ជម្រើស​

ប្រើ​ប្រអប់​នេះ ដើម្បី​កំណត់​ជម្រើស​ដែល​អាច​ប្រើបាន​សម្រាប់​ប្រភេទ​គំនូស​តាង​ជាក់លាក់ ។ មាតិកា​របស់​ប្រអប់​ជម្រើស​ជា​មួយ​ប្រភេទ​គំនូស​តាង ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទ្រង់ទ្រាយ - ការ​ជ្រើស​ទ្រង់ទ្រាយ - ស៊េរីទិន្នន័យ - ជម្រើស(គំនូសតាង)


តម្រឹម​ស៊េរី​ទិន្នន័យ​ទៅ ៖

ក្នុង​តំបន់​នេះ​ អ្នក​អាច​ជ្រើស​រវាង​គំរូ​មាត្រ​ដ្ឋាន​អ័ក្ស​ Y ពីរ​ ។ អ័ក្ស​អាច​ត្រូវ​បាន​កំណត់​មាត្រ​ដ្ឋាន​ និង​ផ្តល់​​លក្ខណសម្បត្តិ​ដោយ​ឡែកៗ​ពី​គ្នា​តែ​ប៉ុណ្ណោះ ។

អ័ក្ស Y ចម្បង

តាម​លំនាំដើម ជម្រើស​នេះ​សកម្ម ។ ស៊េរី​ទិន្នន័យ​ទាំងអស់​ត្រូវ​បាន​តម្រឹម​ទៅ​អ័ក្ស Y ចម្បង ។

អ័ក្ស Y ទីពីរ​

ផ្លាស់ប្ដូរ​មាត្រដ្ឋាន​របស់​អ័ក្ស Y ។ អ័ក្ស​នេះ​មើល​ឃើញតែ​នៅ​ពេល​យ៉ាង​ហោចណាស់​ស៊េរី​ទិន្នន័យ​មួយ​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យវា ហើយទិដ្ឋភាពអ័ក្ស​សកម្ម ។

ការកំណត់

កំណត់​ ការ​កំណត់​សម្រាប់​គំនូស​តាង​របារ​​ក្នុង​ផ្ទៃ​នេះ  ។ ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​ អនុវត្ត​ទៅ​គ្រប់​ស៊េរី​ទិន្នន័យ​ទាំង​អស់​របស់​គំនូស​តាង​ មិន​មែន​ទៅ​​តែទិន្នន័យ​ដែល​​បាន​ជ្រើស​​ទេ​ ។

គម្លាត

កំណត់​ចន្លោះ​រវាង​ជួរឈរ​គិត​ជា​ភាគរយ ។ ចន្លោះ​អតិបរមាគឺ ៦០០% ។

ត្រួត​ស៊ី​គ្នា​

កំណត់​ការ​កំណត់​ចាំបាច់​សម្រាប់ស៊េរីទិន្នន័យ​ត្រួតគ្នា ។ អ្នក​អាច​ជ្រើ​សរវាង -១០០ និង +១០០% ។

បន្ទាត់​តភ្ជាប់

សម្រាប់គំនូស​តាង"ជង់" និង"ភាគរយ" ជួរឈរ(របារ​បញ្ឈរ) ធីក​ប្រអប់​នេះ​ដើម្បីតភ្ជាប់​ស្រទាប់​ជួរឈរ​ដែល​​រួម​ជាមួយ​នឹង​បន្ទាត់ ។

បង្ហាញ​របារ​ម្ដង​ម្ខាងៗ

ប្រសិន​បើអ័ក្ស​ត្រូវ​បានបង្ហាញ​នៅ​ក្នុង​គំនូស​តាង​របារ និង​ស៊េរី​ទិន្នន័យ​មួយ​ចំនួន​ត្រូវ​បានភ្ជាប់​ទៅ​អ័ក្ស​ដំបូង ខណៈពេល​ស៊េរី​ទិន្នន័យ​​ផ្សេងៗ​មួយ​ចំនួន​ត្រូវ​បានភ្ជាប់​ទៅ​អ័ក្ស​ទី ២ បន្ទាប់​មក​សំណុំ​​ស៊េរី​ទិន្នន័យ​ត្រូវ​បានបង្ហាញ​ដោយ​ឯករាជ្យ គង​លើ​គ្នា ។

ជា​លទ្ធផល របារ​បាន​ភ្ជាប់​ទៅ​អ័ក្ស y ដំបូង​ត្រូវ​បានលាក់​​ទាំងស្រុង ឬ​ដោយ​ផ្នែក​ដោយ​របារ​បាន​ភ្ជាប់​ទៅ​អ័ក្ស y ទីពីរ ។ ដើម្បី​ជៀសវាង​វា បើក​ជម្រើស​ដើម្បី​បង្ហាញ​របារ​ម្ដង​ម្ខាងៗ ។ របារ​ពី​ស៊េរី​ទិន្នន័យ​ផ្សេងៗ​ត្រូវ​បាន​បង្ហាញ ព្រោះ​ថា​ប្រសិន​ត្រូវ​បានភ្ជាប់​ទៅ​អ័ក្ស​តែមួយ​គត់ ។ ។

ទិស​ទ្រនិច​នាឡិកា

អាច​ប្រើបាន​សម្រាប់​គំនូស​តាង​​ចំណិត និង​ដូណាត់ ។ ទិស​លំនាំដើមគឺ​ចម្រៀក​​របស់គំនូស​តាង​ចំណិត​ត្រូវ​បាន​តម្រៀប​ស្រប​ទិស​ទ្រនិច​នាឡិកា ។ បើក​ប្រអប់​ធីក ទិស​ទ្រនិច​នាឡិកា ដើម្បី​គូរ​ចំម្រៀក​ក្នុង​ទិស​ផ្ទុយ​គ្នា ។

