LibreOffice 25.2 Help
ត្រួតពិនិត្យការដាក់មាត្រដ្ឋាននៃអ័ក្ស X ឬ Y ។
អ័ក្ស Y ត្រូវបានកំណត់មាត្រដ្ឋានដោយស្វ័យប្រវត្តិ ដោយ LibreOffice ដូច្នេះគ្រប់តម្លៃទាំងអស់ត្រូវបានបង្ហាញយ៉ាងប្រសើរបំផុត ។
ដើម្បីសម្រេចលទ្ធផលជាក់លាក់ អ្នកអាចផ្លាស់ប្ដូរការកំណត់មាត្រដ្ឋានអ័ក្សដោយដៃ ។ ឧទាហរណ៍ អ្នកអាចបង្ហាញតែតំបន់កំពូលនៃជួរឈរ ដោយរំកិលបន្ទាត់សូន្យឡើងលើ ។
អ្នកអាចបញ្ចូលតម្លៃសម្រាប់អ័ក្សរងនៅក្នុងផ្ទៃនេះ ។ អ្នកអាចកំណត់លក្ខណសម្បត្តិដោយស្វ័យប្រវត្តិ អប្បបរមា អតិបរមា ចន្លោះរង្វើល ចំនួនចន្លោះតូច និង តម្លៃយោង ។
កំណត់តម្លៃអប្បបរមាសម្រាប់ដើមអ័ក្ស ។
កំណត់តម្លៃអតិបរមាសម្រាប់ចុងអ័ក្ស ។
កំណត់ចន្លោះពេលវិធីចែកចម្បងនៃអ័ក្ស ។ ចន្លោះពេលចម្បងមិនអាចធំជាងផ្ទៃតម្លៃឡើយ ។
កំណត់ចន្លោះ សម្រាប់ផ្នែករងនៃអ័ក្ស ។
បញ្ជាក់ទីតាំងណាមួយដែលត្រូវបង្ហាញតម្លៃតាមអ័ក្ស ។
អ្នកត្រូវតែដោះការជ្រើសជម្រើស ដោយស្វ័យប្រវត្តិ សិន ដើម្បីកែប្រែតម្លៃ ។
ធ្វើឲ្យលក្ខណៈពិសេសនេះប្រើមិនបាន ប្រសិនបើអ្នកកំពុងធ្វើការជាមួយតម្លៃ "ថេរ" ព្រោះថាវាមិនអនុញ្ញាតឲ្យកំណត់មាត្រដ្ឋានដោយស្វ័យប្រវត្តិទេ ។
បញ្ជាក់ថា អ្នកចង់ឲ្យអ័ក្សត្រូវបែងចែកតាមឡូការីត ។
ប្រើលក្ខណៈពិសេសនេះ ប្រសិនអ្នកកំពុងធ្វើការជាមួយតម្លៃដែលខុសគ្នាទាំងស្រុង ។ អ្នកអាចប្រើមាត្រដ្ឋានលោការីត ដើម្បីធ្វើឲ្យបន្ទាត់ក្រឡាចត្រង្គនៃអ័ក្សស្មើៗគ្នា ប៉ុន្តែមានតម្លៃដែលអាចបង្កើន ឬបន្ថយ ។
កំណត់កន្លែងដែលតម្លៃខ្ពស់ និងទាបត្រូវបានបង្ហាញនៅលើអ័ក្ស ។ ស្ថានភាពមិនគូសធីកគឺជាទិសតាមគណិតវិទ្យា ។ នោះមានន័យសម្រាប់ប្រព័ន្ធសម្របសម្រួល Cartesian ដែលអ័ក្ស x បង្ហាញតម្លៃទាបនៅខាងឆ្វេង និងអ័ក្ស y បង្ហាញតម្លៃទាបនៅបាត ។ សម្រាប់ប្រព័ន្ធសម្របសម្រួល polar ទិសអ័ក្សមុំគណិតវិទ្យាគឺស្របទិសទ្រនិចនាឡិកា និងអ័ក្សកាំពីខាងក្នុងទៅខាងក្រៅ ។
ប្រភេទអ័ក្សមួយចំនួន អ្នកអាចជ្រើសក្នុងការធ្វើទ្រង់ទ្រាយអ័ក្សជាអត្ថបទ ឬកាលបរិច្ឆេទ ឬរកឃើញប្រភេទដោយស្វ័យប្រវត្តិ ។ ចំពោះប្រភេទអ័ក្ស "កាលបរិច្ឆេទ" ដែលអ្នកអាចកំណត់ជម្រើសខាងក្រោម ។
តម្លៃអតិបរមា និងអប្បបរមាត្រូវបានបង្ហាញនៅពេលបច្ចុប្បន្នក្នុងការធ្វើមាត្រដ្ឋាន ។
គុណភាពបង្ហាញត្រូវបានកំណត់ ដើម្បីបង្ហាញថ្ងៃ ខែ ឬឆ្នាំជាន្លោះពេល ។
ចន្លោះធំអាចត្រូវបានកំណត់ក្នុងការបង្ហាញចំនួននៃថ្ងៃ ខែ ឬឆ្នាំពិតប្រាកដ ។
ចន្លោះតូចអាចត្រូវបានកំណត់ក្នុងការបង្ហាញចំនួនថ្ងៃ ខែ ឬឆ្នាំពិតប្រាកដ ។