LibreOffice 25.2 Help
បង្អួចដែលមានឯកសារដែលអ្នកចង់ធ្វើការត្រូវតែជ្រើស ដើម្បីប្រើពាក្យបញ្ជាម៉ឺនុយ ។ ដូចគ្នានេះដែរ អ្នកត្រូវតែជ្រើសវត្ថុមួយក្នុងឯកសារដើម្បីប្រើពាក្យបញ្ជាម៉ឺនុយ ដែលទាក់ទងជាមួយវត្ថុ ។
ម៉ឺនុយគឺជាបរិបទដែលរស់រវើក ។ នេះមានន័យថា ធាតុម៉ឺនុយទាំងនេះអាចមានតែចំពោះអ្វីៗ ដែលទាក់ទងទៅនឹងការងារដែលកំពុងអនុវត្តបច្ចុប្បន្ន ។ បើទស្សន៍ទ្រនិចស្ថិតនៅក្នុងអត្ថបទ នោះធាតុម៉ឺនុយទាំងនោះនឹងមានសម្រាប់កែសម្រួលអត្ថបទ ។ បើអ្នកបានជ្រើសក្រាហ្វិកក្នុងឯកសារ បន្ទាប់អ្នកនឹងឃើញធាតុម៉ឺនុយទាំងអស់ដែលអាចត្រូវបានប្រើដើម្បីកែសម្រួលក្រាហ្វិក ។