LibreOffice 25.2 Help
នៅលើទំព័រដំបូងនៃ អ្នកជំនួយការគំនូសតាង ឬនៅក្នុងម៉ឺនុយបរិបទនៃគំនូសតាង ដែលអ្នកអាចជ្រើសប្រភេទគំនូសតាងបាន ។
ទិដ្ឋភាពមើលគំនូសតាងជាមុនទាក់ទងនឹងការកំណត់ថ្មី ដែលអ្នកបញ្ចូលក្នុងប្រអប់ ។
នៅពេលអ្នកទុកឲ្យប្រអប់នេះដោយ យល់ព្រម ការកំណត់ត្រូវបានអនុវត្តជាអចិន្ត្រៃយ៍ ។
នៅពេលដែលអ្នកទុកប្រអប់ដោយ បោះបង់ ឬគេច គំនូសតាងត្រឡប់ទៅសភាពនៅពេលដែលអ្នកបើកប្រអប់ ។
សម្រាប់គំនូសតាងត្រីមាត្រ អ្នកអាចជ្រើស
ដើម្បីកំណត់យថាទស្សន៍ រូបរាង និងការបំភ្លឺ ។បញ្ចូលតម្លៃសម្រាប់បង្វិលគំនូសតាងនៅលើអ័ក្សបី ហើយសម្រាប់ទិដ្ឋភាពយថាទស្សន៍ ។
កំណត់មុំទាំងអស់ទៅ ០ សម្រាប់ទិដ្ឋភាពខាងមុខរបស់គំនូសតាង ។ គំនូសតាងចំណិត និងគំនូសតាងដូណាត់ត្រូវបានបង្ហាញជារង្វង់ ។
ដោយបានអនុញ្ញាតអ័ក្សមានមុំខាងស្ដាំ អ្នកអាចបង្វិលមាតិកាគំនូសតាងតែក្នុងទិស X និង Y ប៉ុណ្ណោះ ដែលស្របគ្នាជាមួយនឹងស៊ុមគំនូសតាង ។
តម្លៃ x នៃ ៩០ ដែលមាន y និង z កំណត់ទៅ ០ ផ្ដល់ទិដ្ឋភាពពីកំពូលទៅបាតរបស់គំនូសតាង ។ ដោយកំណត់ x ទៅ -៩០ អ្នកឃើញបាតរបស់គំនូសតាង ។
ការបង្វិលត្រូវបានអនុវត្តនៅក្នុងលំដាប់ x ដំបូង បន្ទាប់មក y ហើយចុងក្រោយ z ។
នៅពេលបើកការចោលស្រមោល ហើយអ្នកបង្វិលគំនូសតាង ពន្លែត្រូវបានបង្វិលព្រោះថាពួកវាត្រូវបានធ្វើឲ្យថេរទៅគំនូសតាង ។
អ័ក្សបង្វិលតែងតែទាក់ទងនឹងទំព័រ មិនមែនទៅអ័ក្សរបស់គំនូសតាងទេ ។ វាខុសពីកម្មវិធីគំនូសតាងមួយចំនួនផ្សេងទៀត ។
ជ្រើសប្រអប់ធូកយថាទស្សន៍ ដើម្បីមើលគំនូសតាងនៅកណ្ដាល់យថាទស្សន៍ដូចតាមរយៈកែវម៉ាស៊ីនថតជំនួសឲ្យការប្រើការបញ្ចាំងស្របគ្នា ។
កំណត់ប្រវែងផ្ដោតអារម្មណ៍ដោយប្រើប៊ូតុងបង្កើនបន្ថយ ។ ១០០% ផ្ដល់នូវទិដ្ឋភាពយថាទស្សន៍ ដែលគែមឆ្ងាយនៅក្នុងគំនូសតាងមើលទៅប្រហែលជាពាក់កណ្ដាលគែមជិត ។
កំណែចាស់របស់ LibreOffice មិនអាចបង្ហាញភាគរយរបស់យថាទស្សន៍ដូចគ្នានឹងកំណែបច្ចុប្បន្ន ។
