LibreOffice 24.8 Help
បញ្ជាក់អ័ក្សឲ្យបង្ហាញនៅក្នុងគំនូសតាង ។
បង្ហាញអ័ក្ស X ជាបន្ទាត់ដែលមានផ្នែករង ។
បង្ហាញអ័ក្ស Y ជាបន្ទាត់ដែលមានផ្នែករង ។
បង្ហាញអ័ក្ស Z ជាបន្ទាត់ដែលមានផ្នែករង ។ អ័ក្សនេះអាចត្រូវបានបង្ហាញតែក្នុងគំនូសតាងត្រីមាត្រប៉ុណ្ណោះ ។
ប្រើផ្ទៃនេះដើម្បីផ្ដល់អ័ក្សរងទៅគំនូសតាងរបស់អ្នក ។ ប្រសិនបើស៊េរីទិន្នន័យត្រូវបានផ្ដល់ទៅអ័ក្សនេះរួចហើយ នោះ LibreOffice នឹងបង្ហាញអ័ក្ស និងស្លាកដោយស្វ័យប្រវត្តិ ។ អ្នកអាចបិទការកំណត់ទាំងនេះនៅពេលក្រោយ ។ ប្រសិនបើគ្មានទិន្នន័យដែលត្រូវបានផ្ដល់ទៅអ័ក្សនេះ ហើយអ្នកធ្វើឲ្យផ្ទៃនេះសកម្ម នោះតម្លៃអ័ក្ស Y ចម្បងត្រូវបានអនុវត្តសម្រាប់អ័ក្សរង ។
បង្ហាញអ័ក្ស X រងក្នុងគំនូសតាង ។
បង្ហាញអ័ក្ស Y រងក្នុងគំនូសតាង ។
អ័ក្សមេ និងអ័ក្សរង អាចមានមាត្រដ្ឋានខុសគ្នា ។ ឧទារហណ៍ អ្នកអាចកំណត់មាត្រដ្ឋានអ័ក្សមួយទៅ 2 អ៊ិន្ឈ៍ និង អ័ក្សដទៃទៀតទៅ 1.5 អ៊ិន្ឈ៍ ។