LibreOffice 24.8 Help
មានប្រភេទអត្ថបទជាច្រើន ដែលអ្នកអាចបន្ថែមទៅគំនូរ ឬការបង្ហាញ ៖
អត្ថបទនៅក្នុងប្រអប់អត្ថបទ
អត្ថបទដែលផ្លាស់ប្តូរទំហំតួអក្សរ ដើម្បីបំពេញទំហំរបស់ស៊ុម
អត្ថបទដែលបន្ថែមទៅវត្ថុគំនូរណាមួយ ដោយចុចទ្វេដងលើវត្ថុ ។
អត្ថបទដែលចម្លងពីឯកសារ Writer មួយ
អត្ថបទដែលបានបញ្ចូលពីឯកសារអត្ថបទ ឬឯកសារ HTML
Click the Text icon and move the mouse pointer to where you want to enter the text box.
អូសប្រអប់អត្ថបទទៅតាមទំហំដែលអ្នកចង់បាននៅក្នុងឯកសាររបស់អ្នក ។
វាយ ឬបិទភ្ជាប់អត្ថបទរបស់អ្នកទៅក្នុងប្រអប់អត្ថបទ ។
ចុចទ្វេដងលើអត្ថបទ ដើម្បីកែសម្រួល ឬដើម្បីធ្វើទ្រង់ទ្រាយលក្ខណសម្បត្តិអត្ថបទ ដូចជា ទំហំពុម្ពអក្សរ ឬពណ៌ពុម្ពអក្សរ ។ ចុចលើស៊ុមរបស់ប្រអប់អត្ថបទ ដើម្បីកែសម្រួលលក្ខណសម្បត្តិវត្ថុ ដូចជាពណ៌ស៊ុម ឬរៀបចំខាងមុខ ឬខាងក្រោមវត្ថុផ្សេង ។
បង្កើតប្រអប់អត្ថបទ ដូចដែលបានពិពណ៌នានៅក្នុងជំហានខាងលើ ។
ជាមួយវត្ថុអត្ថបទដែលបានជ្រើស សូមជ្រើស ទ្រង់ទ្រាយ - អត្ថបទ ។ ប្រអប់ អត្ថបទ បើក ។
នៅលើទំព័រផ្ទាំង អត្ថបទ សម្អាតប្រអប់គូសធីក ធ្វើកំពស់ឲ្យសមទៅនឹងអត្ថបទ បន្ទាប់មកជ្រើសប្រអប់គូសធីក ធ្វើឲ្យសមទៅនឹងស៊ុម ។ ចុច យល់ព្រម ។
ឥឡូវ អ្នកអាចផ្លាស់ប្ដូរទំហំប្រអប់អត្ថបទ ដើម្បីផ្លាស់ប្ដូរទំហំ និងរូបរាងរបស់តួអក្សរអត្ថបទ ។
អ្នកអាចបន្ថែមអត្ថបទ ទៅក្រាហ្វិកណាមួយ បន្ទាប់ពីចុចទ្វេដងលើក្រាហ្វិក ។
ដើម្បីកំណត់ទីតាំងអត្ថបទ គឺត្រូវប្រើការកំណត់នៅក្នុង ទ្រង់ទ្រាយ - អត្ថបទ ។
For example, click the arrow next to the Callouts icon to open the Callouts toolbar.
ជ្រើសប៉ឺតប៉ោងមួយ និងផ្លាស់ទីទ្រនិចរបស់កណ្តុរ ទៅកន្លែងដែលអ្នកចង់ឲ្យប៉ឺតប៉ោងចាប់ផ្តើម ។
អូស ដើម្បីគូរប៉ឺតប៉ោង ។
បញ្ចូលអត្ថបទ ។
ជ្រើសអត្ថបទក្នុងឯកសារ Writer របស់អ្នក ។
ចម្លងអត្ថបទទៅក្តារតម្បៀតខ្ទាស់ (កែសម្រួល - ចម្លង)។
ចុចទំព័រ ឬស្លាយដែលអ្នកចង់បិទភ្ជាប់អត្ថបទ ។
បិទភ្ជាប់អត្ថបទ ដោយប្រើ កែសម្រួល - បិទភ្ជាប់ ឬកែសម្រួល - បិទភ្ជាប់ពិសេស។
ដោយប្រើ បិទភ្ជាប់ពិសេស អ្នកអាចជ្រើសទ្រង់ទ្រាយអត្ថបទដែលត្រូវបានបិទភ្ជាប់ ។ ដោយយោងទៅលើទ្រង់ទ្រាយ អ្នកអាចចម្លងគុណលក្ខណៈរបស់អត្ថបទផ្សេង ។
ចុចលើទំព័រ ឬស្លាយដែលអ្នកចង់នាំចូលអត្ថបទ ។
ជ្រើស បញ្ចូល - ឯកសារ ។
ជ្រើសឯកសារអត្ថបទ (*.txt) ឬឯកសារ HTML ហើយ ចុច បញ្ចូល ។ ប្រអប់ បញ្ចូលអត្ថបទបើក ។ ចុច យល់ព្រម ដើម្បីបញ្ចូលអត្ថបទ ។