លក្ខណៈ​ពិសេស​របស់ LibreOffice Chart

គំនូស​តាង​អនុញ្ញាត​ឲ្យ​អ្នក​បង្ហាញ​ទិន្នន័យ​ ដូច្នេះ​វា​ងាយ​ស្រួល​មើល​ ។

អ្នក​អាច​បង្កើត​គំនូស​តាង​មួយ​ពី​ទិន្នន័យ​ប្រភព​ក្នុង​​សៀវភៅ​បញ្ជី Calc ឬ តារាង​ Writer ។ ​ពេល​គំនូស​តាង​​​ត្រូវ​បាន​បង្កប់​​ក្នុង​ឯកសារ​ដូច​គ្នា​ទៅ​នឹង​ទិន្នន័យ វា​នៅ​តែ​ភ្ជាប់​ទៅ​ទិន្នន័យ​ ដូច្នេះ​គំនូស​តាង​នឹង​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ស្វ័យ​ប្រវត្តិ​ ​ពេល​អ្នក​ប្តូរ​ទិន្នន័យ​ប្រភព​ ។

ប្រភេទ​គំនូស​តាង

ជ្រើស​ពី​គំនូស​តាង​​ត្រីមាត្រ និង គំនូស​តាង​ទ្វេមាត្រ​ជា​ច្រើន ​ដូចជា​ គំនូស​តាង​របារ គំនូស​តាង​បន្ទាត់ គំនូស​តាង​សន្និធិ​ ។ អ្នក​អាច​ប្តូរ​ប្រភេទ​គំនូស​តាង ដោយ​គ្រាន់​តែ​​ចុច​កណ្តុរ​ពីរ​​បី​ដង ។

ការ​កំណត់​ទ្រង់ទ្រាយ​​ដោយ​ឡែក​ពី​គ្នា

អ្នក​អាច​ប្តូរ​តាម​បំណង​នូវ​ធាតុ​របស់​គំនូស​តាង​នីមួយៗ​ ដូចជា​ អ័ក្ស​ ស្លាក​ទិន្នន័យ និង តាង​ ដោយ​ចុច​​កណ្តុរ​ស្តាំ​លើ​ពួកវា​​នៅ​ក្នុង​គំនូស​តាង​​ ឬ ​ជាមួយ​រូប​តំណាង​របារ​ឧបករណ៍​ និង ពាក្យ​បញ្ជា​ម៉ឺនុយ​ ។

Please support us!