ប្រភេទ​គំនូស​តាង​ចំណិត

នៅ​ក្នុង​ទំព័រ​ទី ១ នៃអ្នក​ជំនួយ​ការគំនូស​តាង អ្នក​អាច​ជ្រើស​ប្រភេទ​គំនូស​តាង​មួយ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Insert - Chart...

Icon

Insert Chart


ចំណិត

គំនូស​តាង​ចំណិត​បង្ហាញ​តម្លៃ​ជា​ផ្នែក​រង្វង់​នៃ​រង្វង់​សរុប ។ ប្រវែង​របស់​ធ្នូ ឬ​ផ្ទៃ​របស់​ផ្នែក​នីមួយៗ​គឺ​សមាមាត្រ​ទៅ​នឹង​តម្លៃ​របស់​វា ។

ចំណិត - ប្រភេអ​រង​នេះ បង្ហាញ​ផ្នែក​ជា​ផ្ទៃដែល​មាន​ពណ៌​នៃ​ចំណិត​សរុប សម្រាប់​តែ​ជួរឈរ​ទិន្នន័យ​ប៉ុណ្ណោះ ។ នៅ​ក្នុង​គំនូស​តាង​ដែល​បាន​បង្កើត អ្នក​អាច​ចុច ហើយ​អូស​ផ្នែក​ណាមួយ​ដើម្បី​បំបែក​ផ្នែក​នោះ​ពី​ចំណិត​ដែល​នៅ​សល់ ឬ​ដើម្បី​ភ្ជាប់​វា​វិញ ។

ចំណិត​ផុស​ឡើង - ប្រភេទ​រង​នេះ​បង្ហាញ​ផ្នែក​ដែល​បាន​បំបែក​រួច​រាល់​ពី​គ្នា ។ នៅ​ក្នុង​គំនូស​តាង​ដែល​បាន​បង្កើត អ្នក​អាច​ចុច​ ហើយអូស​ផ្នែក​ណា​មួយ​ ដើម្បី​ផ្លាស់ទី​វា​រួម​ជា​មួយ​នឹងចំណុច​មូល​ពី​ចំណុច​កណ្ដាល​របស់​ចំណិត ។

ដូណាត់ - ប្រភេទ​រង​នេះ​អាច​បង្ហាញ​ជួរឈរ​ទិន្នន័យ​ជា​ច្រើន ។ ជួរឈរ​ទិន្នន័យ​នីមួយៗ​ត្រូវ​បាន​បង្ហាញ​ជា​រាង​ដូណាត់​មួយ​ដែល​មាន​រុន្ធ​នៅ​ខាង​ក្នុង ដែល​ជួរឈរ​ទិន្នន័យ​បន្ទាប់​អាច​ត្រូវ​បាន​បង្ហាញ ។ នៅ​ក្នុង​គំនូស​តាង​ដែល​បាន​បង្កើត អ្នក​អាច​ចុច ហើយអូស​ផ្នែក​ខាង​ក្រៅ​មួយ ដើម្បី​ផ្លាស់ទី​វា​រួម​ជា​មួយ​នឹង​រាង​មូល​ពី​ចំណុច​កណ្ដាល​របស់​ដូណាត់ ។

ដូណាត់​ផុស​ឡើង - ប្រភេទ​រង​នេះ​បង្ហាញ​ផ្នែក​ខាង​ក្រៅ​ដែល​បាន​បំបែក​រួចរាល់​ហើយ​ពី​ដូណាត់​នៅ​សល់ ។ នៅក្នុង​គំនូសតាង​ដែល​បាន​បង្កើត អ្នក​អាច​ចុច​ ហើយអូស​ផ្នែក​ខាង​ក្រៅ​ដើម្បី​ផ្លាស់ទី​វា​រួម​ជា​មួយ​កាំ​ពី​ចំណុច​កណ្ដាល​របស់​ដូណាត់ ។

Please support us!