ជម្រើសតម្រង ASCII
អ្នកអាចបញ្ជាក់តើជម្រើសមួយណាដូចជា ពុម្ពអក្សរមូលដ្ឋាន ភាសា សំណុំតួអក្សរ ឬការបំបែកត្រូវបាននាំចូល ឬនាំចេញជាមួយឯកសារអត្ថបទមួយ ។ ប្រអប់នឹងលេចឡើងនៅពេលអ្នកផ្ទុកឯកសារ ASCII ជាមួយតម្រង "អត្ថបទដែលបានបម្លែងជាកូដ" ឬនៅពេលអ្នករក្សាទុកឯកសារលើកដំបូង ឬនៅពេលអ្នក "រក្សាទុកជា" ដោយប្រើឈ្មោះផ្សេងទៀត ។
លក្ខណសម្បត្តិ
កំណត់ការកំណត់សម្រាប់នាំចូល ឬនាំចេញឯកសាររបស់អ្នក ។ នៅពេលនាំចេញ មានតែសំណុំតួអក្សរ និងការបំបែកទំព័រប៉ុណ្ណោះដែលអាចត្រូវបានកំណត់ ។
សំណុំតួអក្សរ
បញ្ជាក់សំណុំតួអក្សរនៃឯកសារ សម្រាប់នាំចេញ ឬនាំចូល
ពុម្ពអក្សរលំនាំដើម
ដោយកំណត់ពុម្ពអក្សរលំនាំដើម អ្នកបញ្ជាក់ថាអត្ថបទ គួរតែត្រូវបានបង្ហាញនៅក្នុងពុម្ពអក្សរជាក់លាក់ ។ ពុម្ពអក្សរលំនាំដើម អាចត្រូវបានជ្រើសតែនៅពេលដែលនាំចូលប៉ុណ្ណោះ ។
ភាសា
បញ្ជាក់ភាសារបស់អត្ថបទ ប្រសិនបើមិនទាន់បានកំណត់ ។ ការកំណត់នេះអាចមានតែនៅពេលនាំចូលប៉ុណ្ណោះ ។
ចុះបន្ទាត់កថាខណ្ឌ
កំណត់ប្រភេទចុះបន្ទាត់ សម្រាប់ជួរអត្ថបទ ។
CR & LF
បង្កើត "ចូលបន្ទាត់ថ្មី" និង"ចុះបន្ទាត់" ។ ជម្រើសនេះជាលំនាំដើម ។
CR
ធ្វើឲ្យ "ចូលបន្ទាត់ថ្មី" ជាការបំបែកកថាខណ្ឌ ។
LF
បង្កើត "ចុះបន្ទាត់" ជាការបំបែកកថាខណ្ឌ ។