​​ការ​​ជំនួស​​ពណ៌​

អ្នក​អាច​ជំនួស​ពណ៌​នៅ​ក្នុង​រូបភាព​ដោយ​ប្រើ ឧបករណ៍​ជំនួស​ពណ៌

មាន​រហូត​ដល់​ទៅ​បួន​ពណ៌ ​អាច​ត្រូវ​បាន​ជំនួស​ក្នុង​ពេល​តែ​មួយ​ ។

អ្នក​ក៏​អាច​ប្រើ​​ផង​ដែរ​នូវ​ជម្រើស​ ​ភាព​ថ្លា​ ដើម្បី​ជំនួស​ផ្ទៃ​ថ្លា​នៃ​រូប​ភាព​មួយ​ដោយ​ពណ៌​មួយ​ ។

ដូច​គ្នា​នេះ​ដែរ​ អ្នក​អាច​ប្រើ ឧបករណ៍​ជំនួស​ពណ៌​ ដើម្បី​ធ្វើ​ឲ្យ​ពណ៌​នៅ​លើ​រូបភាព​របស់​អ្នក​ថ្លា ។

ដើម្បី​​ជំនួស​​ពណ៌​ ដោយ​ប្រើ​ឧបករណ៍​ជំនួស​ពណ៌​

ប្រាកដ​ថា​រូប​ភាព​ដែល​អ្នក​កំពុង​ប្រើ​គឺ​ជា​រូប​ភាព​ (ឧទាហរណ៍​ BMP, GIF, JPG, ឬ PNG) ឬ​ ឯកសារ​មេតា​ (​ឧទារណ៍​ WMF) ។

  1. ជ្រើស ឧបករណ៍ - ឧបករណ៍​ជំនួស​ពណ៌

  2. ចុច​រូបតំណាង ឧបករណ៍​ជំនួស​ពណ៌ ហើយ​ដាក់​ព្រួញ​កណ្ដុរ​នៅ​លើ​ពណ៌​ដែល​អ្នក​ចង់​ជំនួស​នៅ​ក្នុង​រូបភាព ។ ពណ៌​បង្ហាញ​ឡើង​នៅ​ក្នុង​ប្រអប់​នៅ​ក្បែរ​រូបតំណាង ។

  3. ចុច​ពណ៌​នៅ​ក្នុង​រូប​ភាព​ ។ ពណ៌​នឹង​បង្ហាញ​ក្នុង​ប្រអប់​ ពណ៌​ប្រភព​ ដំបូង​ និង​ ប្រអប់​ធីក​នៅជាប់​ពណ៌ ​​នឹង​ត្រូវ​​បាន​ជ្រើស​ ។

  4. នៅ​ក្នុង​ប្រអប់ ​ជំនួស​ដោយ​ ជ្រើស​ពណ៌​ថ្មី​ ។

    រូប​តំណាង​ចំណាំ

    វា​ជំនួស​ការ​កើត​ឡើង​ទាំង​អស់​របស់ ពណ៌​ប្រភព ក្នុង​រូបភាព ។


  1. ប្រសិន​បើ​អ្នក​ចង់​ជំនួស​ពណ៌​ដទៃ​ទៀត​ ​ពេល​ប្រអប់​​បើក​ ជ្រើស​​ប្រអប់​ធីក​នៅ​ពីមុខ ​ពណ៌​ប្រភព​ ​ក្នុង​​ជួរដេក​បន្ទាប់​ និង​ ធ្វើ​ជំហាន​ទី​៣ ដល់​ទី៥​ ម្តង​ទៀត​ ។

  2. ចុច ​ជំនួស​ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

ប្រសិនបើ​អ្នក​ចង់​ពង្រីក ឬ​បង្រួញ​ផ្ទៃ​ជម្រើស​ពណ៌ បង្កើន ឬ​បន្ថយ​ភាព​ស្រដៀង​ពណ៌​នៃ ឧបករណ៍​ជំនួស​ពណ៌ ហើយ​ធ្វើ​ការ​ជ្រើស​របស់​អ្នក​ម្ដងទៀត ។


Please support us!