LibreOffice 25.2 Help
នៅលើទំព័រជំនួយសម្រាប់ LibreOffice ទូទៅ អ្នកអាចឃើញសេចក្តីណែនាំដែលអាចអនុវត្តបានទៅគ្រប់ម៉ូឌុល ដូចជាធ្វើការជាមួយបង្អួច និងម៉ឺនុយ ប្តូរ LibreOffice តាមបំណង ប្រភពទិន្នន័យ វិចិត្រសាល និងអូស ហើយទម្លាក់ ។
ប្រសិនបើអ្នកចង់បានជំនួយជាមួយម៉ឺឌុលផ្សេងទៀត ប្តូរទៅជំនួយសម្រាប់ម៉ូឌុលនោះជាមួយប្រអប់បន្សំ នៅក្នុងផ្ទៃការរុករក ។
អនុគមន៍នេះអាចប្រើបានអាស្រ័យលើ កម្មវិធីគ្រប់គ្រង X Window របស់អ្នក ។
អនុញ្ញាតឥ្យបង្ហាញឈ្មោះរូបតំណាងនៅទ្រនិចកណ្ដុរ និងមាតិកាជំនួយផ្សេងៗទៀត ។
អនុញ្ញាតឲ្យបង្ហាញសេចក្ដីពណ៌នាសង្ខេបនៃម៉ឺនុយ និងរូបតំណាងនៅទ្រនិចកណ្ដុរ ។
គ្រាប់ចុចផ្លូវកាត់មួយចំនួនអាចត្រូវបានផ្ដល់ទៅប្រព័ន្ធផ្ទៃតុរបស់អ្នក ។ គ្រាប់ចុចដែលត្រូវបានផ្ដល់ទៅប្រព័ន្ធផ្ទៃតុមិនអាចប្រើបាន LibreOffice ។ ព្យាយាមផ្ដល់គ្រាប់ចុចផ្សេងៗផងដែរសម្រាប់ LibreOffice នៅក្នុងឧបករណ៍ - ផ្លាស់ប្ដូរតាមបំណង - ក្ដារចុច ឬនៅក្នុងប្រព័ន្ធផ្ទៃតុរបស់អ្នក ។