តារាង​ទិន្នន័យ

Opens the Data Table dialog where you can edit the chart data.

មិន​មាន​ប្រអប់​​ តារាង​ទិន្នន័យ ប្រសិន​បើ​អ្នក​បញ្ចូល​គំនូស​តាង​មួយ​ដែល​មាន​មូលដ្ឋាន​លើ​សន្លឹក Calc ឬ​តារាង Writer ។

រូប​តំណាង​ចំណាំ

ការ​ផ្លាស់​ប្តូរ​ខ្លះ​នឹង​អាច​មើល​ឃើញ តែ​បន្ទាប់​ពី​អ្នក​បិទ និង​បើក​ប្រអប់​ឡើង​វិញ​ប៉ុណ្ណោះ ។


​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទិដ្ឋភាព - តារាង​ទិន្នន័យ​គំនូស​តាង (គំនូស​តាង)

លើ​របារ​ធ្វើ​ទ្រង់​ទ្រាយ ចុច

រូបតំណាង

ទិន្នន័យ​​គំនូស​តាង


Press Shift+F1 and point to a control to learn more about that control.

ដើម្បី​ផ្លាស់ប្ដូរ​ទិន្នន័យ​គំនូស​តាង

នៅ​ពេល​ដែល​អ្នក​បង្កើត​គំនូស​តាង​មួយ ដែល​មាន​មូលដ្ឋាន​លើ​ទិន្នន័យ​លំនាំដើម ឬ​នៅ​ពេល​ដែល​អ្នក​ចម្លង​គំនូស​តាង​ទៅ​ក្នុង​ឯកសារ​របស់​អ្នក អ្នក​អាច​បើក​ប្រអប់​តារាង​ទិន្នន័យ ដើម្បី​បញ្ចូល​ទិន្នន័យ​ផ្ទាល់​របស់​អ្នក ។ គំនូស​តាង​ទាក់ទង​ទៅ​នឹង​ទិន្នន័យ​នៅ​ក្នុង​ទិដ្ឋភាព​មើល​ជា​មុន​ផ្ទាល់ ។

បិទ​ប្រអប់​ទិន្នន័យ​គំនូស​តាង​ ដើម្បី​អនុវត្ត​ការ​ផ្លាស់ប្ដូរ​ទាំងអស់​ទៅ​គំនូស​តាង ។ ជ្រើស កែសម្រួល - មិន​ធ្វើ​វិញ ដើម្បី​បោះបង់​ការ​ផ្លាស់ប្ដូរ ។

  1. បញ្ចូល ឬ​ជ្រើស​គំនូស​តាង​ដែល​មិន​មាន​មូលដ្ឋាន​លើ​ទិន្នន័យ​ក្រឡា​ដែល​មាន​ស្រាប់ ។

  2. ជ្រើសមើល - តារាង​ទិន្នន័យ​គំនូស​តាង ដើម្បី​បើក​ប្រអប់​តារាង​ទិន្នន័យ ។

    ស៊េរី​ទិន្នន័យ​ត្រូវបាន​រៀបចំ​ក្នុងជួរឈរ ។ តួនាទី​របស់​ជួរឈរ​ខាង​ឆ្វេង​ត្រូវបានកំណត់​ទៅប្រភេទ ឬ​ស្លាក​ទិន្នន័យ​រៀងៗខ្លួន ។ មាតិកា​នៅ​ជួរឈរ​ខាង​ឆ្វេង​បំផុត​តែងតែ​ត្រូវ​បានធ្វើ​ទ្រង់ទ្រាយ​ជា​អត្ថបទ​ជានិច្ច ។ អ្នក​អាច​បញ្ចូល​ជួរឈរ​អត្ថបទ​ច្រើន​ឲ្យ​ប្រើ​ជាស្លាក​ឋានានុក្រម ។

  3. ចុច​លើ​ក្រឡា​មួយ​នៅ​ក្នុង​ប្រអប់ ហើយ​ផ្លាស់ប្ដូរ​មាតិកា ។ ចុច​លើ​ក្រឡា​ផ្សេង​ទៀត ដើម្បី​មើល​មាតិកា​ដែល​បាន​ផ្លាស់ប្ដូរ​នៅ​ក្នុង​ទិដ្ឋភាព​មើល​ជា​មុន ។

  4. បញ្ចូល​ឈ្មោះ​របស់​ស៊េរី​ទិន្នន័យ​នៅ​ក្នុង​ប្រអប់អត្ថបទ​ខាង​លើ​ជួរឈរ ។

  5. ប្រើ​រូបតំណាង​ខាង​លើ​តារាង​ដើម្បី​បញ្ចូល ឬ​លុប​ជួរដេក និង​ជួរឈរ ។ សម្រាប់​ស៊េរី​ទិន្នន័យ​ដែល​មាន​ជួរឈរ​ច្រើន មាន​តែ​ស៊េរី​ទិន្នន័យ​ទាំង​មូល​អាច​ត្រូវ​បាន​បញ្ចូល ឬ​លុប ។

  6. លំដាប់​របស់​ស៊េរី​ទិន្នន័យ​នៅ​ក្នុង​គំនូស​តាង​ដូច​គ្នា​នឹង​នៅ​ក្នុង​តារាង​ទិន្នន័យ ។ ប្រើ​រូបតំណាងផ្លាស់ទី​ស៊េរី​ទៅ​ស្ដាំ ដើម្បី​ប្ដូរ​ជួរឈរ​បច្ចុប្បន្ន​ជា​មួយ​នឹង​ជួរឈរ​ជិតខាង​នៅ​ខាងស្ដាំ​របស់​វា ។

  7. លំដាប់​របស់​ប្រភេទ ឬ​ចំណុច​ទិន្នន័យ​នៅ​ក្នុង​គំនូស​តាង​គឺ​ដូច​គ្នា​នឹង​នៅ​ក្នុង​តារាង​ទិន្នន័យ ។ ប្រើ​រូបតំណាង​ ផ្លាស់ប្ដូរ​ជួរដេក​ទៅ​ក្រោម ដើម្បី​ប្ដូរ​ជួរដេក​បច្ចុប្បន្ន​ជា​មួយ​ជួរដេក​នៅ​ជិត​ខាង​របស់​វា​ខាង​ក្រោម ។

Please support us!