មុំ​ចាប់ផ្ដើម

អូស​ចំណុច​តូច​រួម​ជា​មួយ​រង្វង់ ឬ​ចុច​លើ​ទីតាំង​ណាមួយ​នៅ​លើ​រង្វង់​ដើម្បី​កំណត់​មុំ​ចាប់ផ្ដើម​របស់​គំនូស​តាង​ចំណិត ឬ​ដូណាត់ ។ មុំ​ចាប់ផ្ដើម​​គឺ​ជា​ទីតាំង​មុំ​គណិត​ដែល​ចម្រៀក​​ដំបូង​ត្រូវ​បានគូរ ។ តម្លៃ ៩០ ដឺក្រេ ​នៅ​ទីតាំង​ម៉ោង ១២  ។ តម្លៃ ០ ដឺក្រេចាប់ផ្ដើម​នៅ​ទីតាំង​ម៉ោង ៣ ។

រូប​តំណាង​ចំណាំ

នៅ​ក្នុង​គំនូស​តាង​ចំណិច​ត្រីមាត្រ និង​ដូណាត់ ដែល​ត្រូវ​បាន​បង្កើត​ជា​មួយ​កំណែ​ចាស់​របស់​កម្មវិធី មុំ​ចាប់ផ្ដើម​គឺ ០ ដឺក្រ ជំនួយ​ឲ្យ ៩០ ដឺក្រេ ។ សម្រាប់​គំនូស​តាង​ទ្វេមាត្រ​ថ្មី និង​ចាស់​មុំ​ចាប់ផ្ដើម​លំនាំដើម​គឺ ៩០ ដឺក្រេ ។


រូប​តំណាង​ចំណាំ

នៅ​ពេល​អ្នក​ផ្លាស់ប្ដូរ​មុំ​ចាប់ផ្ដើម ឬ​ទិស មាន​តែកំណែបច្ចុប្បន្ន​របស់​កម្មវិធី​ប៉ុណ្ណោះ​បង្ហាញ​តម្លៃ​ផ្លាស់ប្ដូរ ។ កំណែ​ចាស់ៗ​របស់​កម្មវិធី​​បង្ហាញ​ឯកសារ​ដូចគ្នា ដោយ​ប្រើ​តម្លៃ​លំនាំដើម ៖ ស្រប​ទិស​ទ្រនិច​នាឡិកា​ជា​និច្ច និង​មុំ​ចាប់ផ្ដើម​ ៩០ ដឺក្រេ (គំនូស​តាង​ចំណិត​ទ្វេមាត្រ) ឬ​ ០ ដឺក្រេ​(គំនូស​តាង​ចំណិត​ត្រីមាត្រ) ។


ដឺក្រេ

បញ្ចូល​មុំ​ចាប់ផ្ដើម​រវាង​មុំ ០ និង ៣៥៩ ដឺក្រេ ។ អ្នក​ក៏​អាច​ចុច​ព្រួញ​ដើម្បី​ផ្លាស់ប្ដូរ​តម្លៃដែល​បាន​បង្ហាញ ។

គ្រោង​បាត់​តម្លៃ

ពេល​ខ្លះ​​បាត់​តម្លៃ​នៅ​ក្នុង​ស៊េរី​ទិន្នន័យ​ ដែល​ត្រូវ​បានបង្ហាញ​នៅ​ក្នុង​គំនូស​តាង ។ អ្នក​អាច​ជ្រើស​ពី​ជម្រើស​ផ្សេងៗ​ ដែល​គ្រោង​បាត់​តម្លៃ ។ ជម្រើស​អាច​ប្រើបាន​សម្រាប់​តែ​ប្រភេទ​គំនូស​តាង​​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ។

ទុក​ចន្លោះ

ចំពោះ​តម្លៃ​ដែល​បាត់ គ្មានទិន្នន័យ​នឹង​ត្រូវ​បង្ហាញ​ទេ ។ នេះ​ជា​លំនាំដើម​សម្រាប់​ប្រភេទ​គំនូស​តាង​ជា​ជួរឈរ របារ បន្ទាត់​ សំណាញ់ ។

សន្មត់សូន្យ

ចំពោះ​តម្លៃ​ដែលបាត់ តម្លៃ y នឹង​ត្រូវ​បាន​បង្ហាញ​ជា​សូន្យ ។ នេះ​ជា​លំនាំដើម​សម្រាប់​ផ្ទៃ​ប្រភេទ​គំនូស​តាង ។

​បន្ទាត់​បន្ត

ចំពោះ​តម្លៃដែលបាត់ ការ​បន្ថែម​ពី​តម្លៃ​នៅ​ក្បែ​រ​នឹង​ត្រូវ​បានបង្ហាញ ។ នេះ​ជា​លំនាំដើម​សម្រាប់​ប្រភេទ​គំនូស​តាង XY ។

រួម​បញ្ចូល​តម្លៃ​ពី​ក្រឡា​ដែលលាក់

ពិនិត្យ​មើលថាតើ បង្ហាញ​តម្លៃ​នៃ​ក្រឡា​លាក់​បច្ចុប្បន្ន​នៅ​ក្នុង​ជួរ​ក្រឡា​ប្រភព ។

Hide legend entry

Do not show legend entry for the selected data series or data point.

Please support us!