LibreOffice 25.2 Help
LibreOffice lets you present data graphically in a chart, so that you can visually compare data series and view trends in the data. You can insert charts into spreadsheets, text documents, drawings, and presentations.
គំនូសតាងអាចមានមូលដ្ឋានលើទិន្នន័យខាងក្រោម ៖
តម្លៃសៀវភៅបញ្ជីពីជួរក្រឡា Calc
តម្លៃ Cell ពីតារាង Writer
តម្លៃដែលអ្នកបញ្ចូលនៅក្នុងប្រអប់តារាងទិន្នន័យគំនូសតាង (អ្នកអាចបង្កើតគំនូសតាងទាំងនេះនៅក្នុង Writer, Draw, ឬ Impress ហើយអ្នកអាចចម្លង និងបិទភ្ជាប់ពួកវាទៅកាន់ Calc)
ចុចលើគំនូសតាង ដើម្បីកែសម្រួលលក្ខណសម្បត្តិវត្ថុ ៖
ទំហំ និងទីតាំងនៅលើទំព័របច្ចុប្បន្ន ។
ការតម្រឹម រុំអត្ថបទ ស៊ុមខាងក្រៅ និងផ្សេងៗជាច្រើនទៀត ។
ចុចទ្វេដងលើគំនូសតាងដើម្បីបញ្ចូលរបៀបកែសម្រួលគំនូសតាង ៖
តម្លៃទិន្នន័យគំនូសតាង (សម្រាប់គំនូសតាងដែលមានទិន្នន័យផ្ទាល់) ។
ប្រភេទគំនូសតាង អ័ក្ស ចំណងជើង ជញ្ជាំង ក្រឡាចត្រង្គ និងច្រើនទៀត
ចុចទ្វេដងលើធាតុគំនូសតាងក្នុងរបៀបកែសម្រួលគំនូស ៖
ចុចទ្វេដងលើអ័ក្ស ដើម្បីកែសម្រួលមាត្រដ្ឋាន ប្រភេទ ពណ៌ និងច្រើនទៀត
ចុចទ្វេដងលើចំណុចទិន្នន័យ ដើម្បីជ្រើស និងកែសម្រួលស៊េរីទិន្នន័យដែលជារបស់ចំណុចទិន្នន័យ ។
ជាមួយនឹងស៊េរីទិន្នន័យដែលបានជ្រើស ចុច បន្ទាប់ចុចទ្វេដងលើចំណុចទិន្នន័យមួយ ដើម្បីកែសម្រួលលក្ខណសម្បត្តិរបស់ចំណុចទិន្នន័យនេះ (ឧទាហរណ៍ របារតែមួយនៅក្នុងគំនូសតាងរបារ) ។
ចុចទ្វេដងលើតាង ដើម្បី ជ្រើស និងកែសម្រួលតាង ។ ចុច បន្ទាប់មកចុចទ្វេដងលើនិមិត្តសញ្ញានៅក្នុងតាងដែលបានជ្រើស ដើម្បីកែសម្រួលស៊េរីទិន្នន័យដែលបានភ្ជាប់ ។
ចុចទ្វេដងលើធាតុគំនូសតាងផ្សេងទៀតណាមួយ ឬចុចលើធាតុ ហើយបើកម៉ឺនុយទ្រង់ទ្រាយ ដើម្បីកែសម្រួលលក្ខណសម្បត្តិ ។
ចុចនៅខាងក្រៅគំនូសតាងដើម្បីចេញពីរបៀបកែសម្រួលបច្ចុប្បន្ន ។
ដើម្បីបោះពុម្ពគំនូសតាងជាគុណភាពខ្ពស់ អ្នកអាចនាំចេញគំនូសតាងទៅជាឯកសារ PDF ហើយបោះពុម្ពឯកសារនោះ ។
នៅក្នុងរបៀបកែសម្រួលគំនូសតាង អ្នកនឹងឃើញ របារទ្រង់ទ្រាយ សម្រាប់គំនូសតាងនៅជិតស៊ុមខាងលើនៃឯកសារ ។ របារគំនូរសម្រាប់គំនូសតាងបង្ហាញនៅក្នុងស៊ុមក្រោមនៃឯកសារ ។ របារគំនូរបង្ហាញសំណុំរងរបស់រូបតំណាងពីរបារឧបករណ៍ គំនូរ របស់ Draw និង Impress ។
អ្នកអាចចុចកណ្ដុរស្ដាំលើធាតុរបស់គំនូសតាង ដើម្បីបើកម៉ឺនុយបរិបទ ។ ម៉ឺនុយបរិបទផ្ដល់នូវពាក្យបញ្ជាជាច្រើន ដើម្បីធ្វើទ្រង់ទ្រាយធាតុដែលបានជ្រើស ។