LibreOffice 24.8 Help
LibreOffice Calc គឺជាកម្មវិធីសៀវភៅបញ្ជីមួយដែលអ្នកអាចប្រើ ដើម្បីគណនា វិភាគ និង គ្រប់គ្រងទិន្នន័យរបស់អ្នក ។ អ្នកក៏អាចនាំចូល និង កែប្រែសៀវភៅបញ្ជីរបស់ Microsoft Excel ។
LibreOffice Calc ផ្តល់ឲ្យអ្នកនូវ អនុគមន៍ រួមមានអនុគមន៍ស្ថិតិ និង ធនាគារដែលអ្នកអាចប្រើ ដើម្បីបង្កើតរូបមន្តដើម្បីធ្វើការគណនាស្មុគ្រស្មាញលើទិន្នន័យរបស់អ្នក ។
អ្នកក៏អាចប្រើ អ្នកជំនួយការអនុគមន៍ ដើម្បីជួយអ្នកបង្កើតរូបមន្តរបស់អ្នក ។
លក្ខណៈពិសេសដែលគួរឲ្យចាប់អារម្មណ៍មួយ គឺលទ្ធភាពដែលអាចមើលឃើញលទ្ធផលនៃការផ្លាស់ប្តូរដែលបានធ្វើឡើងទៅលើកត្តាមួយនៃការគណនាដែលផ្សំឡើងដោយកត្តាជាច្រើន ភ្លាមៗ ។ ឧទាហរណ៍ អ្នកអាចឃើញថាតើការផ្លាស់ប្តូរកំឡុងពេលនៃពេលវេលាក្នុងការគណនាប្រាក់កម្ចី ប៉ះពាល់ដល់អត្រាការប្រាក់ ឬ ចំនួនប្រាក់សំណង ។ លើសពីនេះទៅទៀត អ្នកអាចគ្រប់គ្រងតារាងធំជាង ដោយប្រើសាច់រឿងដែលបានកំណត់ជាមុនខុសគ្នា ។
ប្រើសៀវភៅបញ្ជីដើម្បីរៀបចំ ផ្ទុក និង ត្រងទិន្នន័យរបស់អ្នក ។
LibreOffice Calc អនុញ្ញាតឲ្យអ្នកអូស និង ទម្លាក់តារាងពីមូលដ្ឋានទិន្នន័យ ឬ អនុញ្ញាតឲ្យអ្នកប្រើសៀវភៅបញ្ជីជាប្រភពទិន្នន័យ សម្រាប់បង្កើតសំបុត្រសំណុំបែបបទក្នុង LibreOffice Writer ។
ដោយចុចកណ្តុរពីរបីដង អ្នកអាចរៀបចំសៀវភៅបញ្ជីឡើងវិញ ដើម្បីបង្ហាញ ឬ លាក់ជួរទិន្នន័យខ្លះ ឬ ដើម្បីធ្វើទ្រង់ទ្រាយជួរទៅតាមលក្ខខណ្ឌពិសេស ឬ ដើម្បីគណនាយ៉ាងលឿននូវសរុបរង និង សរុប ។
LibreOffice Calc អនុញ្ញាតឲ្យអ្នកបង្ហាញទិន្នន័យសៀវភៅបញ្ជីក្នុងគំនូសតាងថាមវន្ត ដែលធ្វើឲ្យទាន់សម័យដោយស្វ័យប្រវត្តិ ពេលទិន្នន័យផ្លាស់ប្តូរ ។
ប្រើតម្រង LibreOffice ដើម្បីបម្លែងឯកសារ Excel ឬ ដើម្បីបើក និង រក្សាទុកក្នុង ទ្រង់ទ្រាយ ជាច្រើនផ្សេងទៀត ។