីបន្ថយមាត្រដ្ឋានបញ្ឈររបស់ក្រាហ្វិក ។
ផ្លាស់ប្តូរមាត្រដ្ឋានរបស់ក្រាហ្វិកដែលបានជ្រើស ។
បញ្ចូលទទឹងសម្រាប់ក្រាហ្វិកដែលបានជ្រើសជាភាគរយ ។
បញ្ចូលកម្ពស់របស់ក្រាហ្វិកដែលបានជ្រើសជាភាគរយ ។
ផ្លាស់ប្តូរទំហំរបស់ក្រាហ្វិកដែលបានជ្រើស ។
បញ្ចូលទទឹងសម្រាប់ក្រាហ្វិកដែលបានជ្រើស ។
បញ្ចូលកម្ពស់សម្រាប់ក្រាហ្វិកដែលបានជ្រើស ។
ត្រឡប់ក្រាហ្វិក ដែលបានជ្រើសទៅទំហំដើមរបស់វា ។