LibreOffice 25.2 Help
នៅក្នុងទំព័រនេះនៃ អ្នកជំនួយការគំនូសតាង អ្នកអាចជ្រើសប្រភពជួរទិន្នន័យតែមួយ ។ ជួរនេះអាចមានជួរចតុកោណកែងនៃក្រឡាច្រើនជាងមួយ ។
ប្រើអ្នកជំនួយការគំនូសតាង - ទំព័រស៊េរីទិន្នន័យ ប្រសិនបើអ្នកត្រូវការការត្រួតពិនិត្យបន្ថែមលើជួរទិន្នន័យ ។
ប្រអប់នេះគឺអាចប្រើបានតែសម្រាប់គំនូសតាងដែលមានមូលដ្ឋានលើតារាង Calc ឬ Writer ប៉ុណ្ណោះ ។
ជ្រើសជួរទិន្នន័យ ។ ធ្វើមួយក្នុងចំណោមដូចខាងក្រោមនេះ ៖
បញ្ចូលជួរទិន្នន័យនៅក្នុងប្រអប់អត្ថបទ ។
នៅក្នុង Calc ឧទាហរណ៍ ជួរទិន្នន័យអាចជា "$Sheet1.$B$3:$B$14" ។ ចំណាំថាជួរទិន្នន័យអាចមានតំបន់ច្រើនជាមួយនៅក្នុងសៀវភៅបញ្ជី ឧ. "$Sheet1.A1:A5;$Sheet1.D1:D5" ក៏ជាជួរទិន្នន័យត្រឹមត្រូវដែរ ។ នៅក្នុង Writer ឧទាហរណ៍ ជួរទិន្នន័យអាចជា "Table1.A1:E4" ។
នៅក្នុង Calc ចុច ជ្រើសជួរទិន្នន័យ ដើម្បីបង្រួមប្រអប់អប្បបរមា បន្ទាប់មកអូសផ្ទៃក្រឡាដើម្បីជ្រើសជួរទិន្នន័យ ។
ប្រសិនបើអ្នកចង់បានជួរទិន្នន័យនៃផ្ទៃក្រឡាច្រើន ដែលមិននៅជាប់គ្នា គឺត្រូវបញ្ចូលជួរទីមួយ បន្ទាប់មកបន្ថែមសញ្ញា (;) ដោយដៃនៅចុងប្រអប់អត្ថបទ បន្ទាប់មកបញ្ចូលជួរផ្សេងទៀត ។ ប្រើសញ្ញា (;)ជាតួអក្សរបំបែកជួរ ។
ចុចលើជម្រើសមួយក្នុងចំណោមជម្រើសទាំងនេះសម្រាប់ស៊េរីទិន្នន័យនៅក្នុងជួរដេក និងជួរឈរ ។
ពិនិត្យថាតើ ជួរទិន្នន័យមានស្លាកនៅក្នុងជួរដេកដំបូង ឬនៅក្នុងជួរឈរទីមួយ ឬទាំងពីរ ។
នៅក្នុងទិដ្ឋភាពមើលជាមុន អ្នកអាចមើលរូបរាងគំនូសតាងចុងក្រោយ ។