ស៊ុម
កំណត់ជម្រើសស៊ុមសម្រាប់វត្ថុដែលបានជ្រើសក្នុង Writer ឬ Calc ។
You can specify the border position, size, and style in Writer or Calc. In LibreOffice Writer, you can add borders to pages, frames, graphics, tables, paragraphs, characters and to embedded objects.
ដើម្បីកែប្រែស៊ុមរបស់តារាងទាំងមូលមួយ ដាក់ទស្សន៍ទ្រនិចក្នុងក្រឡាតារាង ចុចកណ្តុរខាងស្តាំ ជ្រើស តារាង និងបន្ទាប់មកចុចផ្ទាំង ស៊ុម ។ ដើម្បីកែប្រែស៊ុមរបស់ក្រឡាតារាងមួយ ជ្រើសក្រឡា ចុចកណ្តុរខាងស្តាំ ជ្រើស តារាង និងបន្ទាប់មកចុចផ្ទាំង ស៊ុម ។
ការរៀបចំបន្ទាត់
ជ្រើសរចនាប័ទ្មស៊ុមកំណត់ជាមុនដើម្បីអនុវត្ត។
ប្រសិនបើអ្នកស្ថិតក្នុងតារាងមួយ ឬសៀវភៅបញ្ជីមួយ អ្នកក៏អាចបន្ថែម ឬយកស៊ុមដែលបានកំណត់ជាមុនចេញ ដោយប្រើរូបតំណាង ស៊ុម នៅលើ របារតារាង ។
បន្ទាត់
ចុចលើរចនាប័ទ្មស៊ុម ដែលអ្នកចង់អនុវត្ត ។ រចនាប័ទ្មត្រូវបានអនុវត្តិចំពោះស៊ុមដែលបានជ្រើសក្នុងការមើលជាមុន ។
ជ្រើសពណ៌បន្ទាត់ ដែលអ្នកចង់ប្រើសម្រាប់ស៊ុមដែលបានជ្រើស ។
Padding
បញ្ជាក់តម្លៃចន្លោះដែលអ្នកចង់ទុករវាងស៊ុម និង មាតិការបស់ជម្រើស ។
ឆ្វេង
បញ្ចូលចម្ងាយដែលអ្នកចង់ទុករវាងស៊ុមឆ្វេង និង មាតិការបស់ជម្រើស ។
ស្តាំ
បញ្ចូលចម្ងាយដែលអ្នកចង់ទុករវាងស៊ុមខាងស្តាំ និង មាតិការបស់ជម្រើស ។
កំពូល
បញ្ចូលចម្ងាយដែលអ្នកចង់ទុករវាងស៊ុមកំពូល និង មាតិការបស់ជម្រើស ។
បាត
បញ្ចូលចម្ងាយដែលអ្នកចង់ទុករវាងស៊ុមបាត និង មាតិការបស់ជម្រើស ។
ធ្វើសមកាលកម្ម
Applies the same padding setting to all four borders when you enter a new distance.
រចនាប័ទ្មស្រមោល
អ្នកក៏អាចអនុវត្តបែបផែនស្រមោលមួយទៅស៊ុម ។ ដើម្បីបានលទ្ធផលប្រសើរបំផុត អនុវត្តបែបផែននេះតែពេលដែលមើលឃើញស៊ុមទាំងបួន ។
ក្រាហ្វិក ឬវត្ថុដែលត្រូវបានបោះយុថ្កាទៅស៊ុមមួយក្នុងឯកសារ មិនអាចលើសពីទំហំរបស់ស៊ុម ។ ប្រសិនបើអ្នកអនុវត្តស្រមោលមួយទៅស៊ុមរបស់វត្ថុមួយដែលបំពេញស៊ុមទាំងមូល ទំហំរបស់វត្ថុត្រូវបានកាត់បន្ថយដើម្បីបង្ហាញស្រមោល ។
ទីតាំង
ចុចរចនាប័ទ្មស្រមោលសម្រាប់ស៊ុមដែលបានជ្រើស។
ចម្ងាយ
បញ្ចូលទទឹងរបស់ស្រមោល ។
ពណ៌
ជ្រើសពណ៌មួយសម្រាប់ស្រមោល ។
លក្ខណសម្បត្តិ
បញ្ជាក់លក្ខណៈសម្បត្តិសម្រាប់កថាខណ្ឌបច្ចុប្បន្ន ឬកថាខណ្ឌដែលបានជ្រើស ។
បញ្ចូលគ្នាជាមួយកថាខណ្ឌបន្ទាប់
បញ្ចូលរចនាប័ទ្មស៊ុម និង រចនាប័ទ្មស្រមោលនៃកថាខណ្ឌបច្ចុប្បន្នចូលគ្នាជាមួយកថាខណ្ឌបន្ទាប់ ។ រចនាប័ទ្មទាំងនេះត្រូវបានបញ្ចូលគ្នាតែក្នុងករណីដែល រចនាប័ទ្មចូលបន្ទាត់ ស៊ុម និង ស្រមោលនៃកថាខណ្ឌបច្ចុប្បន្នដូចគ្នានឹងកថាខណ្ឌបច្ចុប្បន្ន ។ ជម្រើសនេះអាចប្រើបានសម្រាប់រចនាប័ទ្មកថាខណ្ឌ ។
បញ្ចូលរចនាប័ទ្មបន្ទាត់ជាប់គ្នាចូលគ្នា
បញ្ចូលរចនាប័ទ្មស៊ុមពីរផ្សេងគ្នារបស់ក្រឡាជាប់គ្នាក្នុងតារាង Writer ទៅជារចនាប័ទ្មស៊ុមតែមួយ។ លក្ខណសម្បត្តិនេះមានសុពលភាពសម្រាប់តារាងទាំងមូលក្នុងឯកសារ Writer ។
ច្បាប់អាចត្រូវបានបង្រួញទៅតាមសេចក្តីថ្លែងការណ៍ ដែលគុណលក្ខណៈខ្លាំងជាងលុបលើ ។ ឧទាហរណ៍ ប្រសិនបើក្រឡាមួយមានស៊ុមពណ៌ក្រហមដែលមានទទឹង ២ ចំណុច ហើយក្រឡាជាប់គ្នាមានស៊ុមពណ៌ខៀវដែលមានទទឹង ៣ ចំណុច នោះស៊ុមទូទៅរវាងក្រឡាទាំងពីរនេះ នឹងជាពណ៌ខៀវដែលមានទទឹង ៣ ចំណុច ។