LibreOffice 24.8 Help
នៅក្នុទំព័រទី ១ របស់អ្នកជំនួយការគំនូសតាង អ្នកអាចជ្រើសធាតុគំនូសតាងឲ្យបង្ហាញ ។
បញ្ចូលចំណងជើង ឬចុចលើធាតុដែលអ្នកចង់ឲ្យបង្ហាញនៅលើគំនូសតាងបច្ចុប្បន្ន ។
ប្រសិនបើអ្នកបញ្ចូលអត្ថបទសម្រាប់ចំណងជើង ចំណងជើងរង ឬអ័ក្សណាមួយ ចន្លោះដែលចាំបាច់នឹងត្រូវបានបម្រុងទុកដើម្បីបង្ហាញអត្ថបទនៅជាប់នឹងគំនូសតាង ។ ប្រសិនបើអ្នកមិនបញ្ចូលអត្ថបទ គ្មានចន្លោះនឹងត្រូវបានបម្រុងទុកទេ ដោយទុកចន្លោះច្រើនដើម្បីបង្ហាញគំនូសតាង ។
វាមិនអាចតភ្ជាប់អត្ថបទចំណងជើងទៅក្រឡាមួយ ។ អ្នកត្រូវតែ
នៅពេលគំនូសតាងត្រូវបានបញ្ចប់ អ្នកអាចផ្លាស់ប្ដូរទីតាំង និងលក្ខណសម្បត្តិផ្សេងៗដោយប្រើម៉ឺនុយ ទ្រង់ទ្រាយ ។
តាងបង្ហាញស្លាកពីជួរដេក ឬជួរឈរដំបូង ឬពីជួរដែលបានផ្ញើនៅក្នុងប្រអប់ស៊េរីទិន្នន័យ ។ ប្រសិនបើគំនូសតាងរបស់អ្នកមិនមានស្លាក តាងបង្ហាញអត្ថបទដូចជា "Row 1, Row 2, ...", ឬ "Column A, Column B, ..." ដោយយោងតាមលេខជួរដេក ឬអក្សរជួរឈររបស់ទិន្នន័យគំនូសតាង ។
អ្នកមិនអាចបញ្ចូលអត្ថបទដោយផ្ទាល់បានទេ វាត្រូវបានបង្កើតដោយស្វ័យប្រវត្តិពីជួរក្រឡាឈ្មោះ ។
ជ្រើសជម្រើសទីតាំងមួយក្នុងចំណោមជម្រើសទីតាំងទាំងនេះ ។ នៅពេលត្រូវបានបញ្ចប់ អ្នកអាចបញ្ជាក់ទីតាំងផ្សេងដោយប្រើម៉ឺនុយ ទ្រង់ទ្រាយ ។
បន្ទាត់ក្រឡាចត្រង្គដែលមើលឃើញអាចជួយដើម្បីប៉ាន់ប្រមាណតម្លៃទិន្នន័យនៅក្នុងគំនូសតាង ។
ចម្ងាយរបស់ក្រឡាចត្រង្គទាក់ទងនឹងការកំណត់ចន្លោះនៅក្នុងផ្ទាំងមាត្រដ្ឋានរបស់លក្ខណសម្បត្តិអ័ក្ស ។
ក្រឡាចត្រង្គមិនអាចប្រើបានសម្រាប់គំនូសតាងចំណិត ។
សម្រាប់ធាតុបន្ថែម ប្រើម៉ឺនុយបញ្ចូលរបស់គំនូសតាងនៅក្នុងរបៀបកែសម្រួល ។ នៅទីនោះ អ្នកអាចកំណត់ធាតុដូចខាងក្រោម ៖
អ័ក្សរង
ក្រឡាចត្រង្គញឹក
ស្លាកទិន្នន័យ
ស្ថិតិ ឧទាហរណ៍តម្លៃមធ្យម របារកំហុស y និងបន្ទាត់តំរែតំរង់