LibreOffice 25.2 Help
កែប្រែការតម្រឹមរបស់អ័ក្ស ឬ ស្លាកចំណងជើង ។
ជម្រើសមួយចំនួនដែលបានរាយនៅទីនេះ មិនអាចរកបានសម្រាប់គ្រប់ស្លាកទេ ។ ឧទាហរណ៍ មានជម្រើសជាច្រើនខុសគ្នា សម្រាប់ស្លាកវត្ថុទ្វេមាត្រ និងត្រីមាត្រ ។
បញ្ជាក់ថាតើបង្ហាញ ឬលាក់ស្លាករបស់អ័ក្ស ។
រូបតំណាងរបស់ចំណងជើងអ័ក្ស បិទ/បើក លើរបារ ធ្វើទ្រង់ទ្រាយ បើក ឬបិទស្លាករបស់អ័ក្សទាំងអស់ ។
កំណត់ទិសអត្ថបទរបស់មាតិកាក្រឡា ។ ចុចប៊ូតុងមួយ ក្នុងចំណោមប៊ូតុង ABCD ដើម្បីផ្តល់ទិសដែលទាមទារ ។
ចុចកន្លែងណាមួយនៅលើកង់ ដើម្បីបញ្ជាក់ទិសអត្ថបទប្រែប្រួល ។ តួអក្សរ "ABCD" លើប៊ូតុងត្រូវគ្នានឹងការកំណត់ថ្មី ។
ផ្តល់ទិសអត្ថបទបញ្ឈរ ទៅឲ្យមាតិការបស់ក្រឡា ។
ប្រសិនបើអ្នកកំណត់ស្លាកអ័ក្ស x បញ្ឈរ អត្ថបទអាចត្រូវបានកាត់ចេញដោយបន្ទាត់របស់អ័ក្ស x ។
អនុញ្ញាតឲ្យអ្នកបញ្ចូលមុំទិសដោយដៃ ។
កំណត់លំហូរអត្ថបទរបស់ស្លាកទិន្នន័យ ។
បញ្ជាក់ថាអត្ថបទក្នុងក្រឡា អាចត្រួតលើក្រឡាផ្សេងៗ ។ វាអាចមានប្រយោជន៍ជាពិសេស ប្រសិនបើមានការខ្វះចន្លោះ ។ ជម្រើសនេះមិនអាចរកបាន ជាមួយទិសចំណងជើងខុសគ្នាឡើយ ។
អនុញ្ញាតឲ្យបំបែកអត្ថបទ ។
ជម្រើសនៅលើផ្ទាំងនេះគឺអាចរកបាន សម្រាប់តែគំនូសតាងទ្វេមាត្រប៉ុណ្ណោះ ក្រោម ទ្រង់ទ្រាយ - អ័ក្ស - អ័ក្ស Y ឬអ័ក្ស X ក្នុងតំបន់នេះអាចកំណត់ការតម្រឹមរបស់ស្លាកលេខនៅលើអ័ក្ស X ឬ Y ។
រៀបចំលេខនៅលើអ័ក្សបន្តៗគ្នា ។
រៀបចំនួនលើអ័ក្ស លេខគូទាបជាងលេខសេស ។
រៀបចំនួនលើអ័ក្ស ។ លេខសេសទាបជាងលេខគូ ។
រៀបចំលេខដោយស្វ័យប្រវត្តិនៅលើអ័ក្ស ។
បញ្ហាអាចកើតឡើង ក្នុងការបង្ហាញស្លាក ប្រសិនបើទំហំគំនូសតាងរបស់អ្នកតូចពេក ។ អ្នកអាចជៀសវាងបញ្ហានេះ ដោយពង្រីកទិដ្ឋភាព ឬ បន្ថយទំហំពុម្ពអក្សរ ។
បញ្ជាក់ទិសដៅអត្ថបទសម្រាប់ក្រាហ្វិកដែលប្រើប្លង់អត្ថបទស្មុគស្មាញ (CTL) ។ លក្ខណៈពិសេសនេះអាចប្រើបានតែក្នុងករណីដែលការគាំទ្រប្លង់អត្ថបទត្រូវបានបើក ។