LibreOffice 25.2 Help
ការបំពេញជម្រាល គឺជាការលាយគ្នានៃពណ៌ពីរដែលខុសគ្នា ឬ ជាស្រមាលនៃពណ៌ដូចគ្នា ដែលអ្នកអាចអនុវត្តទៅវត្ថុគំនូរ ។
ជ្រើសវត្ថុគំនូរមួយ ។
ជ្រើស ទ្រង់ទ្រាយ - ផ្ទៃ និង ជ្រើសជម្រាល ជាប្រភេទបំពេញ ។
ជ្រើសរចនាប័ទ្មជម្រាលមួយពីបញ្ជី និងចុចយល់ព្រម ។
អ្នកអាចកំណត់ជម្រាលផ្ទាល់ខ្លួនរបស់អ្នក និង កែប្រែជម្រាលដែលមានស្រាប់ ព្រមទាំងរក្សាទុក និង ផ្ទុកបញ្ជីរបស់ឯកសារជម្រាលផងដែរ ។
ជ្រើស ទ្រង់ទ្រាយ - ផ្ទៃ និង ចុចផ្ទាំងជម្រាល ។
ជ្រើសជម្រាលមួយពីបញ្ជី ដើម្បីប្រើជាមូលដ្ឋាន សម្រាប់ជម្រាលថ្មីរបស់អ្នក និង ចុចបន្ថែម ។
វាយឈ្មោះមួយ សម្រាប់ជម្រាលក្នុងប្រអប់អត្ថបទ និង ចុច យល់ព្រម ។
ឈ្មោះបង្ហាញនៅខាងចុងនៃបញ្ជីជម្រាល និង ត្រូវបានជ្រើស ដើម្បីកែសម្រួល ។
កំណត់លក្ខណសម្បត្តិជម្រាល និង ចុច កែប្រែ ដើម្បីរក្សាទុកជម្រាល ។
ចុច យល់ព្រម ។
អ្នកអាចលៃតម្រូវលក្ខណសម្បត្តិរបស់ជម្រាល ព្រមទាំងភាពថ្លារបស់វត្ថុគំនូរ ដោយកណ្តុររបស់អ្នកផងដែរ ។
ជ្រើសវត្ថុគំនូរមួយដែលមានជម្រាល ដែលអ្នកចង់កែប្រែ ។
ជ្រើស ទ្រង់ទ្រាយ - ផ្ទៃ និង ចុចផ្ទាំងជម្រាល ។
លៃតម្រូវតម្លៃ សម្រាប់ជម្រាលឲ្យសមនឹងតម្រូវការរបស់អ្នក ហើយចុចយល់ព្រម ។
ដើម្បីលៃតម្រូវភាពថ្លារបស់វត្ថុមួយ ជ្រើសវត្ថុ ជ្រើស ទ្រង់ទ្រាយ - ផ្ទៃ និងចុចផ្ទាំង ភាពថ្លា ។