ជ្រើសគ្រោងការណ៍ពីប្រអប់បញ្ជី ។
ដោយជ្រើសគ្រោងការណ៍មួយ ប្រអប់គូសធីក និងប្រភពពន្លឺត្រូវបានកំណត់ដំណាលគ្នា ។
ប្រសិនបើអ្នកធីក ឬមិនគូសធីកប្រអប់បន្សំ ដែលមិនត្រូវបានផ្ដល់ដោយគ្រោងការណ៍ពិតប្រាកដ ឬធម្មតា អ្នកអាចបង្កើតគ្រោងការផ្ទាល់ខ្លួន ។
គូសធីកការចោលស្រមោល ដើម្បីប្រើវិធីសាស្ត្រហ៊្គូរោដដើម្បីបង្ហាញផ្ទៃ បើមិនដូច្នេះទេវិធីសាស្ត្ររាបស្មើត្រូវបានប្រើ ។
វិធីសាស្ត្ររាបស្មើកំណត់ពណ៌តែមួយ និងពន្លឺសម្រាប់ពហុកោណនីមួយៗ ។ គែមអាចមើលឃើញ ជម្រាល និងភ្លើងបញ្ចាំងមិនអាចប្រើបាន ។
វិធីសាស្ត្រហ៊្គូរោដអនុវត្តជម្រាលសម្រាប់អ្វីដែលរលោងជាង មើលទៅពិតប្រាកដជាង ។
សម្គាល់ស៊ុមវត្ថុ ដើម្បីគូរបន្ទាត់តាមគែម ។
សម្គាល់គែមមូល ដើម្បីធ្វើឲ្យគែមរលោងនៃរូបរាងប្រអប់ ។
Set the light sources for the 3D view.
ចុចលើប៊ូតុងណាមួយក្នុងចំណោមប៊ូតុងទាំងប្រាំបី ដើម្បីបិទ/បើកប្រភពពន្លឺ ។
តាមលំនាំដើម ប្រភពពន្លឺរងត្រូវបានបើក ។ វាជាប្រភពពន្លឺដំបូងក្នុងចំណោមប្រភពពន្លឺទាំង ៧ នៃប្រភពពន្លឺដូចគ្នា"ធម្មតា" ។ លេខប្រភពពន្លឺនៅលើគម្រោងមួយជាពន្លឺឆ្លុះដែលមានការបន្លិច ។
សម្រាប់ប្រភពពន្លឺដែលបានជ្រើស បន្ទាប់មកអ្នកអាចជ្រើសពណ៌ និងអាំងតង់ស៊ីតេនៅក្នុងប្រអប់បញ្ជីខាងក្រោមប៊ូតុងទាំង ៨ ។ តម្លៃពន្លឺរបស់ពន្លឺទាំងអស់ត្រូវបានបន្ថែម ដូច្នេះប្រើពណ៌ងងឹត នៅពេលអ្នកបើកពន្លឺច្រើន ។
ទិដ្ឋភាពមើលជាមុនតូចខាងក្នុងទំព័រផ្ទាំងនេះមានគ្រាប់រំកិលពីរ ដើម្បីកំណត់ទីតាំងផ្ដេក និងបញ្ឈររបស់ប្រភពពន្លឺដែលបានជ្រើស ។ ប្រភពពន្លឺតែងតែមានបំណងដាក់កណ្ដាលវត្ថុ ។
ប៊ូតុងនៅក្នុងជ្រុងរបស់ទិដ្ឋភាពមើលជាមុនតូចប្ដូរម៉ូដែលការបំភ្លឺរវាងស៊្វែរ និងគីប ។
ប្រើប្រអប់បញ្ជីពន្លឺព័ទ្ធជុំវិញដើម្បីកំណត់ពន្លឺព័ទ្ធជុំវិញ ដែលចាំងដែលមានអាំងតង់ស៊ីតេដូចគ្នាពីទិសទាំងអស់ ។