LibreOffice 25.2 Help
LibreOffice Draw អនុញ្ញាតឲ្យអ្នកបង្កើតគំនូរធម្មតា និង ស្មុគស្មាញ និង នាំពួកវាចេញក្នុងទ្រង់ទ្រាយរូបភាពទូទៅមួយចំនួន ។ អ្នកក៏អាចបញ្ចូល តារាង គំនូសតាង រូបមន្ត និង វត្ថុផ្សេងៗទៀតដែលបានបង្កើតក្នុងកម្មវិធី LibreOffice ទៅក្នុងគំនូររបស់អ្នកផងដែរ ។
LibreOffice Draw បង្កើតវ៉ិចទ័រក្រាហ្វិក ដោយប្រើបន្ទាត់ និង ខ្សែកោងដែលបានកំណត់ដោយវ៉ិចទ័រគណិតវិទ្យា ។ វ៉ិចទ័រពិពណ៌នាអំពី បន្ទាត់ ពងក្រពើ និង ពហុកោណ ដោយយោងទៅតាមរេខាគណិតរបស់ពួកវា ។
អ្នកអាចបង្កើតវត្ថុត្រីមាត្រធម្មតា ដូចជា គូប ស្វ៊ែរ និង ស៊ីឡាំង ក្នុង LibreOffice Draw និង កែប្រែប្រភពពន្លឺរបស់វត្ថុទាំងនោះ ។
បន្ទាត់ខ្ទាស់ និងក្រឡាចត្រង្គ ផ្ដល់នូវសញ្ញាដែលអាចមើលឃើញ ដើម្បីជួយអ្នកក្នុងការតម្រឹមវត្ថុនៅក្នុងគំនូររបស់អ្នក ។ អ្នកក៏អាចជ្រើសក្នុងការខ្ទាស់វត្ថុទៅកាន់បន្ទាត់ក្រឡាចត្រង្គ បន្ទាត់ខ្ទាស់ ឬទៅកាន់គែមនៃវត្ថុមួយផ្សេងទៀត ។
You can connect objects in LibreOffice Draw with special lines called "connectors" to show the relationship between objects. Connectors attach to gluepoints on drawing objects and remain attached when the connected objects are moved. Connectors are useful for creating organization charts and technical diagrams.
ដ្យាក្រាមបចេ្ចកទេស ជាញឹកញាប់បង្ហាញនូវវិមាត្ររបស់វត្ថុក្នុងគំនូរ ។ ក្នុង LibreOffice Draw អ្នកអាចប្រើបន្ទាត់វិមាត្រ ដើម្បីគណនា និង បង្ហាញវិមាត្រលីនេអ៊ែរ ។
វិចិត្រសាលមានរូបភាព ចលនា សំឡេង និង ធាតុផ្សេងៗទៀត ដែលអ្នកអាចបញ្ចូល និង ប្រើក្នុងគំនូររបស់អ្នក និង កម្មវិធី LibreOffice ផ្សេងៗទៀតផងដែរ ។
LibreOffice Draw អាចនាំចេញទៅជាទ្រង់ទ្រាយឯកសារក្រាហ្វិកទូទៅជាច្រើន ដូចជា BMP, GIF, JPG, និង PNG