LibreOffice 24.8 Help
នៅក្នុងទំព័រទី ១ នៃអ្នកជំនួយការគំនូសតាង អ្នកអាចជ្រើសប្រភេទគំនូសតាងមួយ ។
ផ្ទៃគំនូសតាងបង្ហាញតម្លៃជាចំណុចនៅលើអ័ក្ស y ។ អ័ក្ស x បង្ហាញប្រភេទ ។ តម្លៃ y របស់ស៊េរីទិន្នន័យនីមួយៗត្រូវបានតភ្ជាប់ដោយបន្ទាត់ ។ ផ្ទៃរវាងបន្ទាត់ទាំងពីរនីមួយៗត្រូវបានបំពេញដោយពណ៌ ។ ផ្ទៃផ្ដោតអារម្មណ៍របស់គំនូសតាងគឺត្រូវបញ្ជាក់ការផ្លាស់ប្ដូរពីប្រភេទមួយទៅប្រភេទបន្ទាប់ទៀត ។
ធម្មតា - ប្រភេទរងនេះគ្រោងតម្លៃទាំងអស់ជាតម្លៃ y ដាច់ខាត ។ វាជាផ្ទៃគ្រោងដំបូងរបស់ជួរឈរចុងក្រោយនៅក្នុងជួរទិន្នន័យបន្ទាប់មកទៅចុងក្រោយ ហើយធ្វើបន្តបន្ទាប់ និងចុងក្រោយជួរឈរដំបូងរបស់ទិន្នន័យត្រូវបានគូរ ។ ដូច្នេះ ប្រសិនបើតម្លៃនៅក្នុងជួរឈរដំបូងគឺខ្ពស់ជាងតម្លៃផ្សេងៗ ចុងក្រោយផ្ទៃដែលបានគូរនឹងលាក់ផ្ទៃផ្សេងទៀត ។
ជង់ - ប្រភេទរងនេះគ្រោងតម្លៃជង់តៗគ្នានៅលើគ្នា ។ វាប្រាកដថាតម្លៃទាំងអស់អាចមើលឃើញ ហើយគ្មានសំណុំទិន្នន័យត្រូវបានលាក់ដោយតម្លៃផ្សេងទេ ។ ទោះជាយ៉ាងណា តម្លៃ y លែងតំណាងឲ្យតម្លៃដាច់ខាតទៀតហើយ លើកលែងតែសម្រាប់ជួឈរចុងក្រោយដែលត្រូវបានគូរនៅបាតរបស់ផ្ទៃជង់ ។
ភាគរយ - ប្រភេទរងនេះគ្រោងតម្លៃជង់តៗនៅលើគ្នា ហើយបានធ្វើមាត្រដ្ឋានជាភាគរយនៃប្រភេទសរុប ។